កញ្ញា ម៉ី​ម៉ី ៖ សម្រស់​ស្រស់ស្អាត និង​ដើមទ្រូង​មិនមែនជា​ឧបសគ្គ សំខាន់​បច្ចេកទេស​

, , Leave a comment

06-11-2015

​រាជធានី​ភ្នំពេញ : “​កុំ​ខឹង​កុំ​ស្អប់  អូន​!​ពេល​អូន​ចូលចិត្ត​ស្លៀកពាក់​សិច​ស៊ី​។ បើ​រិះគន់​អូន​សូម រិះគន់​ដោយ​សេចក្តី​ស្ថាបនា ។ កុំ​ប្រមាថ​អូន​ទៀត​។ ធ្វើ​ដើម្បី​អ្នកគាំទ្រ និង​ទស្សនិកជន ប៉ុណ្ណោះ​” ។ នេះ​ជាស​ម្តី​របស់ តារា​សម្តែង​សិច​ស៊ី កញ្ញា អូន​ម៉ី ដែល​ស្ងាត់​មួយរយៈ​​កន្លងមក​កញ្ញា អៀ ម៉ី​លិ ហៅ​ម៉ី​ម៉ី ធ្វើ​ឲ្យ​សង្គម​សិល្បៈ​ចាប់អារម្មណ៍​តាមរយៈ​ការបញ្ចេញ​សម្រស់​ដើមទ្រូង និង​ស្លៀកពាក់​សិច​ស៊ី ប៉ុន្តែ​នាង​បញ្ជាក់ថា​មិន​យក​ភាព​សិច​ស៊ី​ដើម្បី​ធ្វើ​ឲ្យ​ល្បីឈ្មោះ​ទេ​។ ជា​តារា​ស្រករ​ក្រោយ​ដែល​ប្រកបដោយ​រូប​សម្រស់​ស្រស់ស្អាត និង​មាន​ដើមទ្រូង​គួរ​ឲ្យ​គយគន់​នោះ ម៉ី​ម៉ី ត្រូវ​ក្រុមហ៊ុន​ឯកជន​មួយចំនួន​ផ្តល់ឱកាស​ឲ្យ​ថត​ស្ប៉ត ផ្សព្វផ្សាយ​ពាណិជ្ជកម្ម  លើសពីនេះ​នាង​ត្រៀម​ធ្វើជា​តួអង្គ​សំខាន់​ក្នុង​រឿង​ភាគ​ថ្មី​មួយទៀត ក្នុង​ផលិតកម្ម​របស់​អ្នកនាង​ព្រំ រដ្ឋា​។ តាមរយៈ​ការសម្តែង​ភាពយន្ត ម៉ី​ម៉ី រំពឹងថា នាង​នឹង​កាន់តែ​ល្បីឈ្មោះ​ក្នុង​ពិភព​សិល្បៈ​ខ្លាំង​ឡើង​។​

 

​ថ្មីៗ​នេះ កញ្ញា ម៉ី​ម៉ី និយាយថា​មិនដឹង​ជា​មូល​ហេតុអ្វី​មាន​ក្រុមហ៊ុន​មួយចំនួន​ទាក់ទង​នាង​ឲ្យ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​បន្ត​ពីមួយ​ទៅមួយ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ ។ ក្រៅពីនេះ​កញ្ញា​កំពុងតែ​ត្រៀម​ថត​រឿង​ភាគ​មួយ​របស់​អ្នកនាង ព្រំ រដ្ឋា ។ កាលពីមុន​កញ្ញា ម៉ី​ម៉ី ឧស្សាហ៍​ក្រសោប​បាន​ការងារ​សម្តែង​ភាពយន្ត​ឲ្យ​ផលិតកម្ម​មហាហង្ស  ជាក់ស្តែង​នាង​បាន​ចូលរួម​សម្តែង​ក្នុង​រឿង «​ឱ​កូន​សម្លាញ់​»​។​

 

​ចំពោះ​សេចក្តី​ស្ន​ហា​វិញ មាន​អ្នក​តាម​ស្រឡាញ់​ច្រើន​តាំងពី​ធំ​ពេញ​រូប​រាងមក តែ​ម៉ី​ម៉ី​និយាយថា «​នាង​ខ្ញុំ​មិនទាន់​គិត​ទេ​ស្នេហា ចង់​ប្រឡូក​សិល្បៈ​ពង្រីក​ស្នាដៃ​ឲ្យ​សល់​ច្រើន​ទុក​ជូន​ទស្សនិកជន ជាពិសេស​ចាំ​ល្បីឈ្មោះ​សិន ។ ចំពោះ​ការតុបតែង​ខ្លួន​បែប​សិច​ស៊ី គឺ​ពីមុន​ខ្ញុំ​ជ្រុល​មែន​ពេល​ស្លៀកពាក់​ចូលរួម​តាម​កម្មវិធី​នានា​។ នាង​ខ្ញុំ​ស្លៀកពាក់​បែប​សុភាពៗ គឺ​គ្មាន​អ្នកណា​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ ហើយ​រឿង​ចុះផ្សាយ​អ្វី​នោះ​ក៏​គ្មាន​ដែរ ប៉ុន្តែ​តាំងពី​នាង​ខ្ញុំ​ស្លៀកពាក់​បែប​លេច​លើ​លេច​ក្រោម​មក គឺមាន​គេ​តាម​ថត និង​សួរនាំ​រហូត​។​

 

​យ៉ាងណាក្តី​នាង​ខ្ញុំ​មិន​ចាត់ទុកថា​ភាព យេៗ ឡូយឆាយ​បញ្ចេញ​សាច់​ជួយ​ឲ្យ​ល្បីឈ្មោះ​ជាង​ការបង្ហាញ​ទេពកោសល្យ ស្នាដៃ​របៀប​សម្តែង​តាម​កាលៈទេសៈ តួអង្គ​នោះឡើយ ។ តារា​ណា​ក៏​ចង់​ល្បី​ដែរ នាង​ខ្ញុំ​ពីមុន​សិច​ស៊ី​ស្ទើរតែ​អាច​ឲ្យ​មហាជន​រិះគន់ ហើយក៏​យល់ថា​ខ្លួន​ជ្រុល​ដែរ​ទាំង​ជាតា​រា​ថ្មី ហើយ​ហ៊ាន​បែបនេះ​ទៀត ។ ឥឡូវនេះ​នាង​ខ្ញុំ​កែ​ច្រើនណាស់​ចំពោះ​ការ​ស្លៀកពាក់​បន្ទាប់ពី​យើង​យល់ បរិយាកាស​ជុំវិញ​ខ្លះ​ដែរ​»​។​

 

​កញ្ញា​ម៉ី​ម៉ី​ធ្លា​ប់រៀន​នៅ​សាលា​វិចិត្រសិល្បៈ​ផ្នែក​របាំ​ប្រពៃណី តែ​បច្ចុប្បន្ន​ងាក​ទៅ​សិក្សា​នៅ​វិទ្យាល័យ​បាក់​ទូក​វិញ ។ ក្រៅពី​សម្តែង ម៉ី​ម៉ី​អាច​ច្រៀង និង​មាន​ចំណូលចិត្ត​ខាង​ធ្វើជា​ពិធី​ការិនី​ដោយ​កំពុងតែ​ហាត់រៀន​ឲ្យ ស្ទាត់ជំនាញ​៕

06-11-2015 (1)

 

Leave a Reply

(*) Required, Your email will not be published