ក្រុមអ្នកដើរលេង ពេលរាត្រី កើតជម្លោះបើករថយន្ត ដេញបុកគ្នា បុកផ្ទះ លក់សាំង និងហ្គាស ផ្ទុះឆេះខ្លោចស្លាប់ស្រ្តីម្នាក់ ក្នុងរថយន្ត គួរអោយអណោចអធម

, , Leave a comment

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ក្បែរស្ថានីយសាំងសូគីមិច ម្ដុំគីឡូម៉ែត្រ លេខ៦សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ

រាជធានីភ្នំពេញ។ក្រុមអ្នកដើរលេងពេលរាត្រី កើតជម្លោះបើករថយន្តដេញបុកគ្នា បានជ្រុលទៅបុកផ្ទះលក់សាំងនិងហ្គាស ផ្ទុះឆេះសន្ធោសន្ធៅ បណ្តាលឲ្យមនុស្ស ឆេះ ខ្លោចស្លាប់ស្រ្តីម្នាក់ នៅក្នុងរថយន្ត។

 

អ្នកឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត មួយម៉ាកកាមរីឆ្លាមពាក់ស្លាកលេខ៖ 2D-8072 និងមួយគ្រឿងម៉ាកកាមរី 07 ពាក់ ស្លាកលេខ៖2W-262 គឺម្ចាស់រថយន្តទាំងពីរគ្រឿងមិនដឹងមានទំនាស់អីទេបានជិះ ប្រដេញបុកគ្នាក្នុងល្បឿនលឿនដូចហោះលុះដល់ចំណុចកើតហេតុក៏ជ្រុលទៅបុក ហាងលក់ទំនិញ២៥០០រៀលរួចបន្តទៅបុកហាងលក់សាំងនិងហ្គាស បណ្តាលឲ្យ ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលផ្ទុះឆេះខ្លោចស្លាប់ស្រ្តីម្នាក់ក្នុងរថយន្តកាមរី07 នៅកន្លែងកើតហេតុតែម្តង។

ដោយឡែកផ្ទះលក់សាំងនិងហ្គាសដែលរថយន្តបង្ករបុកត្រូវបានភ្លើងឆេះបំផ្លាញ ទ្រព្យសម្បត្តិអស់ជាច្រើនក្នុងនោះមានម៉ូតូ៣គ្រឿងភ្លើងឆេះខ្ទេច។ក្នុងហេតុការណ៍នោះ រថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង បានចេញអន្តរាគមន៍ បាញ់ពន្លត់ទម្រាំរលត់ពុំនោះទេច្បាស់ជាបង្ករគ្រោះអគ្គិភ័យធំកណ្តាលក្រុងជាមិន ខាន៕

SR-249

12208252_769202229872454_612678534554512156_n  SR-250

 

 

Leave a Reply

(*) Required, Your email will not be published