ព្រោះ​បំណុល គ្មាន​សល់​អ្វី​សោះ សូម្បីតែ​ខ្លួន​

, , Leave a comment

12-11-2015 (1)

រាជធានី​ភ្នំពេញ : ពាក្យចាស់​លោក​តែង​ពោលថា “​ក្រ​មិន​ឈ្នះ​ទ័ល​” ពិតជា​ត្រឹមត្រូវ​ណាស់ ព្រោះ​ទោះបីជា​ក្រ​យ៉ាងណា​ឲ្យ​តែមាន​អង្ករ​ច្រក​ឆ្នាំង ជាការ​ស្រេច ប៉ុន្តែ បើ​ទ័ល​វិញ ដូចជា​ជំពាក់​បំណុល​គេ វិញ​នោះ​បានធ្វើ​ឲ្យ​អ្នក​ទ័ល​មិន​រួញរា​ទៅនឹង​អ្វី​ដែលជា​ឧបសគ្គ​ដែល​រាំងមុខ​។ ទោះជា​យ៉ាងណា​ដោយសារ​បំណុល​ឪពុក បាន​បន្សល់ទុក​ឲ្យ​កូន ដែល​ត្រូវខិតខំ​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ដោះបំណុល​នេះ​…​។​

 

​ជាមួយនឹង​ទឹកមុខ​ស្រពោន ក្រោម​សម្ពាធ​នៃ​ការឈឺចាប់ យុវតី ចិន្តា បាន​រៀបរាប់​ដោយ​ក្តី​រំជួលចិត្ត​ថា រូបនាង​ជា​កូនច្បង ក្នុងចំណោម​បងប្អូន​៣​នាក់​។ ដើមឡើយ​ឪពុក​នាង​ជា​អ្នក​ឧស្សាហ៍ ព្យាយាម​ក្នុងការ​រកស៊ី សេសសល់​ទ្រព្យសម្បត្តិ​ធូរធារ​នឹង​គេ​ដែរ ដោយសារ​មុខរបរ​ជួញ​គោក្របី ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជីវភាព​គ្រួសារ​នាង ក៏​ធ្លាក់​ដុនដាប​បន្តិច​ម្តងៗ ទើប​នាង​បង្ខំចិត្ត​ឈប់រៀន​ត្រឹម​ថ្នាក់​ទី​១១ រួច​ក៏​បែកគំនិត​បើក​តូប​លក់ដូរ​មុខផ្ទះ ដើម្បី​រក​កម្រៃ​ចិញ្ចឹម​ម្តាយ ឪពុក និង​ប្អូនប្រុស​២​នាក់ ដែល​កំពុង​សិក្សា​។ ធ្ងន់​បំផុត​សម្រាប់​ជីវិត​តរុណវ័យ​របស់​នាង គឺ​រកលុយ​បាន​សម្រាប់តែ​សងបំណុល​ឪពុក​តែម្តង​។​

 

​នារី​កម្សត់​បញ្ជាក់​ទាំង​ក្តុកក្តួល​ថា មុនដំបូង​ឪពុក​នាង​ចេះតែ ត្អូញត្អែរថា រកស៊ី​ខាត​អស់​ដើមទុន ក៏​ឲ្យ​ម្តាយ​នាង​ទៅ​ចងការ​ប្រាក់​គេ ជា​បន្តបន្ទាប់​។ រឿង​ខ្ចីលុយ​គេ​ជា​ហូរហែ​នោះ ឪពុក​ប្រាប់ថា ដើម្បី​យកទៅ​ធ្វើ ដើមទុន​ជួញ​គោ ប៉ុន្តែ​ពេល​បាន​លុយ​ដល់ដៃ ក៏​ចេញពីផ្ទះ​បាត់ៗ​។ ពេល​ឪពុក​មក​ផ្ទះ​ម្តងៗ នាង​តែង​សួរ​គាត់​ពី​រឿង​លុយ​បង់​ចុងការ តែ​ឪពុក​ស្រែក គំហក​ឲ្យ​នាង​ថា មិនដឹង​ជា​ធ្វើ​ម៉េច​បានទេ ទាល់តែ​លក់​ដី និង​ផ្ទះ សង​គេ​។ ពេលឮ​បែបនេះ រូបនាង​នឹង​ម្តាយ បាន​ត្រឹម​ឱប​គ្នា​យំ​តែ ប៉ុណ្ណោះ ព្រោះ​បើ​លក់​ផ្ទះ និង​ដី​ត្រូវប៉ាន់ ជាប់​ផ្លូវ​កៅស៊ូ​នេះ​ទៅ​តើ​ឲ្យ​នាង​ទៅ​នៅឯណា​? ហើយ​បើទុកជា​លក់​ក៏​មិន​គ្រប់​សងបំណុល​គេ​ដែរ​។​

 

​បន្ទាប់ពី​នាង​តាមដាន​ទៅ ទើប​ដឹងថា ឪពុក​នាង​បែកគំនិត​ចេះ​ខិលខូច មាន​ប្រពន្ធចុង ២-៣​នាក់​ឯណោះ លុះ​រកលុយ​ឲ្យ​ស្រី​មិនបាន ក៏​មក​ភូតកុហក​ឲ្យ​ម្តាយ​នាង​ធានា​ចងការ​ប្រាក់​គេ រួចមក​វ័ណ្ឌ ក ដល់​រូបនាង​ជា​កូនច្បង​ទៅវិញ​។ ក្រៅពី​មាន​ស្រី​ញី ឪពុក​នាង​ក៏​វក់ល្បែង​ស៊ីសង​យ៉ាង​ពេញ បន្ទុក ពិបាក​នឹង​កែប្រែ​ណាស់ ទុក​ឲ្យ​ម្ចាស់បំណុល​មក​ទារ​នាង​ខ្មាស​គេ ងើបមុខ​មិន​រួច​ទេ​៕

12-11-2015

រូប​តំណាង

 

Leave a Reply

(*) Required, Your email will not be published