មន្ត្រីយោធាកំណាច វាយសម្លាប់ប្រពន្ធ រួចយកសាកសពទៅដុតចោលក្នុងពាង កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ចាប់ខ្លួនបានហើយ

, , Leave a comment

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានអោយដឹងថា មន្ត្រីយោធាដែលវាយ សម្លាប់ប្រពន្ធ រួចយកសាកសពទៅដុតកម្ទេចចោល ក្នុងពាងទឹកឆាបឆេះយ៉ាង សន្ធោសន្ធៅមើលទៅគួរឲ្យ

អាណោចអាធ័មបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងឋត្រូវចាប់ខ្លួនបានហើយ  ដោយកម្លាំងអាវុធហត្ថ នៅខេត្តព្រះសីហនុ នៅថ្ងៃទី១៦ខែវិច្ឆិកានេះ បន្ទាប់ពីរត់ គេច ខ្លួនចេញពីរាជធានីភ្នំពេញ។

 

គួរបញ្ជាក់ រឿងរ៉ាវភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ រហូតដល់ព្រលឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ដ្រីរងគ្រោះឈ្មោះ ទឹម សោភា អាយុ ៣៤ឆ្នាំ មុខរបរជាអ្នកគួកជេរលក់ដីចំណែកត្រូវបានប្ដីឈ្មោះ សុង ទូច អាយុ៣៨ឆ្នាំ មុខរបរមន្ដ្រីយោធា រស់នៅផ្ទះលេខ៤៥៧ ផ្លូវលំ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខក្រោយ សម្លាប់ប្រពន្ឋនិងចាក់សាំងដុត ក្នុងពាង ទឹកកំទេចសាក សពរួចគេចខ្លួនបាត់ភ្លាមៗតែម្តង ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថាជនល្មើសបានសម្លាប់ជនរងគ្រោះ នៅក្នុងបន្ទប់រួចទើបយកមកដាក់ក្នុងពាងហើយចាក់សាំងដុតបន្ថែម បណ្ដាលឲ្យ សាកសពឆេះខ្ទេចអស់។ នៅកន្លែងកើតហេតុ គេឃើញមានបន្សល់ទុកនូវ ប៊ីដុង មួយចំណុះ៣០លីត្រនិងសាច់ក្លែមដបស្រាបញ្ជាក់ថាជនល្មើសផឹកស្រា មុនពេល វាយសម្លាប់៕

12247893_1522753371372362_6131461226087736259_o

12232718_1521738514807181_6475467363353462290_o 12243395_1521738478140518_5075775724422373934_n

 

Leave a Reply

(*) Required, Your email will not be published