រថយន្តដឹកកម្មករបើកលឿនស្លេវ ក្រឡាប់ធ្លាក់ប្រឡាយ របួសធ្ងន់ ស្រាលជិត៤០នាក់ នៅស្រុកកំពង់ត្រឡាច

, , Leave a comment

ខេត្តកំពង់ឆ្នាំង ៖ កាលពីវេលាម៉ោង៦កន្លះនាទីយប់ថ្ងៃទី១២វិច្ឆិកាឆ្នាំ២០១៥ នៅ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងចន្លោះគីឡូម៉ែត្រលេខ៥១និង៥២ស្ថិតក្នុង ភូមិ តាកុល ឃុំពានី ស្រុកកំពង់ត្រឡាច

រថយន្តដឹកកម្មកររោងចក្រ បានក្រឡាប់ធ្លាក់ប្រឡាយ ខណះម្ចាស់ បើកលឿន ស្លេវ បណ្តាលអោយកម្មករ៣៩នាក់ ក្នុងចំណោម៥២នាក់ បានរងរបួសធ្ងន់ និង ស្រាលត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

មន្ត្រីប៉ូលីសចររាចរណ៍ នៃអធិការនគរបាលស្រុកកំពង់ត្រឡាចបានអោយដឹងថា រថយន្តដឹកកម្មកររោងចក្រនោះមានអ្នកបើកបរឈ្មោះហ៊ីម រស់នៅភូមិត្រពាំងខ្ទម ឃុំឈូកសស្រុកកំពង់ត្រឡាច។ រថយន្តដឹកកម្មករខាងលើបានដឹកកម្មករ ចេញពី រោងចក្រត្រឡប់ទៅផ្ទះវិញ លុះពេលមកដល់ចំណុចកើតហេតុ ក៏បានគេចនឹង រថយន្តមួយគ្រឿងបណ្តាលអោយធ្លាក់ចូលទឹកស្រះក្រឡាប់តែម្តងបណ្តាលអោយ កម្មកររងរបួសធ្ងន់ស្រាលមានចំនួន៣៩នាក់(ប្រុស១នាក់) ហើយពួកគាត់ខ្លះបាន ត្រឡប់ទៅកាន់លំនៅដ្ឋាន តែខ្លះទៀតកំពុងសម្រាកព្យាលបាលក្នុងមណ្ឌលសុខ ភាពស្រុកកំពង់ត្រឡាច និងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាល បានស្ទូចយករថយន្តដឹកកម្មករមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចដើម្បីដោះស្រាយតាមនិតិវិធី   ៕

sew-152

 

Leave a Reply

(*) Required, Your email will not be published