ខេត្តរតនគិរី ៖ ភាពអនាធិបតេយ្យនៃការដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកអន្តរជាតិអូរយ៉ាដាវ និងតាមច្រករបៀង១៩ ក្រោមការគ្រប់គ្រងរបស់លោក ឡុង រុក្ខា មិនទាន់មានការទប់ស្កាត់និងបង្ក្រាបឲ្យស្របទៅតាមបទបញ្ជារបស់ថ្នាក់លើ នោះទេ មិនដឹងជាក្រុមឈ្មួញទាំងតូចទាំងធំ បង់លុយឲ្យលោក ឡុង រុក្ខា ប៉ុន្មាននោះទេ ក្នុងមួយខែៗសម្រាប់ការឃុបឃិតបិទភ្នែកឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើ ខុសច្បាប់ចេញទៅលក់នៅស្រុកយួនយ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ មិនខ្វល់ពីការកែទម្រង់ទេ។