អ្នក​ក្លែង​សំបុត្រកំណើត ដាក់ថា​ខេត្តតាកែវ ប្រទេស​វៀតណាម បង្ហោះ​តាម​បណ្តាញ​សង្គម ក្រ​សួ​មហាផ្ទៃ​ប្រកាស​ស្វែងរក​ចាប់ខ្លួន ខណៈដែល​មេឃុំ​ថា នេះ​ជា​”​កំហុស​អ​ចេតនា​”!

, , Leave a comment

​រាជធានី​ភ្នំពេញ : យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ គ្មាន​លេខ​ដែល​បាន​ចុះ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​បញ្ជាក់ថា អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួងមហាផ្ទៃ បាន​ពិនិត្យឃើញ​មានការ​ផ្សព្វផ្សាយ​តាមរយៈ​បណ្តាញ​សង្គម Facebook ស្តីពី​សំបុត្រ​បញ្ជាក់ កំណើត​លេខ​០៨ សៀវភៅ​បញ្ជាក់​កំណើត​លេខ​០១ ចេញ​ដោយ​មន្ត្រី​អត្រានុកូលដ្ឋាន​ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង់ ខេត្តតាកែវ​។  ប៉ុន្តែ​សំបុត្រ​បញ្ជាក់​កំណើត​នេះ​មាន​ភាពមិនប្រក្រតី​នៅត្រង់ ទីកន្លែង​កំណើត របស់​សា​ម៉ី​ខ្លួន ដែល​សរសេរថា ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង់ ខេត្តតាកែវ (​ប្រទេស​វៀតណាម​)​។​

 

​សេចក្តីប្រកាស​ព័ត៌មាន​បានបញ្ជាក់​ទៀតថា អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បាន​ចាត់​ឲ្យ​មានការ​ត្រួតពិនិត្យ​ជាបន្ទាន់​ទៅលើ​សៀវភៅ អត្រានុកូលដ្ឋាន​ភ្លោះ​ច្បាប់ដើម ដែល​តម្កល់ទុក​នៅ​សាលាស្រុក​គិរីវង់ ខេត្តតាកែវ​ឃើញថា ទិន្នន័យ​ត្រង់​ទីកន្លែង​កំណើត របស់​សា​ម៉ី​ខ្លួន​បាន សរសេរថា ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង់ ខេត្តតាកែវ (​ប្រទេស​កម្ពុជា​)​។ ដូច្នេះ​សំបុត្រកំណើត​ដែល​ផ្សព្វផ្សាយ​តាមរយៈ​បណ្តាញ​សង្គម Facebook ជា​សំបុត្រកំណើត​ដែលមាន​ភាពមិនប្រក្រតី​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ចាត់ទុកថា នេះ​ជា​ករណី​ឆ្លៀត​ប្រើប្រាស់​បណ្តាញ​សង្គម Facebook ក្នុង​បំណង​បំពុលបរិយាកាស​។​

 

​ឆ្លើយតប​នឹករ​ណី​នេះ សារព័ត៌មាន​ក្នុងស្រុក​មួយ​ឈ្មោះ វី​អូ​ឌី បានធ្វើ​បទសម្ភាសន៍​ជាមួយ​លោក ទាន សា​រេ​ត មេឃុំ​ភ្នំ​ដិ​ន ដោយ​លោក​មានប្រសាសន៍ថា ៖ «​ករណីនេះ​ជា​កំហុស​ដោយ​អ​ចេតនា​ដោយ​លោ​កថា​ប្រជាជន​នៅ​តំបន់​របស់លោក​មានស្រុក​កំណើត​នៅ​កម្ពុជា​ក្រោម​ច្រើន​ទើប​នាំ​ឲ្យ​មាន​”​ភាន់​ច្រ​លំដោយ​អ​ចេតនា​”​។ លោក​មានប្រសាសន៍ថា​៖ “​ប្រជាជន​ខ្ញុំ​នៅ​ភ្នំ​ដិ​ន​ហ្នឹង​និយាយ​រួម​ទៅ អ្នក​ដែលមាន​កំណើត​នៅ​ស្រុកក្រោម​នោះ​ច្រើន ម្លោះ​ហើយ​ចេញ​ច្រឡំ​។ វា​ជា​កំហុស​អ​ចេតនា​ទេ​ហ្នឹង … ដោយសារតែ​ឪពុកម្តាយ​គាត់​មានកំណើត​កម្ពុជា​ក្រោម ដល់ពេល​ចឹ​ង​សរសេរ​វា​ច្រ​លំ​ជាមួយ​កូន វា​ជា​កំហុស​អ​ចេតនា​ទេ​”​។​

 

​បើតាម​សំបុត្រកំណើត​នោះ ឪពុកម្តាយ​របស់​អ្នកធ្វើ​សំបុត្រកំណើត​មាន​ស្រុកកំណើត​នៅ​ប្រទេស​វៀតណាម​៕

19-11-2015 19-11-2015 (1)

 

Leave a Reply

(*) Required, Your email will not be published