ពង្វក់​នាង​ឲ្យ​ភាំង​ស្មារតី នាំគ្នា​ប្លន់​យក​ព្រហ្មចារី​យ៍ ឆី​តាម​ចំណង់​

, , Leave a comment

18-11-2015

​ខេត្តកណ្តាល : ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៤​នាក់ ត្រូវបាន​សមត្ថកិច្ច​ស្រុក​ពញាឮ ធ្វើ​ការចាប់​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​រំលោភ​បូក លើ​យុវតី​ម្នាក់​បានសម្រេច​គ្រប់ៗ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា ម៉ោង​២១​និង​២០​នាទី​យប់ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ដំណាក់​ព្រីង ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល ប៉ុន្តែ​ក្រោយ​កើតហេតុ​មួយថ្ងៃ គឺ​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ម្នាក់ និង​៣​នាក់​ទៀត រត់ចោល​ភូមិ​អស់​។​

 

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនសង្ស័យ​ទី​១​មានឈ្មោះ សៀន សម្បត្តិ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ កម្មករ ទីលំនៅ​ភូមិ​អំពិល​រូង ឃុំ​ព្រះ​ស្រែ ស្រុក​ឧ​ត្តុ​ង្គ ត្រូវបាន​ឃាត់ខ្លួន​។ ទី​២-​ឈ្មោះ ពៅ គង់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ទីលំនៅ​ភូមិ​ដំណាក់​ព្រីង ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ,​ទី ៣-​ឈ្មោះ ថុល នៅ​ភូមិ​កើតហេតុ និង​ទី​៤-​ឈ្មោះ កុយ នៅ​ភូមិ​កើតហេតុ អ្នក​ទាំង​៣​បាន​រត់គេចខ្លួន​អស់​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ម​.​រ​.​ឌ ភេទ​ស្រី អាយុ​១៤​ឆ្នាំ មុខរបរ​កម្ម​ការី​នី ទីលំនៅ​ភូមិ អំពិល​ដាំទឹក ឃុំ​វិហារ​លួង ស្រុក​ពញាឮ​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា មុនពេល​កើតហេតុ នៅ​ម៉ោង​១៦​និង​១៥​នាទី ជនរងគ្រោះ​ចេញពី​ធ្វើការ​រោងចក្រ ជនល្មើស​បាន​បបួល​នាង​ទៅ​ផឹកស៊ី នៅ​ម្តុំ​ជិត​ផ្សារ​ឧដុង្គ​។ បន្ទាប់មក​ជនល្មើស​ឈ្មោះ ពៅ គង់ បាន​ឌុប​នារី​រងគ្រោះ​ទៅផ្ទះ​របស់ខ្លួន​នៅ​ភូមិ​កើតហេតុ ហើយ​ជនល្មើស​បាន​ទិញ​ស្រា​បៀរ​មក​ផឹកស៊ី​បន្តទៀត ដោយ​បង្ខំ​ជនរងគ្រោះ​ឲ្យ​ផឹក​រហូត​ស្រវឹង​។ លុះដល់​ម៉ោង​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​ដើរទៅ​បត់ជើងតូច នៅ​ខាងក្រោយ​ផ្ទះ ស្រាប់តែ​ជនល្មើស ឈ្មោះ សៀន សម្បត្តិ ដើរ​តាម​ពីក្រោយ​ជនរងគ្រោះ បាន​ចាប់បី​ជនរងគ្រោះ មក​ដាក់​លើ​គ្រែ​ក្នុង​រោង​បាយ ហើយក៏​បានធ្វើ​សកម្មភាព រំលោភ​បូក​ម្ដងម្នាក់ៗ រហូត​បានសម្រេច​បន្ត​បន្ទាប់​គ្នា​។​

 

​លុះដល់​ថ្ងៃទី​១៧​ខែវិច្ឆិកា ឆ្នាំ​២០១៥ ទើប​អាណាព្យាបាល​ជនរងគ្រោះ មក​ដាក់ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​ទំនប់​ធំ ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ​ខាងលើ​បាន​ម្នាក់ និង​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published