ក្រុមចោរកាំភ្លើង AKបាញ់ប្លន់ ម្ចាស់ការ៉ាសសាំង លឹម ឡុង នៅស្រុកសំរោងទង ខេត្តកំំពង់ស្ពឺ

, , Leave a comment

ខេត្តកំពង់ស្ពឺ ៖ នៅវេលាម៉ោងប្រមាណជា៨យប់យប់ថ្ងៃទី១៣វិច្ឆិកា២០១៥ មាន ក្រុមចោរប្លន់ប្រដាប់ដោយកាំភ្លើងAKបានចូលប្លន់ការ៉ាស់សាំងយីហោលឹមឡុង ដែលមានទីតាំងស្ថិតនៅ

ក្នុងភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលអោយ ម្ចាស់ការ៉ាសសាំងរងរបួសធ្ងន់។

ប្រភពបានអោយដឹងថាក្រុមចោរប្រដាប់អាវុធមានបក្ខពួកប្រមាណជា៣ទៅ៤នាក់ ប្រដាប់ដោយកាំភ្លើង AK បានចូលប្លន់ការ៉ាស់សាំង ហើយបានផ្ទុះអាវុធជាច្រើន គ្រាប់ បណ្ដាលជនរងគ្រោះទី១ឈ្មោះ កឹម សុខហីម ភេទប្រុស អាយុ៥១ឆ្នាំ ជាប្តី រងរបួសក្បាល និងឆ្អឹងជំនី ទី២ឈ្មោះ យឹម សុខហេង ភេទស្រី អាយុ៥០ឆ្នាំ ជា ប្រពន្ធ ទាំង២នាក់រស់នៅ ភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានបញ្ជូន ជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត៕

12241070_1521673004813732_4382797796917156692_o T-11-13-15-mm-full

 

Leave a Reply

(*) Required, Your email will not be published