សមត្ថកិច្ចចាប់ខ្លួនជនបង្ហោះ Facebook ក្លែងបន្លំសំបុត្រកំណើតខេត្តស្វាយរៀង ស្ថិតក្នុងប្រទេសវៀតណាម បាន២នាក់

, , Leave a comment

ខេត្តស្វាយរៀង ៖ កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០១៥ កម្លាំងនគរបាល ក្រុងបាវិត បានធ្វើការឃាត់ខ្លួន ជនសង្ស័យ២នាក់ ពាក់ពន្ឋ័ករណីបំភ្លៃ ឯកសារ សាធារណៈសំបុត្របញ្ជាក់កំណើតដោយ

ដាក់ថា ខេត្តស្វាយរៀងស្ថិតក្នុងប្រទេសវៀតណាម ហើយបង្ហោះក្នុង Facebook នាំឲ្យបំពុលបរិយាកាស។

មន្រ្តីប៉ូលីសខេត្តស្វាយរៀងបានអោយដឹងថា ជនសង្ស័យ២នាក់ ក្នុងនោះមាន ឈ្មោះសុខសំអ៊ាន ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរធ្វើស្រែរស់នៅភូមិតាពៅសង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជាអ្នកបង្ហោះ និងម្នាក់ទៀត ឈ្មោះ នង សារិទ្ធ ដែលសមាជិកក្រុមប្រឹក្សាក្រុងបាវិតជាអ្នកសរសេរ បន្ទាប់ពីស្រាវជ្រាវរកឃើញថា ជនសង្ស័យទាំង២នេះបានបំភ្លៃឯកសារសាធារណៈសំបុត្របញ្ជាក់កំណើតដោយ ដាក់ថា ខេត្តស្វាយរៀងស្ថិតក្នុងប្រទេសវៀតណាមហើយបង្ហោះក្នុង Facebook នាំឲ្យបំពុលបរិយាកាស។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៥ បានបែកធ្លាយសំបុត្រកំណើត មួយរបស់ឈ្មោះស៊ុតគង់ ភេទប្រុសដែលនៅលើសំបុត្របញ្ជាក់កំណើតនោះបាន សរសេរថាមានទីកន្លែងកំណើតនៅភូមិតាឡឹងឃុំភ្នំដិនស្រុកគិរីវង់ខេត្តតាកែវ (ប្រទេសវៀតណាម)។ដោយឡែកនៅថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៥ក៏បានធ្លាយលិខិតបញ្ជាក់កំណើតមួយ ទៀតនៅឃុំបាវិតស្រុកចន្ទ្រាខេត្តស្វាយរៀង(ប្រទេសវៀតណាម)ទៀតដែលលិខិត នេះត្រូវបានគេបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកដដែល។ ដោយឡែកនៅថ្ងៃម្សិលមិញនេះអគ្គនាយករដ្ឋានអត្តសញ្ញាកម្មនៃក្រសួងមហាផ្ទៃ ប្រកាសស្វែងរកចាប់ខ្លួនជន ក្លែងបន្លំឯកសារសាធារណៈនេះផងដែរ៕

12274565_1523828864598146_6959479752986652428_n T-11-19-15-t-full

 

Leave a Reply

(*) Required, Your email will not be published