លោក កែប កត់ មិនដែលហ៊ានហើបមាត់ ពីការកាប់បំផ្លាញព្រៃឈើនៅស្រុកពេជ្រាដា និងការដឹកជញ្ជូនឈើខុសច្បាប់ ពីខេត្តមណ្ឌលគីរី ទៅប្រទេសវៀតណាម

, , Leave a comment

ខេត្តមណ្ឌល់គិរី ៖ សេចក្តីរាយការណ៍បានអោយដឹងថា បទល្មើសព្រៃឈើសុក្រំ និងឈើប្រណិតនៅតែបន្តរធ្វើចរាចរឥតឈប់ឈរជារៀងរាល់យប់នៅលើ ទឹកដី ភូមិអនទ្រងឃុំពូជ្រៃស្រុកពេជ្រាដា

ខេត្តមណ្ឌល់គិរីដោយមិនមានចំណាត់ការពីសមត្ថកិច្ចពាក់ព័ន្ធប្រចាំនៅទីនោះទេ ជាពិសេសជំនាញរដ្ឋបាលព្រៃឈើ មិនដឹងថាលោក កែបកត់ នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តមណ្ឌលគិរី និងលោក អ៊ំ វណ្ណសុភ័ត្រ ជានាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកពជ្រាដាលាបាតដៃទទួលប្រាក់ពីឈ្មួញប៉ុន្មាននោះទេបានជាបិទភ្នែកអោយ មានការកាប់បំផ្លាញព្រៃឈើនឹងដឹកជញ្ជូនឈើយ៉ាងគគ្រឹកគ្រេងមិនបានទប់ស្កាត់។

 

សេចក្តីរាយការណ៍បានបន្តថា មួយថ្ងៃៗគេឃើញ រណារយន្តត្រង់សឺន័រ រាប់រយ គ្រឿងត្រូវបានគេប្រើប្រាស់ ក្នុងសកម្មភាពកាប់បំផ្លាញព្រៃឈើតាមព្រៃសហគម ដែលថៅកែបានជួលប្រជាពលរដ្ឋរាប់រយនាក់ឲ្យទៅអា កាប់បំផ្លាញព្រៃឈើ យក មកលក់អោយខ្លួន។ថៅកែទាំងនោះត្រូវបានគេស្គាល់ថា ១.ឈ្មោះសេកពត ភេទ ប្រុស ជាម្ចាស់ការាស់សាំងនៅឃុំកន្ទួត ២.ឈ្មោះ ឃី ផេង ភេទប្រុស ជាមន្ត្រី យោធានៅខេត្តក្រចេៈ ៣.ឈ្មោះ ឃី ជូ ៤.ឈ្មោះតាប្រុញ ៥.ឈ្មោះ រេត ៦.ឈ្មោះ ធា អ្នកទាំងអស់នេៈរស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកចិនបុរី ខេត្តក្រចេៈ សុទ្ធតែជា ថៅកែរកស៊ីកាប់បំផ្លាញឈើដុះប្រចាំនៅទីនោះមានគោយន្ត(ថះលេថង)មិនក្រោម ២០០០គ្រឿងនោៈទេ ព្រមទាំងមានឡានកែឆ្នៃជាច្រើនគ្រឿងទៀតផងដែរ ដើម្បី យកទៅធ្វើការដឹកជញ្ជូនឈើប្រណិតនិងឈើសុក្រំយកទៅលក់អោយឈ្មួញយួន ជារៀងរាល់ថ្ងៃហើយគេមិនដែលឃើញមានសមត្ថកិច្ចណាម្នាក់ហ៊ានប៉ះពាល់ក្រុម នោះទេ ព្រោះតែឈ្មួញខាងលើ បានបន្តក់ប្រាក់ជាប្រចាំ ជាពិសេសលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីនិងលោក អ៊ំ វណ្ណសុភ័ត្រ ជា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកពជ្រាដា ដែលជាកូនចៅលោក ឆេង គឹមសុន នាយករដ្ឋបាលព្រៃឈើម៉ាស្រុកខ្មែរ។

 

  លោក អ៊ុក រ៉ាប៊ុន ជាពិសេសលោក ឆេង គឹមស៊ុន ជានាយករដ្ឋបាលព្រៃឈើ ប្រសិនបើមានឆន្ទៈពិតប្រាកដក្នុងការអនុវត្តបទបញ្ជាលេខ០១ក្នុងការបង្ការបង្ក្រាប និងទប់ស្កាត់ការដឹកជញ្ជូនឈើខុសច្បាប់របស់រាជរដ្ឋាភិបាលមិនគួរមើលរំលងពី ជំនួញឈើខុសច្បាប់ទ្រង់ទ្រាយធំពីការដឹកជញ្ជូនឈើខុសច្បាប់នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីនោះទេ។ ព្រោះ លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរីនិងលោក អ៊ំ វណ្ណសុភ័ត្រ ជានាយផ្នែករដ្ឋបាលព្រៃឈើ ស្រុក ពជ្រាដា មិនមានសកម្មភាពពីធ្វើការទប់ស្កាត់និងបង្ក្រាបសោះឡើយ៕

IMG-20151030-WA0000 IMG-20151115-WA0000 IMG-20151115-WA0001 IMG-20151115-WA0003

 

 

Leave a Reply

(*) Required, Your email will not be published