អាង​ស័ក្តិ​លើ​ស្មា ប្រើ​ហិង្សា ចង់​បាញ់សម្លាប់​មន្ត្រី​សាលាខណ្ឌ (​វីដេអូ​)

, , Leave a comment

image115

​រាជធានី​ភ្នំពេញ : ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រីនគរបាល​នៅ​អគ្គនាយកដ្ឋាន​ពន្ធ​ធានា​គារ​ព្រៃ​ស​និង​ពាក់​ស័ក្តិ​៤ បាន​ចូលទៅ​សាលាខណ្ឌ​ដូនពេញ ដើម្បី​សុំ​ការ​អន្តរ​គម​ន៍​ពី​លោក គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ​រឿង​សាច់ញាតិ​របស់​ស្ត្រី​រូបនេះ​ត្រូវ​មន្ត្រី កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​និង​ម៉ូតូ​ម៉ាក់​ហុងដា សេ​១២៥ មួយគ្រឿង​ដោយ​សង្ស័យថា ជា​មុខសញ្ញា​ចោរឆក់ ប៉ុន្តែ​លោក​អភិបាល​មិន​ព្រម​ជួយ​អន្តរ​គម​ន៍​ឲ្យ​នោះទេ ធ្វើ​ឲ្យ​ស្ត្រី​នោះ​ខឹង​ក៏​ស្រែក​គំរាម​បាញ់សម្លាប់​លោក​តែម្តង​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ​។​

 

​ប្រភពព័ត៌មាន​ពី​មន្ត្រី​សាលាខណ្ឌ​ដូនពេញ បាន​ឲ្យ​ដឹងថា ស្ត្រី​ខាងលើ​នោះ​ឈ្មោះ ពុធ វុ​ទ្ឋី អត្តលេខ​១៨៩៤៨ ជា​មន្ត្រីនគរបាល​នៅ​អគ្គនាយកដ្ឋាន​ព​ន្ឋ​នាគារ​ព្រៃ​ស មាន​អាយុ​ជាង​៤០​ឆ្នាំ ហើយ​ម្ចាស់​ម៉ូតូ ដែល​អត់​មាន​ស្លាក​លេខ​នោះ គឺ​ឈ្មោះ ទី ធ្លាប់​ពន្ធនាគារ​ពីបទ​ឆក់​ចំនួន ២​ដង​ដែរ​។​

 

​ប្រភព​ដ​ដែរ បាន​បន្តទៀតថា កាលពី​យប់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៥ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ដូច​ពេញ បានធ្វើ​ការចាប់​ម៉ូតូ​អត់​ស្លាក​លេខ ១​គ្រឿង ម្ចាស់​ឈ្មោះ ទី (​ម្ចាស់​ម៉ូតូ​ធ្លាប់​ជាប់ពន្ធនាគារ និង​ឆក់​២​ដង​) នៅ​ចំណុច​រង្វង់​មូល​កាំភ្លើង​កួច​កាណុង ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រហូតមកដល់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ បាន​មាន​ស្ត្រី​ម្នាក់​ជា​ប៉ូលិស​ស័ក្តិ​៤ នៅ​ពន្ធនាគារ​ព្រៃ​ស ចេញមុខ​មកសុំ​អន្តរាគមន៍​ឲ្យ​លោក​អភិបាលខណ្ឌ ជួយ​សម្រួល​យក​ម៉ូតូ​ចេញ តែ​លោក​អភិបាលខណ្ឌ​ដូនពេញ​មិន​ឯកភាព ព្រោះ​ម៉ូតូ​នេះ​លោក​សង្ស័យថា ជា​ម៉ូតូ​មុខសញ្ញា​ឆក់​កាបូប និង​ទូរស័ព្ទ​យ៉ាងសកម្ម​ក្នុង​ខណ្ឌដូនពេញ ទើប​លោក​សុំ​ទុក ៣​ខែ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​សិន ជាហេតុ​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​នោះ​ខឹង​លោក​អភិបាលខណ្ឌ​យ៉ាងខ្លាំង ហើយ​ពេលនោះ​ស្រី​រូប​នោះបាន​ស្រែក​ឡូឡា​ពេញ​ក្នុង​បន្ទប់​លោក គួច ចំរើន អភិបាលខណ្ឌ ក៏ត្រូវ​មន្ត្រី​ក្នុង​សាលាខណ្ឌ​ដូនពេញ ដេញ​ឲ្យ​ចេញ​ក្រៅ ស្រាប់តែ​ស្ត្រី​ប៉ូលិស រូបនោះ​បាន​រក​ទាញ​កាបូប​ពី​បុរស​ម្នាក់ និង​បាន​ស្រែក​គំរាម​បាញ់សម្លាប់ ទាំង​មន្ត្រី​សាលាខណ្ឌ និង​លោក​អភិបាលខណ្ឌ​ផ្ទាល់​តែម្តង ហើយ​ក៏បាន​ដើរចេញ​បាត់ទៅ​៕

 

 

 

 

Leave a Reply

(*) Required, Your email will not be published