ស្រ្តីឆេះខ្លោចស្លាប់ក្នុងរថយន្ត គួរអោយអណោចអធម ជាមួយក្រុមអ្នកដើរលេងពេលរាត្រី ត្រូវបានស្គាល់អត្តសញ្ញាណ

, , Leave a comment

ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលរួមដំណើរក្នុងរថយន្ត ជាមួយក្រុមអ្នកដើរលេង ពេលរាត្រី កើតជម្លោះបើករថយន្តដេញបុកគ្នា បុកផ្ទះ លក់សាំង និងហ្គាស ផ្ទុះឆេះខ្លោចខ្លួន ប្រាណស្លាប់ភ្លាមៗនៅក្នុងរថយន្ត

យ៉ាងអណោចអធមនោះត្រូវបានស្គាល់អត្តសញ្ញាណហើយ។

 

តាមការបញ្ជាក់ពីបណ្ដាញសង្គម(Facebook)ដែលបង្ហាញរូបថតរបស់នាងកាល នៅរស់រានមានជីវិតចែកចាយតគ្នាមកបានបង្ហាញថា នាងឈ្មោះ សាន់ អេនណា ជានិស្សិតមានម្ដាយអត់ឪពុក អាយុ២៤ឆ្នាំ នៅសង្កាត់បឹងកក់ទី២ខណ្ឌទួលគោក ជាអ្នករួមដំណើរក្នុងរថយន្តម៉ាកកាមរីស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ៖ 2W-2627 ចំណែកឯសពត្រូវបានគេយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ខណ្ឌឫស្សីកែវ។ ពេល គ្រោះថ្នាក់ឆេះស្លាប់ក្នុងរថយន្តនោះ ម្ដាយនាងនៅប្រទេសថៃឯណោះ ពេលនេះ ម្ដាយបានវិលត្រលប់មកវិញដើម្បីធ្វើបុណ្យជូនកូនស្រីហើយ។

ទោះបីប្រភពមិនទាន់ច្បាស់ការថានារីក្នុងរូបនេះពិតជានារីរងគ្រោះដែលបានឆេះ ស្លាប់យ៉ាងណាក្តី ប៉ុន្តែរូបថតនារីរងគ្រោះដែលស្លាប់កាលពីយប់មិញនោះ ពិតជា ត្រូវបាន ភ្លើងឆេះយ៉ាងអណោចអធម៌ណាស់មិនដឹងថា នាងក្ដៅយ៉ាងណាទេ មុន ពេលនាងត្រូវបានដាច់ខ្យល់?

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូល ថ្ងៃទី៨វិច្ឆិកាឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ក្បែរស្ថានីយសាំងសូគីមិច ម្ដុំគីឡូម៉ែត្រ លេខ៦ សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ក្រុមអ្នកដើរលេងពេលរាត្រី កើត ជម្លោះបើករថយន្ត ម៉ាកកាមរីឆ្លាមពាក់ស្លាកលេខ៖ 2D-8072 និងមួយគ្រឿង ម៉ាក កាមរី 07 ពាក់ ស្លាកលេខ៖2W-2627 ប្រដេញបុកគ្នាក្នុងល្បឿនលឿន ដូចហោះ លុះដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកហាងលក់ទំនិញ២៥០០រៀល រួចបន្តទៅ បុកហាងលក់សាំងនិងហ្គាស បណ្តាលឲ្យ ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ បណ្តាល ផ្ទុះឆេះខ្លោចស្លាប់ស្រ្តីម្នាក់ក្នុងរថយន្តកាមរី07 នៅកន្លែងកើតហេតុតែម្តង៕

12208360_888874687876011_2052248769024845809_n

12208252_769202229872454_612678534554512156_n (1) SR-249

 

 

 

Leave a Reply

(*) Required, Your email will not be published