រថយន្តស្ទូច ដឹកកម្មករចុះចំណោទ​ ស្ពានតាតៃ ខេត្តកោះកុង ក្រឡាប់ ស្លាប់ និងរបួសជិត២០នាក់

, , Leave a comment

ខេត្តកោះកុង ៖ កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះរថយន្តស្ទូចមួយគ្រឿងបានក្រឡាប់ក្រោយពីធ្លាក់ចំណោទតាតៃភូមិអន្លង់វ៉ាក់ ឃុំ តាតៃក្រោមស្រុកកោះកុង

ខេត្តកោះកុង បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់-ស្រាល១៤នាក់។

 

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា រថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍ដោយ ខ្លួនឯងនោះរថយន្តស្ទូច ប្រភេទ៥តោន បានដឹកកម្មករសំណង់ចំនួន១៨នាក់ ធ្វើ ដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តកោះកុង លុះមកដល់ចំណុចចំណោទ តាតៃ ក៏ដាច់ហ្វ្រាំងបណ្តាលឲ្យរថយន្តក្រឡាប់កិនមនុស្សស្លាប់ និងរបួសតែម្ដង។

ក្រោយកើតហេតុគេឃើញ សមត្ថកិច្ចបានចុះមកអន្តរាគមន៍ ដោយហៅរថយន្ត សង្គ្រោះមកដឹកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត កោះកុង៕

12191806_1007454859298187_4478555739739046243_n chanroth015-nov-27

 

 

Leave a Reply

(*) Required, Your email will not be published