កូនប្រុសអប្រិយ លើកដៃប្រល័យ កាប់ឪពុកអោយក្ស័យ ព្រោះរឿងស្តីបន្ទោស

, , Leave a comment

ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង១២កន្លះថ្ងៃត្រង់ ថ្ងៃទី១៤វិច្ឆិកា២០១៥ នៅភូមិបឹងសិលា ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ កូនចិត្តតិរច្ឆាន ឃោរឃៅម្នាក់លើកដៃប្រល័យឪពុក

អោយស្លាប់ថែមទាំងយកពូថៅកាត់ដាច់កដៃម្ខាងនិងកាត់ជើងទាំងសង្ខាង មើល ទៅគួរអោយស្ញើបរួចរត់គេចខ្លួនត្រូវប៉ូលិសស្រុកអូរជ្រៅ បានឃាត់ខ្លួនបានភ្លាមៗ ក្រោយ កើតហេតុរឿងកាប់សម្លាប់ ។

រឿងកូនសម្លាប់ឪពុកដេកស្លាប់នៅក្នុងថ្លុកឈាមបង្កឲ្យមានការភ្ញាក់ផ្អើលខាងលើ ត្រូវបានមន្ត្រីប៉ូលីសនៃ អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ខណៈជន រងគ្រោះ ជាឪពុកឈ្មោះ មួន ហ៊ាង ភេទប្រុស អាយុ៥៩ឆ្នាំ កំពុងអង្គុយវាយឫស្សី ធ្វើជញ្ជាំងក៏ស្រាប់តែត្រូវជនសង្ស័យជាកូនបង្កើតឈ្មោះហ៊ាងកូយខឹងឪពុកគ្រាន់ តែឪពុកស្ដីបន្ទោសបានវាយនឹងឈើជ្រុងចំក្បាលពីក្រោយនិងយកកាំបិតខ្វែវកាប់ ដៃ-ជើងបណ្ដាលឲ្យឪពុកស្លាប់ នៅនឹងកន្លែងកើតហេតុក្នុងថ្លុកឈាម។ ចំណែក ជនដៃដល់ជាកូនឈ្មោះហ៊ាង កូយ ភេទប្រុសអាយុ៣២ឆ្នាំជាមនុស្សមានសតិមិន គ្រប់(ឆ្កួតឈ្នួរ) ។ក្រោយសម្លាប់ឪពុករួចរត់គេចត្រូវបានសមត្ថកិច្ចនគរបាល និង ប្រជាពលរដ្ឋដេញ តាមចាប់បាននៅចម្ងាយ២គីឡូម៉ែត្រពីភូមិ ។ ជនដៃដល់ត្រូវ កម្លាំងអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

e923ea77-0f12-4094-adcd-0bdfee1a8944

15a1f0aa-5db5-4a15-97c3-726dfed68667 (2)

 

 

Leave a Reply

(*) Required, Your email will not be published