លោក លន់ លឹមថៃ ចុះពិនិត្យសកម្មភាពអន្តរាគមន៍ បូមទឹកដាក់អាង ​ជូន​ប្រជាពលរដ្ឋ ​នៅស្រុកកោះសូទិន

, , Leave a comment

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១៥ លោក លន់ លឹមថៃ អភិបាល ខេត្តកំពង់ចាម រួមដំណើរ ឯកឧត្ដមអភិបាលរខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ

បានអញ្ជើញពិនិត្យស្ថានភាពនិងសកម្មភាពអន្តរាគមន៍ បូមទឹកដាក់អាង សម្រាប់ ស្រូវប្រាំងរបស់ប្រជាកសិករនៅឃុំព្រែកតានង់ស្រុកកោះសូទិនខេត្តកំពង់ចាម។

 

លោកលន់លឹមថៃ អភិបាលខេត្តបានបញ្ជាក់ថាការចុះអន្តរាគមន៍បូមទឹកសង្គ្រោះ នេះគឺយោងទៅតាមស្ថានភាពជាក់ស្ដែងដែលបងប្អូនកំពុងប្រឈមទៅនឹងការខ្វះ ទឹក ជាពិសេសអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជានូវបទបញ្ជាដាច់ខាត ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវពិនិត្យមើលសុខ ទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រឈម ទៅនឹងបញ្ហាកង្វះខាតទឹក សម្រាប់ការងារបង្កបង្កើនផលស្រែប្រាំង។លោកក៏បានរំលឹកផងដែរថា នៅទូទាំង ខេត្តកំពង់ចាម មានផ្ទៃដីស្រែប្រាំងប្រមាណជាង ២ម៉ឺនហិចតា ហើយផ្ទៃដី ប្រមាណជាង១ម៉ឺនហិចតាបានប្រឈមទៅនឹងកង្វះទឹកធ្វើស្រែប្រាំង ដែលពុំមាន ប្រភពទឹកច្បាស់លាស់ សម្រាប់ធ្វើការបូមដូចពេលនេះទេ ពោលគឺ ត្រូវពឹងផ្អែក ទៅលើទឹកភ្លៀងទាំងស្រុង។ដូច្នេះ ផ្ទៃដីទាំង ជាង ១ម៉ឺនហិចតា នេះ បើមានភ្លៀង ធ្លាក់ច្រើន នឹងអាចកែប្រែទៅជាស្រូវពង្រោះវិញបាន ។ក្រៅអំពីស្រុកកោះសូទិន ក៏នៅមានស្រុកមួយចំនួនទៀត របស់ខេត្តកំពង់ចាម បានប្រឈម និងរង់ផល ប៉ះ ពាល់ទៅនឹងការខ្វះទឹក សម្រាប់ការងារស្រែប្រាំង និងស្រូវប្រដេញទឹក របស់ ប្រជាកសិករយើង ដោយសារតែនៅឆ្នាំនេះ ទឹកមិនបានហូរចូលក្នុងអាង ព្រែក បឹងបួរដូចបណ្ដាឆ្នាំមុនៗឡើយ។ដូច្នេះរាល់ការលំបាករបស់បងប្អូន ប្រជាពលរដ្ឋ យើង គឺជាការលំបាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាការលំបាក របស់

  ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូរជានិច្ចពោលគឺទីណាមានការលំបាកទីនោះតែងតែមានវត្តមាន របស់សម្ដេចតេជោ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជានិច្ច ៕

 

v_0055 1979708_541674509328895_7302983786508121720_n 12227002_541674802662199_8046163243480302276_n

 

Leave a Reply

(*) Required, Your email will not be published