កំណាច រៀបរាប់ហេតុការណ៍ និងសកម្មភាព «កាប់សម្លាប់ប្រពន្ឋ មុនយកទៅចាក់សាំង ក្នុងពាងសល់តែផេះផង់»

, , Leave a comment

រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៥ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួន ស្វាមីជាយោធាចិត្តកំណាច

ដែលធ្វើសកម្មភាពកាប់សម្លាប់ភរិយារបស់ខ្លួន យ៉ាងឃោរឃៅ រួចយកទៅចាក់ សាំងដុតសម្លាប់ក្នុងពាងសល់តែផេះផង់ នៅខេត្តព្រះសីហនុ។

ប្រភពពីកម្លាំងកងរាជអាវុធហត្ថបានអោយដឹងថា ជនកំណាចរូបនោះបញ្ជាក់ថា ឃាតកម្មដ៏ឃោរឃៅនេះបានកើតឡើងព្រោះភ្លើងប្រច័ណ្ឌភរិយាខ្លួនជាមួយបុរស គួកចេដីដូចគ្នា។ ប្តីកំណាចឈ្មោះសុង ទូច អាយុ ៤៨ឆ្នាំ មានចំណងជា បុរស ពោះម៉ាយកូន២និងស្រ្តីរងគ្រោះឈ្មោះទឹមសោភាអាយុ៣៤ឆ្នាំជាស្ត្រីមេម៉ាយកូន៣ មានមុខរបរជាអ្នកគួកចេដី កាលពីឆ្នាំ២០១២រយៈពេល៣ឆ្នាំកន្លងមកនេះ មានតែ ភាពល្វីងជូរចត់ ជាងភាពផ្អែមល្ហែម។លោក សុង ទូច បានបញ្ជាក់ថា រូបគាត់ និង ភរិយាតែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់ ដោយចោទភរិយាលួចមានសហាយ ជាមួយប្រុសថ្មីដែលជាអ្នកគួកចេដីដូចគ្នា ទើបកើតមានចិត្តប្រច័ណ្ឌជាខ្លាំង រហូត ដល់រៀបចំផែនការសម្លាប់ប្រពន្ធចោល។

ប្តីចិត្តកំណាចឃោរឃៅ បានបញ្ជាក់បន្តឲ្យថា នៅចន្លោះម៉ោង២២ ទៅម៉ោង២៣ យប់ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៥ ខណៈដែលភរិយាកំពុងដេកលង់លក់ នៅលើគ្រែ ក្នុងបន្ទប់ខ្លួនក៏បានយកពូថៅដែលត្រៀមទុកជាស្រេចវាយនឹងខ្នងចំសៀតផ្កាម្ខាង ៗ៣ទៅ៤ពូថៅដោយខ្លាចភរិយាមិនទាន់ស្លាប់ក៏កាប់បន្ថែមចំបំពង់ក៣ទៅ៤ពូថៅ ទៀតរួចហើយ ក៏លើកសាកសពចុះមកក្រោមផ្ទះ យកសពដាក់ចូលក្នុងពាង ហើយទិញសាំងចំនួន ២០លីត្រមកចាក់ដុត។ បន្ទាប់ពីចាក់សាំងដុតសាកសព ហើយឆេះមិនទាន់អស់នោះខ្លួនគេក៏ចាក់សាំងនៅសល់ក្នុងពីដុងនោះបន្ថែមទៀត ក៏ត្រូវខ្ទាតសាំងឆាបឆេះមុខ និង ដៃខ្លួនឯង។ក្រោយពេលធ្វើសកម្មភាពរួចខ្លួនគេ ក៏យកលុយចំនួន៦០០ដុល្លារ ជញ្ជៀនពេជ្រ ១វង់ និងម៉ូតូម៉ាកគុបជ្រុង១គ្រឿង ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះរត់គេចខ្លួនទៅដេកនៅផ្ទះសំណាក់ម្តុំទំនប់ទួល គោកមួយយប់ជាមួយស្រីហើយត្រូវបានស្រ្តីនោះលួចលុយអស់លុះម៉ោង១០៖៣០ នាទីថៃ្ងទី១៣ខែវិច្ឆិកា ឆ្នាំ២០១៥ ក៏បន្តជិះម៉ូតូចេញពីផ្ទះសំណាក់ សំដៅ មកខេត្ត កំពង់ស្ពឺ ហើយបានយកម៉ូតូមកផ្ញើមិត្តភក្តិ និងស្នាក់នៅ ១យប់។ លុះថ្ងៃទី១៤ ក៏បន្តជិះរថយន្តឈ្នួលទៅលាក់ខ្លួន នៅផ្ទះមិត្តភក្តិម្នាក់ទៀត មានមុខរបរជាអ្នក នេសាទ នៅទំនប់រលក ខេត្តព្រះសីហនុ។បន្ទាប់ពីស្នាក់នៅបានមួយ យប់នៅ ថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៥ក៏ត្រូវបានអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនមកទីបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

គួរបញ្ជាក់ រឿងរ៉ាវភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ រហូតដល់ព្រលឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ដ្រីរងគ្រោះឈ្មោះ ទឹម សោភា អាយុ ៣៤ឆ្នាំ មុខរបរជាអ្នកគួកជេរលក់ដីចំណែកត្រូវបានប្ដីឈ្មោះ សុង ទូច អាយុ៣៨ឆ្នាំ មុខរបរមន្ដ្រីយោធា រស់នៅផ្ទះលេខ៤៥៧ ផ្លូវលំ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខក្រោយ សម្លាប់ប្រពន្ឋនិងចាក់សាំងដុត ក្នុងពាង ទឹកកំទេចសាក សពរួចគេចខ្លួនបាត់ភ្លាមៗតែម្តង ។

បច្ចុប្បន្នអាវុធហត្ថរាជធានីភ្នំពេញ កំពុងតែប្រមូលវត្ថុតាង និងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

W@t-17115

CH-00379  12243395_1521738478140518_5075775724422373934_n 12232718_1521738514807181_6475467363353462290_o

 

 

Leave a Reply

(*) Required, Your email will not be published