ខេត្តបាត់ដំបង : លោកយាយជរាអាយុ ៨២ឆ្នាំ គ្មានទីពឹងម្នាក់ កំពុងតែដង្ហោយរកជំនួយពីសប្បុរសធម៌ ជាជីវិតចុងក្រោយលោកយាយជរាឈ្មោះ នួន លីស អាយុ៨២ឆ្នាំ មានទីលំនៅក្នុងភូមិអ្នកតាទ្វា ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
លោកយាយរស់នៅគ្មានទីពឹងកូនចៅណានោះទេ លោកយាយបានមានប្រសាសន៍ប្រាប់ថា លោកយាយមានបងប្អូន៥នាក់ តែបានស្លាប់អស់ហើយ សព្វថ្ងៃលោកយាយគ្មានផ្ទះសម្បែងស្នាក់នៅទេ គឺលោកយាយសុំដីគេធ្វើខ្ទមតូចមួយប្រហែល២ម៉ែត្រ ដើម្បីស្នាក់នៅហើយសព្វថ្ងៃលោកយាយរស់បាន ដោយសារអ្នកជិតខាងហុចចំណីតិចតួចឲ្យតែប៉ុណ្ណោះ។ លោកយាយបានអំពាវនាវដល់សប្បុរសជនទាំងអស់ ដែលរស់នៅក្នុងនឹងក្រៅប្រទេស សូមមេត្តាជួយស្រោចស្រង់ជីវិតរបស់គាត់ជាលើកចុងក្រោយផង លោកយាយចង់ហូបឆ្ងាញ់បានមួយពេលមុននឹងស្លាប់។ ហើយពេលនេះ អ្វីដែលលោកយាយជរាអាយុ៨២ឆ្នាំ កំពុងតែប្រឈរមុខនោះគឺ លោកយាយកំពុងតែមានជំងឺប្រចាំកាយ ខ្វះថវិកាសម្រាប់ព្យាបាលទៀតផង៕