រាល់កៃ​ព្រួញ​បាញ់​កណ្តុរ​ត្រូវ​គ្នាឯង ជាប់​គ្រាប់​ព្រួញ​ប្រវែង​ជិត​១​ម៉ែត្រ​

, , Leave a comment

12226999_441818166003279_7162904251726304762_n

​ខេត្តបាត់ដំបង : ក្មេងប្រុស​ម្នាក់​ត្រូវបាន​គ្រាប់​ព្រួញ​បៀម​ជាប់​ក្រោម​ក្លៀក ខណៈដែល​ប្រមាញ់​សត្វ​កណ្ដុរ​ពេលយប់ ដែល​បណ្តាលមកពី​គូកន​របស់ខ្លួន​ម្នាក់ទៀត​ទំនងជា​ភ្លាត់ស្នៀត​បាន​រាលកៃ​ព្រូ​ញ​បាញ់​កណ្ដុរ​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​១៥​ខែវិច្ឆិកា ឆ្នាំ​២០១៥ ខណៈពេល​ពួកគេ​កំពុងធ្វើដំណើរ​ទៅ​បាញ់​សត្វ​កណ្ដុរ​នៅ​ខាងក្រោយ​ភូមិ អន្លង់​ស្ដី ឃុំ​ប៊ួ​រ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្មេងប្រុស​រងគ្រោះ​ឈ្មោះ អៀ​ប វិ​ន អាយុ​១៤​ឆ្នាំ រីឯ​ក្មេងប្រុស​បង្ក​ឈ្មោះ ស្រៀ​ង ស្រេង អាយុ​១៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ​ជាមួយគ្នា​។ ពួកគេ​ជា​មិត្តភក្ដិ​ដែលមាន​ផ្ទះ​នៅក្បែរ ហើយ​តែងតែ​ចេញទៅ​ប្រមាញ់​សត្វ​កណ្ដុរ​ជាមួយគ្នា​ស្ទើរ​រាល់​យប់ ប៉ុន្តែ​នៅ​យប់កើតហេតុ​ទំនងជា​ភ្លាត់ស្នៀត​ទើបបានជា​រាលកៃ បណ្ដាល​ឲ្យ​គ្រាប់​ព្រូ​ញ​ហោះ​ទៅ​ត្រូវ​គ្នាឯង​ចំ​ឆ្អឹងជំនី​ក្រោម​ក្លៀក ខាងស្ដាំ​បៀ​ប​គ្រាប់​តែម្ដង​។​

 

​បើតាម​ការរៀបរាប់​ពី​ក្មេងប្រុស​បង្ក​ឈ្មោះ ស្រៀ​ង ស្រេង បាន​ប្រាប់​សមត្ថកិច្ច​ថា ពេល​ចេញពី​បាញ់​សត្វ​កណ្ដុរ គឺ​ខ្លួន​ជា​អ្នក​លី​ព្រូ​ញ​ដែល​បាន​តម្លើង​គ្រាប់​រួចជាស្រេច​។ ព្រាន​កណ្ដុរ​វ័យក្មេង​រូបនេះ​បញ្ជាក់ថា ពេលនោះ​ឈ្មោះ អៀ​ប វិ​ន ដើរ​ខាងមុខ រីឯ​ខ្លួន​លី​ព្រូ​ញ​ដើរ​ខាងក្រោយ លុះ​ចេញ​ផុតពី​ផ្ទះ​បន្តិច​ស្រាប់តែ​ព្រួញ​រាលកៃ​គ្រាប់​ហោះ​ទៅ​ចំឈ្មោះ វិ​ន ជាប់​គ្រាប់​ឆ្កឹង​តែម្ដង ធ្វើ​ឲ្យ​ពួកខ្លួន​ភ័យ​ក៏​នាំគ្នា​ត្រឡប់មកផ្ទះ​វិញ​ឲ្យ​ឪពុក​ជួយ តែ​ខ្លួន​គ្មាន​ចេតនា​ទេ​។​

 

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​នាំ​ក្មេងប្រុស​ឈ្មោះ ស្រៀ​ង ស្រេង ទៅ​សួរនាំ​អំពី​មូលហេតុ​ផងដែរ តែដោយសារ​ភាគី​រងគ្រោះ​មិន​ប្ដឹង ទើប​សមត្ថកិច្ច​គ្រាន់តែ​ធ្វើការ​ដកហូត​ព្រូ​ញ​បាញ់​កណ្ដុរ​យកទៅ​ទុក និង​ធ្វើ​ការអប់រំ​ដល់​ក្មេងប្រុស និង​អាណាព្យាបាល​ឲ្យ​ប​ញ្ឍ​ប់​ការប្រើប្រាស​ព្រួញ​បាញ់​កណ្ដុរ ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​គ្រប់បែបយ៉ាង និង​គ្រប់ពេលវេលា​៕

 

 

Leave a Reply

(*) Required, Your email will not be published