គន្លឹះ​ងាយៗ ៥​យ៉ាង​ជួយ​ឲ្យ​ដើមទ្រូង​មិ​ត្ដ​នារី​ស្រស់ស្អាត​

, , Leave a comment

 05-6-2015 (2)

​អស់​ជាច្រើន​ទសវត្សរ៍​មកហើយ​បុរស និង​ស្រី្ដ ត្រូវបាន​ជាប់ជំពាក់​ចិ​ត្ដ​ជាមួយ​សម្រស់​ដើមទ្រូង ហើយ​ការរក្សា​ផ្នែក​នេះ​ឲ្យ​ស្ថិតនៅក្នុង​លក្ខណៈ​ដ៏​ប្រសើរ​មួយ​បានក្លាយ​ជាការ​យក​ចិ​ត្ដ​ទុកដាក់​ដ៏​ចម្បង​នៃ​ស្ដ្រី​ដែល​ប្រាថ្នា​នឹង​រក្សា​សម្រស់​លោម​ពណ៌​ឲ្យ​ទាក់ទាញ និង​នៅតែ​ក្មេង​ស្រស់ស្អាត​។ ស្របពេល​ការសិក្សា​ស្រាវជ្រាវ​បាន​បន្ថែម​ចំណេះដឹង​យ៉ាង​ទូលំទូលាយ អំពី​ការរក្សា​សុដន់ និង​វិធីសាស្ដ្រ ដើម្បី​ធានា​ឲ្យ​បាន​ថា សុដន់​ពួកគេ​នៅតែមាន​សុខភាព​ល្អ និង​ស្រស់ស្អាត​នោះ ស្ដ្រី​ភាគច្រើន​បាន​យក​ចិ​ត្ដ​ទុកដាក់​យ៉ាង​ខ្ជាប់ខ្ជួន​ទាំង​នៅ​ក្មេង​វ័យ ដើម្បី​រក្សា​សុដន់​របស់ខ្លួន​ឲ្យ​ស្រស់ស្អាត​គួរ​ជាទី​គាប់ចិត្ដ​។ ថ្ងៃនេះ​សារព័ត៌​មានកំណើត​ថ្មី សូម​ពាំ​នាំនូវ​គន្លឹះ​វិទ្យាសាស្ដ្រ​បានបង្ហាញ​ថា គន្លឹះ​ទាំង ៥ ខាងក្រោម​ពិតជា​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ចំពោះ​សមត្ថភាព​សុដន់​ក្នុងកា​រក្សា​ឲ្យ​វា​តឹង​ណែន និង​មាន​ទំហំ​ធំ​ស្រស់ស្អាត មិន​ថា​ឥទ្ធិពល​នៃ​វ័យ ឬ​ការ​ហត់នឿយ​ដោយសារ​ការងារ​នោះទេ​។​

 

១-​ប្រយ័ត្នប្រយែង​ចំពោះ​របប​អាហារ​របស់​អ្នក​
​ដើម្បី​ការពារ​ការកើនឡើង​អ័ក​ម៉ូ​ន​អ៊ី​ដ្រូ​ហ្សែ​ន​ក្នុង​រាងកាយ​អ្នក​គួរ​កំណត់​បរិមាណ នៃ​ការ​ទទួលទាន​គ្រឿង​ស្រវឹង និង​គួរ​បង្កើន​ការទទួល​ទាន​ជាតិ​សរសៃ Fiber​ឲ្យ​បាន​ច្រើន​ដើម្បី​ជំនួយ​ដល់​ចលនា​បញ្ជូន​អាហារ​តាមរយៈ​បំពង់ រំលាយ​អាហារ​។ ការ​ពិសា​អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន ជា​រឿង​ចាំបាច់​ខ្លាំងណាស់ ដោយសារ​ប្រូតេអ៊ីន​នេះ​គឺជា​ប្លុក​បង្កើត​សាច់ដុំ និង​ខូ​លី​ចិន​(Collagen)  ដែលជា​រចនាសម្ព័ន្ធ​ទ្រទ្រង់​សុខភាព​សុដន់​។ ខ្លាញ់​រកឃើញ​នៅក្នុង​ត្រី និង​ប្រេង​អូ​លាវ​អាច​ប្រើ​ជំនួស​ខ្លាញ់ជ្រូក​បាន ហើយ​អ្នក​គួរ​ពិសា​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​ជា​រៀងរាល់ថ្ងៃ​។ ជីវជាតិ​បង្គ្រប់​បន្ថែម​ដែល​រួមទាំង​វីតាមីន​C និង​វីតាមីន​E សារធាតុ Selenium និង​បេ​តា​ការ៉ូ​ទីន​ក៏​ជា​ប្រភព​ដ៏​ប្រសើរ នៃ​សារធាតុ​ប្រឆាំងនឹង​អុកស៊ីដកម្ម​ផងដែរ​។​

 

២-​ពាក់អាវ​ទ្រនាប់​ដែល​ទប់​សុដន់​បានល្អ​
​សូម​ពាក់អាវ​ទ្រនាប់​ដែល​ទប់​សុដន់​បាន​ល្អជា​រៀងរាល់ថ្ងៃ​ជាពិសេស​ពេល​ហាត់ប្រាណ អំឡុងពេល​បំបៅ​ដោះ​កូន ឬ​អំឡុង​ឆ្នាំ​នៃ​ការ​អស់​រដូវ​។ សុដន់​យារ​ធ្លាក់​បង្កដោយ​ការធ្វើការងារ​ធ្ងន់​ជារឿយៗ គឺ​បណ្ដាលមកពី​ការពាក់​អាវទ្រនាប់ ដែល​មិន​ទប់​លំនឹង​សុដន់​បានល្អ​។ ការ​យារ​ធ្លាក់​នេះ​បង្ក​ឲ្យ​មាន​ស្នាម​សង្វារ និង​ប្រែជា​យឺត​ដូច​កៅស៊ូ និង​ជួនកាល​បាត់បង់​សមត្ថភាព​ក្នុងការ​ឲ្យ​ត្រឡប់​មករក​សភាព​ដើម​វិញ​ទៀតផង​។​

 

៣-​រក្សា​ទម្ងន់​រាងកាយ​ឲ្យ​ល្អ​ចំពោះ​សុខភាព​
​ការ​ធាត់​លើស​គីឡូ​ធ្វើ​ឲ្យ​ស្បែក​សុដន់​យឺត មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​ការ​ផ្លុំ​ប៉េ​ត​ប៉ោង​ឲ្យ​ប៉ោង​អីចឹង​។ របប​អាហារ​ដែល​បង្ក​ឲ្យ​ទម្ងន់​រាងកាយ​ឡើង​ចុះ​ពេញ​មួយឆ្នាំ​អាច​បណ្ដាល​ឲ្យ​សុដន់ ទ្រោម​ចុះ​ដូច​ប៉េ​ត​ប៉ោង​ធូរ​ខ្យល់​ក្រោយ​មួយរយៈ​ពេល​ដូច្នោះ​ដែរ​។​

 

៤-​បង្កើត​កម្មវិធី​ហាត់ប្រាណ​ដ៏​ប្រសើរ​មួយ​
​សូម​បង្កើត​កម្មវិធី​ហាត់ប្រាណ​ដ៏​ល្អ​មួយ​ដែល​ចូលរួម​រក្សា​ទម្ងន់ ដើម្បី​ពង្រឹង​សាច់ដុំ​ដែល​ស្ថិតនៅត្រង់​ជាលិកា​សុដន់​។ កម្មវិធី​នេះ​អាច​រួមទាំង​ការហាត់​ប្រាណ​ពង្រឹងកម្លាំង​សាច់ដុំ ដែល​អាច​អនុវត្ដ​បាន​គ្រប់​ទីកន្លែង ឬ​កា​រអា​វ៉ុ​ង និង​ការប្រើ​ឧបករណ៍​ទាញ​ជាដើម​។ ទោះបី​ការហាត់​ប្រាណ​នេះ​មិន​ធ្វើ​ឲ្យ​សុដន់​រីក​ធំ​ទាំង​ស្រង់​ក៏ដោយ ក៏​វា​នឹង​ពន្យារ​ការ​យារ​ធ្លាក់​សុដន់​ផងដែរ​។

 

៥-​ធ្វើការ​ម៉ាស្សា​សុដន់​
​សូម​ម៉ាស្សា​សុដន់​ដោយ​ក្រែ​ម​បន្ថែមសំណើម​ដែលមាន​គុណភាព​ខ្ពស់​ឲ្យ​បាន​រាល់​យប់ ដើម្បី​រក្សា​ឲ្យ​ស្បែក​សុដន់​ទន់​រលោង​។ វិធី​នេះ​នឹង​ការពារ​ភាព​ជ្រីវជ្រួញ ពី​ការវិវឌ្ឍ​ដោយសារ​ស្បែក​ស្ងួត និង​រក្សា​ឲ្យ​សុដន់​មាន​អារម្មណ៍​ថា​ក្មេងខ្ចី​។ ពិតមែន​ហើយ សុដន់​ស្រស់ស្អាត វា​មិនមែន​តែ​ជា​លទ្ធផល នៃ​ការថែរក្សា​ដោយ​យក​ចិ​ត្ដ​ទុកដាក់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ក៏​អាស្រ័យ​ទៅនឹង​សុខភាព​ល្អ​ផងដែរ​។​

 

​ដើម្បី​ឲ្យ​ប្រាកដថា សុដន់​របស់​អ្នក​ស្រស់ស្អាត​ទាំង​ខាងក្នុង និង​ខាងក្រៅ វា​ជា​រឿង​សំខាន់ ក្នុងការ​ទៅ​ឆ្លុះ​មើល​សុដន់​ជា​ទៀងទាត់ និង​ត្រូវធ្វើ​តេស​សុដន់ ដោយ​ខ្លួនឯង​រាល់​ខែ​ផងដែរ​។ ប្រសិនបើ​មាន​អ្វី​មិន​ប្រក្រតី​សូម​ទៅ​ជួប​វេជ្ជបណ្ឌិត​ជំនាញ​ជាបន្ទាន់​

05-6-2015 (1)

05-6-2015

 

Leave a Reply

(*) Required, Your email will not be published