សុខភាព : ប្រសិនបើអ្នកកំពុងតែមានកម្រោងធ្វើការវះកាត់កែសុដន់ អ្នកត្រូវដឹងថា ការកែសុដន់ មិនអាចការពារការយារធ្លាក់នៃសុដន់បាននោះទេ ដូច្នេះអ្នកត្រូវការវះកាត់ ដើម្បីលើកសុដន់ឡើងបន្ថែមទៀត។ ការកែសុដន់មិនធានាថា វានឹងមានរយៈពេលយូរបានពេញមួយជីវិត ព្រោះវាអាចនឹងបែក។ ស្ត្រីជាង២០ភាគរយ បានវះកាត់យកការកែសុដន់ចេញនៅក្នុងរយៈពេល៨ទៅ១០ឆ្នាំ។ សុដន់ដែលបានកែហើយ អាចនឹងមានការផ្លាស់ប្តូរ ក្រោយការវះកាត់ និងកត្តាមួយចំនួន ដូចជា ការឡើងទម្ងន់ ឬស្រកទម្ងន់ ជាដើម ដែលតម្រូវឲ្យត្រូវធ្វើការវះកាត់បន្ថែមទៀត។
ការពិនិត្យសុដន់ អាចនឹងមានភាពស្មុគស្មាញច្រើន។ ដូច្នោះ អ្នកអាចនឹងត្រូវការថត MRI ជារៀងរាល់ពីរឆ្នាំម្ដង បើអ្នកកែសុដន់ដោយប្រើស៊ីលីកូន ហើយត្រូវចាប់ផ្ដើមក្នុងរយៈពេល៣ឆ្នាំ បន្ទាប់ពីការវះកាត់។ ការកែសុដន់អាចប៉ះពាល់ដល់ការបំបៅដោះកូន។
បន្ទាប់ពីកែសុដន់រួច អ្នកត្រូវធ្វើការវះកាត់ ដើម្បីលើកសុដន់ឡើង ឬវះកាត់បន្ថែមផ្សេងទៀត ដើម្បីជួយឲ្យសុដន់មានសោភ័ណភាពល្អ ហើយត្រូវការវះកាត់ម្ដងទៀត ដើម្បីដកយកការកែសុដន់នោះចេញ៕
រូបតំណាង