សំណុំរឿង​រថយន្ត​២​គ្រឿង​ដេញ​បុក​គ្នា​ផ្ទុះ​ឆេះ​ស្លាប់​ស្ត្រី​ម្នាក់​នៅ​ផ្លូវជាតិ​លេខ​៥​ឈានដល់​ការ​ប្តឹងផ្តល់ចាប់​ខ្មោច​ដាក់គុក​

, , Leave a comment

​រាជធានី​ភ្នំពេញ : បន្ទាប់ពី​មាន​ឧប្បត្តិហេតុ​រថយន្ត​ប្រដេញ​គ្នា​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ​ឆេះ រថយន្ត​បណ្តាល​ឲ្យ ស្ត្រី​ម្នាក់​ស្លាប់​ក្នុង​ភ្លើង​សល់​តែ​គ្រោងឆ្អឹង និង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង​ម៉ូតូ​៣​គ្រឿង​កាលពី​ពាក់​កណ្តាលអធ្រាត្រ ឈានចូល​ថ្ងៃទី​៨ ខែ វិច្ឆិកា ឆ្នាំ​២០១៧ នេះ​រួចមក ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នកតាមដាន​ព័ត៌មាន​មួយ​នេះ​កាន់​តែមាន​ចម្ងល់​លើ ការស្រាវជ្រាវ​របស់​ស​ម​ត្ថ​កិច្ច​ខណ្ឌឫស្សីកែវ ក៏ដូចជា​នគរបាល​រាជធានី ដោយ​ចាត់ទុកថា សមត្ថកិច្ច​ទាំងនេះ​អសមត្ថភាព​ខ្លាំងណាស់ ខណៈដែល​បាន​ស្គាល់​អត្តសញ្ញាណ រថយន្ត និង​ជនបង្ក​រួចទៅហើយ​តែ​គ្មាន​លទ្ធភាព​ឃាត់ខ្លួន​ជនសង្ស័យ​និង​ជន ពាក់ព័ន្ធ​បាន ។ ករណីនេះ​តើ​អាចពាក់ព័ន្ធ​ម្ចាស់​រថយន្ត​ឬទេ​?

 

​លោក​មេធាវី ពុធ ធា​វី  បាន​មានប្រសាសន៍ថា សាកសព​ជនរងគ្រោះ​នាង សាន់ អេ​ន​ណា ត្រូវបាន​តម្កល់ទុក​នៅ​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា តាំងពី​ថ្ងៃកើតហេតុ នៅ​ថ្ងៃទី​១០ វិច្ឆិកា ម្តាយ​របស់​នាង​នឹង​ជិះ​យន្តហោះ​ពី​ប្រទេស​ថៃ​មក​ធ្វើបុណ្យ​បូជា​ហើយ​។​

 

​លោក​មេធាវី ពុធ ធា​វី បាន​បន្តទៀតថា លោក​ជា​មិត្តភក្តិ​លោ​កច​ន រតនា អតីត​ថៅកែ​ភោជនីយ​ដ្នា​ន​រតនា​ស្រី​ម៉ៅ ដែលជា​ម្ចាស់​រថយន្ត​តូយ៉ូតា​កាមរី​ស៊េរី​២០១២ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2W.2627 ត្រូវបាន​នាង សាន់ អេ​ន​ណា យកទៅ​ជិះ​បុក​តូប​អ្នកលក់​ហ្គាស​បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ​រថយន្ត​ខ្ទេច និង​ស្លាប់​ខ្លួន​ទៀត កាលពី​វេលា​ម៉ោង​១២ និង​៤៥​នាទី​ពាក់​កណ្តាលអធ្រាត្រ​ឈានចូល​ថ្ងៃទី​៨ វិច្ឆិកា នៅ​ផ្លូវជាតិ​លេខ​៥ ខណ្ឌ​ឬ​ស្សី​កែវ​។​

 

​ស្របពេល​នេះដែរ​លោក ច​ន រតនា អាយុ​៤៨​ឆ្នាំ ជា​ម្ចាស់​រថយន្ត​បានដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​ប្តឹង​សព​នាង​សាន់ អេ​ន​ណា ថា បាន​យក​រថយន្ត​របស់លោក​ជិះ​ទៅ​ផឹកស៊ី និង​ធ្វើ​សកម្មភាព​ដេញ​បុក​គ្នា​បណ្តាល​ឲ្យ​ឆេះ​ខ្ទេច​។ តាម​ពាក្យបណ្តឹង​របស់លោក ច​ន រតនា ដែលមាន​អាស័យដ្ឋាន​ស្នាក់​នៅផ្ទះ​លេខ​១០ ផ្លូវ​លេខ​២៨១ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក​ដាក់ចូល​ទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រៀបរាប់ថា សុំ​ប្តឹង​ពី​ឈ្មោះ សាន់ អេ​ន​ណា (​បច្ចុប្បន្ន​សព​)​ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ និង​គូកន ពីបទ​យក​រថយន្តរ​ប​ស់លោក​(​ច​ន រតនា​)​ពី​កូនលោក​ឈ្មោះ​ច​ន រស្មី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​សិស្ស​កំពុង​សិក្សា​ថ្នាក់​ទី​១១ កាលពី​ព្រឹក​ថ្ងៃទី​៧ វិច្ឆិកា ២០១៥ យក​ជិះ​ទៅ​ផឹកស៊ី និង​ធ្វើ​សកម្មភាព​ដេញ​បុក​គ្នា បណ្តាល​ឲ្យ​ឆេះ​រថយន្ត​របស់លោក​ទាំ​ង​ស្រុង ។​

 

​ក្នុងនាម​ម្ចាស់​រថយន្ត​ដូច​មាន​ភិនភាគ​ខាងលើ​សូមបញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​៦ ខែវិច្ឆិកា កូនបង្កើត​របស់លោក​(​ច​ន រតនា​)​ឈ្មោះ​ច​ន រស្មី បាន​យក​រថយន្ត​ទៅ​ជិះ​ជាមួយ​នាង​សាន់ អេ​ន​ណា ដែលជា​សង្សារ​រហូតមក​ដេក​នៅ​ជាមួយគ្នា​ក្នុងផ្ទះ​របស់លោក ។​

 

​លុះដល់​ព្រឹក​ថ្ងៃទី​៧ វិច្ឆិកា នាង​សាន់ អេ​ន​ណា បាន​ខ្ចី​សោ​រថយន្ត​ពី​ឈ្មោះ​ច​ន រស្មី ដោយ​ប្រាប់ថា ទៅលេង​ផ្ទះ​ម្តាយមីង​នៅ​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។ ក្រោយពី​នាង​សាន់់ អេ​ន​ណា យក​រថយន្ត​នោះ​ទៅ​កូនប្រុស​របស់លោក​បាន​សំរាក​នៅផ្ទះ​រហូតដល់​ម៉ោង​៨​យប់ ថ្ងៃទី​៧ វិច្ឆិកា ដដែល​នោះ លោក​បាន​យក​កូនប្រុស​ឈ្មោះ​ច​ន រស្មី ទៅ​គ្លីនិក វណ្ណ នី​ដា នៅ​ម្តុំ​សន្ធរ​មុខ ដើម្បី​ពិនិត្យ​សុខភាព​ចាក់​ថ្នាំ រួច​ក៏​ត្រឡប់មកផ្ទះ​វិញ ។​

 

​ស្រាប់តែ​ម៉ោង​ប្រហែល​១​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៨ វិច្ឆិកា ក្រុមគ្រួសារ​លោក​បានទទួល​ទូរ​សព្ទ័​ពី​កូន​ថា រថយន្ត​របស់លោក​ត្រូវ​ឆេះ​ខ្ទេច​ស្ថិតនៅលើ​ដងផ្លូវ​ជាតិ​លេខ​៥ ម្តុំ​ភោជនីយដ្ឋាន​មេគង្គ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ។ ពាក្យបណ្តឹង​បន្តថា ពេល​ទទួលបាន​ព័ត៌មាន​ដូច្នោះ​ក្រុមគ្រួសារ​លោក​(​ច​ន រតនា​)​ក៏​ចេញទៅ​មើល​ហេតុការណ៍​នោះ​ទាំងយប់​ឃើញ​រថយន្ត​កំពុង​ឆេះ​យ៉ាង ដូច្នោះ​មែន និង​បានឃើញ​សមត្ថកិច្ច​កំពុង​ពន្លត់ ។​

 

​ដោយ​ឃើញ​ហេតុការណ៍​ធ្ងន់ធ្ងរ និង​រន្ធត់​ពេក​ដែល​នាង​សាន់ អេ​ន​ណា បាន​ស្លាប់​នៅក្នុង​រថយន្ត​នោះ​ផង លោក​បាន​នាំ​ក្រុមគ្រួសារ និង​កូនប្រុស​ឈ្មោះ​ច​ន រស្មី វិល​ត្រឡប់មកផ្ទះ​វិញ និង​បាន​ទៅផ្ទះ​ម្តាយមីង​សាន់ អេ​ន​ណា ដើម្បី​សាកសួរ​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​ដែល​បង្កើត​កម្មវិធី​ផឹកស៊ី​នោះ តើ​មាន​អ្នកណាខ្លះ និង​ប៉ុន្មាន​នាក់ ? ។ ប៉ុន្តែ​មិនត្រូវ​បាន​ក្រុមគ្រួសារ​ប្តី​-​ប្រពន្ធ​ដែល​ចាត់ទុកថា ជា​ម្តាយមីង​នាង​សាន់ អេ​ន​ណា មិន​ប្រាប់​ទេ​គឺ​លាក់បាំង​ជិត ។​

 

​ដូច្នេះ​ហេតុការណ៍​ដ៏​រន្ធត់​នេះ​កូនប្រុស​លោក​ឈ្មោះ​ច​ន រស្មី មិនបាន​នៅក្នុង​ព្រឹ​ត្ត​ការណ៍​នោះឡើយ គឺ​នាង​សាន់ អេ​ន​ណា ជា​អ្នកយក​រថយន្ត​ពី​កូនប្រុស​លោក​ថា ជិះ​ទៅផ្ទះ​ម្តាយមីង ទីបំផុត​ទៅ​ផឹកស៊ី​ជាមួយ​គូកន និង​ធ្វើ​សកម្មភាព​ដេញ​បុក​គ្នា​បណ្តាល​ឲ្យ​ឆេះ​រថយន្ត​នោះ ។​

 

​ក្នុង​ពាក្យបណ្តឹង​ចុងក្រោយ​បាន​សំណូមពរ ២​ចំណុច ១-​សុំ​ឲ្យ​សម​ត្ត​កិច្ច​វែកមុខ​រក​ឃាតករ ដែល​បាន​បង្ក​សកម្មភាព​ធ្វើ​ឲ្យ​រថយន្ត​ឆេះ​ខូចខាត​ទាំងស្រុង និង​ឈ្មោះ​សាន់ អេ​ន​ណា ត្រូវស្លាប់ មក​ផ្ត​ន្ទ​ទោស​តាមផ្លូវ​ច្បាប់ ។ ២-​សុំ​ទាមទារ​សំណង​ពី​ជនល្មើស​នូវ​តម្លៃ​រថយន្ត​ជា​ទឹកប្រាក់​ចំនួន​៦​ម៉ឺន ដុល្លារ​អាមេរិក ។​

 

​លោក​មេធាវី​ពុធ ធា​វី ជា​មិត្តភក្តិ​លោក​ច​ន រតនា បាន​ឲ្យ​ដឹងថា នាង​សាន់ អេ​ន​ណា ជា​នារី​កំព្រា​មានតែ​ម្តាយ​អត់​ឪពុក ហើយ​ម្តាយ​នាង​ក៏​មិន​នៅក្នុង​ស្រុក​ខ្មែរ​ដែរ គឺ​គេ​មាន​ប្តី​ក្រោយ​ជា​អ្នកបើក​យន្តហោះ និង​រស់នៅ​ប្រទេស​ថៃ ។​

 

​នាង​សាន់ អេ​ន​ណា បាន​រៀន​ចេះដឹង​ជ្រៅជ្រះ និង​ចេះ​ពិតប្រាកដ​ដល់​ទៅ​៣​ភាសា នាង​ស្នាក់នៅ​ភ្នំពេញ​ជាមួយ​ម្តាយមីង ហើយ​កំពុង​សិក្សា​ទៀតផង ។ សាន់ អេ​ន​ណា ជា​សង្សារ ក៏​ថា​បាន ជា​ប្តី​ប្រពន្ធ​ក៏​ថា​បាន ជាមួយ​កូនធម៌​របស់លោក​ឈ្មោះ​ច​ន រស្មី គ្រាន់តែ​មិនទាន់​បានរៀបចំ​ទុកដាក់​តាម​ប្រពៃណី តែ​នឹងមាន​គំរោង​រៀបការ​ពួកគេ​នៅពេល​ខាងមុខនេះ ដោយ​ទុកពេល​ឲ្យ​ច​ន រស្មី រៀន​ចប់​សិន រៀបការ​ហើយ​ឪពុក​របស់គេ​នឹង​ឲ្យ​ទៅ​រស់នៅ​ជាមួយ​ម្តាយ​ឯ​ប្រទេស​ថៃ ។​

 

​លោក​មេធាវី​បន្តថា ក្រោយពី​នាង​សាន់ អេ​ន​ណា បាន​ស្លាប់​ក្នុង​ហេតុការណ៍​គួ​ឲ្យ​រន្ធត់​នេះ និង​សាកសព​យកទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា ក្រុមគ្រួសា​មិត្តភក្តិ​លោក​បាន​ជូនដំណឹង​ទៅ​ម្តាយ​នាង និង​បាន​យកចិត្តទុកដាក់​ចេញ​ប្រាក់​ទិញ​ក្តារ​មឈូស​ដាក់​សាកសព រង់ចាំ​ម្តាយ​នាង​មកដល់​ដើម្បី​ធ្វើបុណ្យ​បូជា ហើយ​ម្តាយ​នាង​ក៏បាន​ឆ្លើយតប​វិញ​ដែរ​ថា គាត់​នឹង​ឡើង​យន្តហោះ​មក​ធ្វើបុណ្យ​បូជា​កូន​នៅ​ថ្ងៃទី​១០ វិច្ឆិកា ។​

 

​លោក​ពុធ ធា​វី បន្តថា ម្តាយ​នាង​សាន់ អេ​ន​ណា ឈ្មោះ​សៅ រិ​ន អាយុ​៣៩​ឆ្នាំ ប្តី​ក្រោយនេះ​ជា​ជនជាតិ​ថៃ និង​ជា​អ្នកបើក​យន្តហោះ​ចំបាំង ។ សាន់ អេ​ន​ណា បើទោះបីជា​នារី​កំព្រា​ឪពុក​មាន​ម្តាយ នាង​ធ្លាប់បាន​ទៅ​សិក្សា​ដល់​ប្រទេស​ជប៉ុន និង​ទើប​មក​ប្រទេស​ខ្លួន​វិញ​ទៀតផង ។ ពេលនេះ​លោ​កច​ន រតនា ថ្មី​ត្បិត​ជា​មិត្តភក្តិ​នឹង​គ្នា​មែន តែ​បាន​ពឹងពាក់​រូបលោក​ឲ្យ​ធ្វើជា​មេធាវី​ការពារ​ក្តី​ក្នុង​រឿងនេះ ដូច្នេះ​លោក​នឹង​ចាត់ការ​តាម​នីតិវិធី​ស្រាវជ្រាវ​រក​ឲ្យ​ស​.​ខ្មៅ ដើម្បី​យុត្តិធម៌​សំរាប់​អ្នកស្លាប់ និង​ជនរងគ្រោះ​ជា​ម្ចាស់​រថយន្ត​៕

SR-249 12208252_769202229872454_612678534554512156_n (1) 12189154_888874667876013_4278452415007638582_n

 

Leave a Reply

(*) Required, Your email will not be published