បង​ក្លាយជា​ជនរងគ្រោះ ព្រោះ​មិនអាច​បំពេញ​ចំណង់​អូន​បាន​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង : បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តាម​បណ្តឹង​របស់​នារី​រងគ្រោះ​ដោយ​ចោទប្រកាន់ថា​បាន​ល្បួង​យកទៅ​ចាប់រំលោភ​សេព​សន្ធ​វៈ​រហូត​បា​នស​ម្រ​ច​។​ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​១០​ថ្ងៃត្រង់ ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ជើងភ្នំ​វត្ត​ចំពុះ ស្ថិតក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​

 

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ នាម សំណាង ភេទ​ប្រុស អ​យុ​២៥​ឆ្នាំ រស់នៅ​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ ចំណែក​នារី​រងគ្រោះ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ និង​បងស្រី​បង្កើត​របស់គេ​ម្នាក់ទៀត​បាន​នាំទៅ​ផឹកស៊ី​នៅផ្ទះ​មិត្ត​ភ័ក្ដិ​ជនសង្ស័យ ក្រោយពី​បាន​ផឹក​អស់​ជិត​១​កេះ​មក ជនសង្ស័យ​បាន​បបួល​នាង​ទៅ​ទិញ​សាច់​ក្លែម​។ ក្នុងពេលនោះ​នាង​បាន​ទៅតាម​ជនសង្ស័យ ដោយ​គ្រា​ដំបូង​ជនសង្ស័យ​បាន​ឌុប​ទៅផ្ទះ​របស់គេ​រួច​ឌុប​បង្ហួស​មក​វត្តភ្នំ​ចំពុះ​នៅពេល​ទៅដល់​ទីនោះ ជនសង្ស័យ​បាន​ឈប់​ម៉ូតូ រួច​អូស​ដៃ​នាងរង​គ្រោះ​ចុះ​ពីលើ​ម៉ូតូ​ចូលទៅក្នុង​ព្រៃរបោះ បន្ទាប់មក​ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បានសម្រេច​តែម្ដង ក្រោយមក​បន្ទាប់ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​រួច​នាង​ក៏បាន​មកប្តឹង​សមត្ថកិច្ច​ភ្លាមៗ​តែម្ដង​។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​រំលោភ​នារី​រងគ្រោះ​មែន ប៉ុន្តែ​មិនមែនជា​ការចាប់​បង្ខំ​នោះទេ គឺជា​ការ​ត្រូវរ៉ូវ​គ្នា​ទាំងសងខាង ប៉ុន្តែ​ដោយសារតែ​នាង​តួច​ចិត្តនឹង​រូបគេ​និយាយ​បង្អាប់​ថា មុខ​នាង​មិន​ស្អាត ហើយ​បាន​ខឹង​ក៏​មក​ដាក់ពាក្យ​បណ្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ចាប់​ខ្លួនគេ​តែម្ដង​។​

 

​ទោះជា​យ៉ាងណា រឿងហេតុ ប្រុស​ប្រកែក ស្រី​ប្រកាន់ នេះ សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ​កំពុងធ្វើការ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

11-11-2015

 

Leave a Reply

(*) Required, Your email will not be published