អំណាច​ទឹកប្រាក់ ធ្វើ​ស្ដ្រី​២​នាក់​រួចខ្លួន ព្រោះ​តុលាការ​អះអាងថា “​ការ​កត់​ឆ្នោត ជា​រឿង​កំប៉ិកកំប៉ុក​”

, , Leave a comment

​រាជធានី​ភ្នំពេញ : ស្ដ្រី​២​នាក់​ជា​អ្នក​កត់​ឆ្នោត ត្រូវបាន​តុលាកា​ដោះលែង​ឲ្យ​មាន​សេរីភាព ព្រោះ​យល់ថា ជា​រឿង​កំប៉ិកកំប៉ុក​។ ករណីនេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ បន្ទាប់ពី​កម្លាំង​អធិការដ្ឋាន នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងមក​ខណៈដែល​មេ​ឆ្នោត​ដទៃទៀត ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ​នាំទៅ តុលាកា​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​។​

 

​ស្ដ្រី​កត់​ឆ្នោត​ដែល​ពលរដ្ឋ​រិះគន់​ទៅលើ​សមត្ថកិច្ច​ថា ចាប់​តែ​មេ​ឆ្នោត កំប៉ិកកំប៉ុក​រាយរង តែ​មេ​ឆ្នោត​ធំៗ គ្រាក់ៗ​មិន​ហ៊ាន​បង្ក្រាប ហើយក៏​មិន​ខ្វះ ដែរ​មេ​ឆ្នោត​កៀរ​នឹង​ជើង​ជ្រក​តាម​តូប​លក់ដូរ អង្គុយ​កត់​តាម​ផ្សារ​តែ​គ្មាន​មិន​ហ៊ាន​បង្ក្រាប​រហូតដល់​ពល​រដ្ឋ​លើកឡើងថា សមត្ថកិច្ច​ម្ដេច​ហ៊ាន​ចាប់ បើ​បង់លុយ​ប្រចាំខែ​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច រួចហើយ​ចាប់​បានតែ​មេ​ឆ្នោត​ណា​បង់លុយ​តិច​មិន​បង់លុយ​គ្មាន​សែស្រឡាយ​គ្មាន​ខ្នង​នោះ​ចាប់បាន​ហើយ​។​

 

​ដោយឡែក​ស្ដ្រី​២​នាក់​ជា​មេ​ឆ្នោត​តូចតាច​កត់​នៅក្នុង​ផ្សារ​តាំង​កសាង ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុងចំណោម​មេ​ឆ្នោត​ជាច្រើន​រយ​នាក់​ទៀត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​សង្ស័យ​មិន​បង់លុយ​ហើយ​នាំមក​សាកសួរ​កសាង​សំណុំរឿង​បញ្ជូន​ខ្លូន​ទៅ​តុលាការ នា​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា តែ​ត្រូវបាន​តុលាការ​ដោះលែង​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​ក្នុង​ហេតុផល​មេ​ឆ្នោត​កំប៉ិកកំប៉ុក​។ តែបើ​តាម​ប្រភព​ច្បាស់ការ​មួយ​ផ្សេងទៀត​បាន​ឲ្យ​ដឹងថា មេ​ឆ្នោត ទាំង​២​នាក់ ដែល​ចាប់​ឃាត់ខ្លួន​កន្លងមក ត្រូវបាន​សាច់ញាតិ​រត់ការ​ដោះលែង តាំងពី​សមត្ថកិច្ច​ដល់​តុលាការ ទើប​ចេញ​បាន​ដោយ​ស្រួល​បៀ​ប​នេះ​។​

 

​ថ្វីបើ​មានមតិ​រិះគន់​ផ្សេងៗ​គ្នា​ទៅលើ​សមត្ថកិច្ច​យ៉ាងណាក៏ដោយ​មេ​ឆ្នោត​ធំៗ​អ្នក​កត់​ឆ្នោត​ប្រចាំ​តាម​ផ្សារ​នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏ដូចជា​កន្លែង​ផ្សេងៗ ទៀត នៅតែ​សម្ញែង​ឫក​អង្គុយ​កត់​ធ្វើ​ព្រងើយ សមត្ថកិច្ច​អត់​ហ៊ាន​ក្អក​សោះ ទៅ​អើត​ក៏​មិន​ហ៊ាន​ផង​៕

12-11-2015

 

Leave a Reply

(*) Required, Your email will not be published