ឧកញ៉ា សឹង សំ​អុល យក​​ទី​តាំងក្រុម​ហ៊ុន ដាយ​​ថា​ន់ ប្រ​មូល​​ទិញ​និង​​ស្តុក​​ឈើ​​គ្រប់​​​ប្រ​ភេទ ដែល​​កាប់​បំ​ផ្លា​ញ តាម​​ព្រៃ​​ស​ហ​គ​មន៍

, , Leave a comment

​ខេត្តមណ្ឌលគិរី ៖ ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​​ស្រុក​​ពេ​​ជ្រា​​ដាខេត្ត​ម​ណ្ឌ​ល​គិរីបាន​​ឲ្យ​​ដឹង​ថា គេ​​បាន ​ឃើញ​​លោ​ក​​ឧក​ញ៉ា សឹង សំ​អុល ដែល​ជា​មេ​​ឈ្មួញ​​រក​ស៊ី​ ​ដឹក​ជ​ញ្ជូន​​ឈើ ដែល​​គ្មាន

​​នរ​ណា​​​ហ៊ាន​​ប៉ះ​ពាល់ រួម​ទាំង​​បក្ស​ពួក បាន​ទៅ​ឈរជើង ចាំ​ទិញ​ឈើ​គ្រប់​ប្រភេទ ហើយ​ស្តុក​ទុក​នៅ ទីតាំង​របស់​ក្រុមហ៊ុន វៀតណាម ឈ្មោះ ដាយ​ថា​ន់ ស្ថិតក្នុង​ភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ដើម្បី​ដឹក​បន្ត​តាម​រថយន្ត ទៅ​លក់​នៅ​ប្រទេស វៀតណាម​យ៉ាង​អនាធិបតេយ្យ​បំផុត​។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងបន្តថា មួយថ្ងៃៗ​គេ​ឃើញ រណារយន្ត​ត្រង់សឺន័រ រាប់រយ​គ្រឿងត្រូវ បាន​គេ​ប្រើប្រាស់ ក្នុង​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ នៅ​ចំណុច​ភ្នំ​កុង ត្រពាំង​ខ្ញោ​ច ភ្នំ​សេ​វ៉ា អូរ​ខ្វាវ ជើង​រើ​ង ល្មា​ញ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ហើយ​ឈើ​ទាំងនោះ ត្រូវបាន​គេ​ដឹក​ចេញ យកមក​លក់​ឲ្យ ក្រុម​លោក​ឧកញ៉ា សឹង សំអុល ដែល​ឈរ​ចាំ​ទិញ នៅ​ទីតាំង​ក្រុមហ៊ុន ដាយ​ថា​ន់​។ គួរ​បញ្ជាក់ថា លោក​ឧកញ៉ា សឹង សំអុល ពីមុន​រកស៊ី​ប្រមូល​ទិញ​ឈើ នៅ​ខេត្តក្រចេះ កំពង់ចាម និង​ត្បូងឃ្មុំ ប៉ុន្តែ​ដោយសារតែ​គ្មាន​ឈើ នៅក្នុង​ខេត្ត​ទាំង ៣​នោះ លោក​ឧកញ៉ា សឹង សំអុល ក៏​ទៅ​កាប់​ឈើ​នៅ​ខេត្តមណ្ឌលគិរី ដែល​បានមកពី​ការកាប់បំផ្លាញ តាម​ព្រៃ​សហគមន៍​។ ​ឈើ​គ្រប់​ប្រភេទ រាប់ពាន់​ម៉ែត្រគូប ក្នុង​មួយថ្ងៃៗ ត្រូវបាន​ឧកញ៉ា សឹង សំអុល ទិញ​និង​ស្តុក​ទុក ក្នុង​ទីតាំង​ក្រុមហ៊ុន ដាយ​ថា​ន់ បន្ទាប់មក​គេ​ដឹក​តាម​រថយន្ត ទៅកាន់​ប្រទេស​វៀតណាម ជា​រៀងរាល់​យប់ មិនដែល​លោះ​ពេលនោះ​ឡើយ​។

 

សាធារណជន បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង ចំពោះ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដែល​មិន​យកចិត្តទុកដាក់ ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ដ៏​ធំ​សម្បើម​នោះ ហើយ​បណ្តោយ​ឲ្យ ក្រុម​ឈ្មួញ​រកស៊ី​ឈើ បន្តសកម្មភាព​ល្មើសច្បាប់ តាមតែ​អំពើ​ចិត្ត​។ បច្ចុប្បន្ននេះ​ព្រៃ ក្នុង​ដី​សម្បទាន និង​ព្រៃ​នៃ​ដែនជម្រកសត្វព្រៃ ស្ទើរតែ​រលាយ គ្មាន​សល់​ទៅហើយ ហើយ​នៅសល់តែ ព្រៃ​សហគមន៍ ដែល​កំពុង​រង នូវ​ការកាប់បំផ្លាញ គួរ​ឲ្យ​ញាក់សាច់​៕

 

5600 bf 

 

Leave a Reply

(*) Required, Your email will not be published