សំបុត្រ​បញ្ជាក់​សារជា​ថ្មី​មួយទៀត​ចេញ​ថា ខេត្តស្វាយរៀង ស្ថិតក្នុង​ប្រទេស​វៀតណាម បន្ទាប់ពី​អាជ្ញាធរ​ព្រមាន​ចាត់ការ​លើ​អ្នកចេញ​ថា ខេត្តតាកែវ ជា​ប្រទេស​វៀតណាម​

, , Leave a comment

​រាជធានី​ភ្នំពេញ : អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ​កាលពី​ម្សិលមិញ​នេះ បាន​បញ្ចេញ​លិខិត​មួយ​ប្រកាស​តាម​ចាប់ខ្លួន​លើ​អ្នក​ដែល​បាន​ក្លែងបន្លំ​ឯកសារ​សំបុត្រ​បញ្ជាក់​កំណើត​បង្ហោះ​ចូល​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយបាន​ចាត់ទុកថា សកម្មភាព​នៃ​ការ​ក្លែងបន្លំ​ឯកសារ​សំបុត្រ​បញ្ជាក់​កំណើត​នេះ គឺជា​ការ​ធ្វើឡើង​ដើម្បី​បំពុលបរិយាកាស​សង្គម។ សំបុត​បញ្ជាក់​កំណើត​ដែល​ក្រសួងមហាផ្ទៃ​បាន​ចាត់ទុកថា មាន​ភាពមិនប្រក្រតី ធ្វើឡើង​ដើម្បី​គ្រាន់តែ​ហេតុផល​បំពុលសង្គម​នោះ បាន​សរសេរ​ដាក់ថា « ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង់ ខេត្តតាកែវ ប្រទេស​វៀតណាម »​។​

 

​បន្ទាប់ពី​មាន​ការចេញលិខិត​ព្រមាន​ចាត់វិធានការ​លើ​ជន​អ្នក​ក្លែងបន្លំ​ដាក់ថា ខេត្តតាកែវ ស្ថិតក្នុង​ប្រ ទេស​វៀតណាម ពី​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ​កាលពី​ម្សិលមិញ​នេះ​រួចមក នៅ​ថ្ងៃទី ១៩ វិច្ឆិកា នេះ​ជាថ្មី​ម្ដងទៀត មាន​សំបុត្រ​បញ្ជាក់​កំណើត​មួយទៀត ត្រូវបាន​បញ្ចេញ​ដោយ​ជនអនាមិក និង​ត្រូវបាន​បង្ហោះ​ចូល​បណ្ដាញ​សង្គម​ព្រោងព្រាត ធ្វើឱ្យមាន​ការងឿងឆ្ងល់​យ៉ាងខ្លាំង​ដោយបាន​សរសេរ​ដាក់ថា « ភូមិ​តា​ពៅ ឃុំ​បាវិត ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ប្រទេស​វៀតណាម​»​។ យ៉ាងណា​សម្រាប់​ឯកសារ​ដែល​ទើបនឹង​លេចចេញ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅថ្ងៃនេះ មិនទាន់មាន​ការបញ្ជា​ក់​ពី​ក្រសួង​នៅឡើយ​ទេ​ថា តើ​ឯកសារ​មួយ​នេះ​ពិត​ឬ​ក្លែងក្លាយ​?

19-12 19-13

 

Leave a Reply

(*) Required, Your email will not be published