លោក ផៃ ស៊ី​ផាន ៖ អ្នក​អាច​រត់គេចខ្លួន​បាន ប៉ុន្តែ​អ្នក​មិនអាច នៅក្រៅ​សំណាញ់​ច្បាប់​នោះទេ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ស្រប​ពេលដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បានប្រកាស​ពី​ដំណើរ​ផ្លាស់ប្ដូរ មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ​នោះ មន្ត្រី​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា លោក ផៃ ស៊ី​ផាន បាន​លើកឡើងថា អ្នក​អាច​រត់គេចខ្លួន​បាន ក៏ប៉ុន្តែ​អ្នក​មិនអាច​នៅក្រៅ​សំណាញ់​ច្បាប់​នោះទេ​។ អ្នកនាំពាក្យ​រូប​នោះបាន​លើកឡើងថា «​អ្នក​អាច​រត់គេចខ្លួន​បាន ប៉ុន្តែ​អ្នក​មិនអាច នៅក្រៅ​សំណាញ់​ច្បាប់​នោះទេ តាមរយៈ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងមកនេះ សបញ្ជាក់​ឲ្យ​ឃើញ​ពី​ភាពជោគជ័យ នៃ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ ទោះបី​បុគ្គល​នោះ ជា​ជន​ណាក៏ដោយ​។ អ្នក​អាច​រត់គេចខ្លួន​បាន ក៏ប៉ុន្តែ​អ្នក​មិនអាច​នៅក្រៅ​សំណាញ់​ច្បាប់​នោះទេ​»​។​

 

​លោក ផៃ ស៊ី​ផាន បានធ្វើការ​បញ្ជាក់​លើ​នេះ​ទៀតថា « ករណី​រវាង​លោក សម រង្ស៊ី និង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គឺជា​រឿង​ឯកជន​សុទ្ធសាធ ដែល​មិន​ពាក់ព័ន្ធ​នឹង​ករណី​នយោបាយ ឬ​រាជរដ្ឋាភិបាល​នោះឡើយ​។ ការប្រគល់​ភាពជា​តំណាង​របស់​ប្រជាពលរដ្ឋ និង​អភ័យឯកសិទ្ធិ ឬ​ជា​ឥស្សរជន​នៃ​គណបក្សប្រឆាំង​មិន​បានសេចក្តីថា ជា​ជន​នៅលើ​ច្បាប់​នោះទេ​។ ការប្រឆាំង​និង​និទ្ទណ្ឌភាព គឺ​បាន​ចាប់ ដែល​មិន​រើសអើង​ជាមួយ​និន្នាការ​នយោបាយ ឋានៈ និង​តួនាទី​នយោបាយ​ឡើយ​»​។​

 

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានធ្វើ​ការពន្យា​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក​វិញ ការពន្យា​នេះ​ធ្វើឡើង​៤​ថ្ងៃក្រោយ​តុលាការ​សាលាដំបូង​ក្រុងភ្នំពេញ ចេញ​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​។ យ៉ាងណា​ចំពោះ​លោក​ផ្ទាល់​បានបញ្ជាក់​ឱ្យដឹង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ​របស់លោក​ថា « បន្ទាប់ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​សហការី​នៅ​កម្ពុជា និង​អង្គការ​អន្តរជាតិ​ទ្រទ្រង់​លទ្ធិប្រជាធិបតេយ្យ​មួយចំនួន ដែល​បានស្នើ​ឲ្យ​ខ្ញុំ​លៃលក​មកដល់​ភ្នំពេញ​ពេល​ថ្ងៃ​ចៀសវាង​ពេលយប់ ហើយ​បានស្នើ​ឲ្យ​ខ្ញុំ​ទុកពេល​បន្តិច ឲ្យ​មជ្ឈដ្ឋាន​ការទូត និង​មិត្ត​បរទេស​មួយចំនួន មាន​ពេលធ្វើ​អន្តរាគមន៍​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ចំពោះ​ការកើនឡើង​នៃ​អំពើហិង្សា​ថ្មីៗ​នេះ​នៅ​ប្រទេស​កម្ពុជា ខ្ញុំ​មិនទាន់​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​រាត្រី​នេះ​ទេ តែ​នឹង​មកដល់​ប្រទេស​កម្ពុជា​វិញ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ »​។​

 

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក សឺ វណ្ណ​នី ចេញ​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងទៅនេះ​ពីបទ បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ញុះញុង​ឲ្យ​មានការ​រើសអើង​។ ខ្លឹមសារ​នៅក្នុង​ដីការ​របស់​តុលាការ​បាន​បញ្ជាក់ថា លោក សម រង្ស៊ី ត្រូវបាន​សាលាដំបូង រាជធានី​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ដាក់​ព​ន្ឋ​នាគារ​ចំនួន​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល​៕

17-11-2015 (1) 17-11-2015

 

Leave a Reply

(*) Required, Your email will not be published