បញ្ហា​ងាប់​លិង្គ​អាច​កើត​ជំងឺ​បេះដូង​

, , Leave a comment

​សុខភាព : បញ្ហា​លិង្គ​មិន​រឹង (​លិង្គ​ងាប់​) ដែល​នេះ​មិន​ត្រឹមតែ​បង្ហាញថា សមត្ថភាព​ផ្លូវភេទ​របស់​អ្នក​ចុះខ្សោយ​តែមួយ​មុខ​ទេ ប៉ុន្តែ​វា​ក៏​ជាស​ញ្ញា​ដែល​បង្ហាញថា បេះដូង​របស់​អ្នក​កំពុងតែ​មានការ​ចុះខ្សោយ​។ បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ហ្ល​រែ​ន​នៅ​ប្រទេស អ៊ីតាលី ដែល​ធ្វើឡើង​ទៅលើ​បុរស​ចំនួន​២៥០០​នាក់ ដែល​បានបង្ហាញ​ឱ្យដឹងថា គឺមាន​បុរស ៤៥​នាក់​ជួបនឹង​បញ្ហា​ងាប់​លិង្គ​។​

 

​បន្ទាប់ពី​ធ្វើការ​វាយតម្លៃ​ទៅលើ​សមត្ថភាព​លិង្គ​របស់​បុរស​ហើយ​នោះ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា បុរស​ដែលមាន​បញ្ហា​លិង្គ​មិន​រឹង អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​បេះដូង បាត់បង់​ចំណង់​ផ្លូវភេទ​និង​គេង​មិនសូវ​លក់​។ បញ្ហា​លិង្គ​មិន​រឹង ជា​សញ្ញា​ដំបូង​នៃ​ជម្ងឺ​បេះដូង មិន​ថា​នៅពេល​ប្រតិបត្តិការ​នៅលើ​គ្រែ​។ អ្នកជំនាញ​ដដែល​បានលើកឡើង​ពី​ដំណោះស្រាយ​ផងដែរ​ថា ដំបូង​ត្រូវ​សិក្សា​ពី​ខ្លួន​អ្នក​ថា​ការឡើង​រឹង​មាន​កម្រិតណា​។ បើសិន​ជាមាន​បញ្ហា​ខ្លាំង សូមកុំ​ស្ទាក់ស្ទើរ​អៀនខ្មាស​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​មាន ជំនាញ​ខាង​ផ្នែក​នេះ​ជាបន្ទាន់​៕

19-11-2015

 

Leave a Reply

(*) Required, Your email will not be published