ក្រុមហ៊ុនយូនីគ្រីនរីសសស៍ ខូអិលធីឌី សុំកែតម្រូវ ក្រោយមានការរិះគន់ថា បានប្រើមេកាប្រមូលទិញនិងស្តុកឈើខុសច្បាប់

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ ក្រោយពីសារព៍ត័មានកំណើតថ្មី ចេញផ្សាយកាលពីថ្ងៃ០៦ ខែ វិច្ឆិការមានចំណងជើងថា ឈ្មោះ ឡេង ចាន់មុន្នី មេការក្រុមហ៊ុន យូនីហ្គ្រីន មាន អំណាចប្រមូលទិញនិងស្តុកឈើ

ខុសច្បាប់ដែលកាប់បំផ្លាញ តាមព្រៃ សហគមន៍ គ្មានអ្នកណាហ៊ានក្អក។

កាលពីថ្ងៃ០៧ខែវិច្ឆិការ តំណាងក្រុមហ៊ុនយូនីគ្រីនរីសសស៍ ខូអិលធីឌី បាន សរសេរ លិខិតមកកាន់ការិយាល័យនិពន្ធរបស់សារព័ត៌មានកំណើតថ្មី ដែលមាន ចុះ ហត្ថលេខា ដោយឈ្មោះ ឡាំ គីមជាន សុំធ្វើការបំភ្លឺដូចតទៅ ៖

១_ ក្រុមហ៊ុនយូនីគ្រីនរីសសស៍ ខូអិលធីឌី មិនមានបុគ្គលិក ជាមេកាឈ្មោះឡេង ចាន់មុន្នី ទេ ហើយមិនដែលស្គាល់ឈ្មោះ ឡេង ចាន់មុន្នី និងមិន បានប្រកបរ បររកស៊ី ជាមួយឈ្មោះ ឡេង ចាន់មុន្នី នោះដែរ ។

២_ ក្រុមហ៊ុនយូនីគ្រីនរីសសស៍ ខូអិលធីឌី និងបុគ្គលិកទាំងអស់ មិនជាប់ពាក់ព័ន្ឋ និង ការប្រមូលទិញនិងស្តុកឈើខុសច្បាប់ ដែលកាប់បំផ្លាញ តាមព្រៃសហគមន៍ នោះដែរ។

៣_ គឺជាក្រុមហ៊ុនចំការកៅស៊ូ ដាំដុះតែដំណាំកៅស៊ូប៉ុណ្ណោះ៕

        អាស្រ័យហេតុនេះសូមសារធារណះជន មេត្តាជ្រាបជាព៍ត័មាន។

 

Leave a Reply

(*) Required, Your email will not be published