មនុស្ស​មាន​ហេតុផល​ដើម្បី​រស់​

, , Leave a comment

AAEAAQAAAAAAAAIcAAAAJGM3YjJiZmMxLTJkZWItNDRjMy1iM2Q2LWQwZGI4OTY3MTdiYw

​គួរ​យល់ដឹង : ជាការ​ពិត កា​រស់នៅ​របស់​មនុស្ស គឺ​មិន​ច្រើន​នោះទេ ហើយ​ការកើត​មកជា​មនុស្ស​ក៏​ជា​រឿង​កម្រ​និង​បានកើត​ណាស់ដែរ ដូច្នេះ​មនុស្ស​ត្រូវការ​ហេតុផល​ច្បាស់លាស់​បំផុត​ដើម្បី​រស់ និង​ដើម្បី​កសាង​ស​មិ​ទ្ធឹ​ផល​នៃ​ជីវិត​របស់ខ្លួន​។​

 

​មនុស្ស​ដែល​សម្រេចចិត្ត​បញ្ចប់ជីវិត ព្រោះ​គេ​យល់ថា គេ​គ្មាន​ហេតុផល ដើម្បី​រស់នៅ​បន្តទៀត ព្រោះ​ហេតុផល​ដើម្បី​រស់​របស់គេ​ត្រូវបាន​បំផ្លាញ ត្រូវបាន​ជាន់ឈ្លី ឬ​ត្រូវបាន​បំភ្លេចចោល​។ ដូច្នេះ​បើសិនជា​អ្នក​អាច​ធ្វើជា​ហេតុផល​ដើម្បី​ឲ្យ​គេ​បន្ត​រស់នៅ​។​

 

​ចូរ​អ្នក​ចងចាំ​ថា បញ្ហា​ក្នុង​ឆាក​ជិ​វីត គឺជា​ហេតុផល​ដែល​យើង​ត្រូវតែ​រស់នៅ ព្រោះ​យើង​មិនអាច​បោះបង់​បញ្ហា​ទាំងនោះ​ចោល​ទេ អ្នក​ត្រូវតែ​ជំនះ​ដោះស្រាយ​វា​អោយបាន​។ ម្យ៉ាងទៀត​ក្នុងការ​ដោះស្រាយ​បញ្ហា អ្នក​ត្រូវ​ផ្តល់​គំនិត​សុ​ឆន្ទៈ​ឲ្យ​ខ្លួនឯង ត្រូវ​ផ្តល់​តម្លៃ និង​លើ​កត​ម្កើ​ន​ខ្លួនឯង ទើប​អ្នក​មិន​ធុញទ្រាន់​និង​បញ្ហា​នោះៗ ហើយ​ស្វែងរក​ដំណោះស្រាយ​ឃើញ​ក្នុង​ពេលវេលា​ណាមួយ​។​

 

​ហេតុផល​មួយទៀត​ដែល​អ្នក​ត្រូវតែ​រស់នៅ គឺ​លទ្ធផល​នៃ​បញ្ហា ទោះជា វិជ្ជមាន​ក្តី អវិជ្ជមាន​ក្តី ក៏​ជា​ហេតុផល​ដើម្បី​រស់​របស់​អ្នក​ដែរ ព្រោះ​អ្នក​ត្រូវ​ប្រឈមមុខ​ជាមួយ​លទ្ធ​ផល​នេះ​ជានិច្ច ទោះជា​លទ្ធផល​នោះ ធ្វើ​ឲ្យ​អ្នក​ខកបំណង ខាតបង់ ឬ​ចុះខ្សោយ ប៉ុន្តែ​លទ្ធផល​នោះ​គឺជា​របស់​អ្នក អ្នក​ត្រូវតែ​ទទួល​ហើយ​រក្សាទុក​រួច​ស្វែងរក​ដំណោះស្រាយ​សារជាថ្មី​។​

 

​ពេលខ្លះ អ្នក​ពិតជា​អស់សង្ឃឹម​ណាស់​មែន​ទេ​? អ្នក​ពិតជា​ឈឺចាប់​ណាស់​មែន​ទេ​? អ្នក​ពិតជា​ឯកា​ណាស់​មែន​ទេ​? អ្នក​ពិតជា​ក្រ​ណាស់​មែន​ទេ​? អ្នក​ពិតជា​បរាជ័យ​ណាស់​មែន​ទេ​? ដូច្នេះ​អ្នក​ត្រូវ​គិត​ជានិច្ច​ថា គ្មាន​អ្នកណាម្នាក់​សប្បាយចិត្តរ​ហូត​នោះទេ គ្មាន​អ្នកណាម្នាក់​សុខ​សុភមង្គល​រហូត​នោះទេ គ្មាន​អ្នកណាម្នាក់​ផ្អែមល្ហែម​រហូត​នោះទេ គ្មាន​អ្នកណា​ក្រ​រហាម​ពេញ​មួយជីវិត​នោះទេ គ្មាន​អ្នកណាម្នាក់​ជោគជ័យ​គ្រប់​តែ​រឿង​នោះទេ​… ព្រោះ​សំនួរ និង​ចម្លើយ​ទាំងនេះ គឺជា​ហេតុផល​ដែល​អ្នក​ត្រូវតែ​បន្ត​រស់នៅ​រហូត​អស់​អាយុ​របស់​អ្នក​….៕ ដោយ សម្បត្តិ​(​វី​គី​ស្នេហ៍​)

 

Leave a Reply

(*) Required, Your email will not be published