ចង់បាន​រាង​ស្វែ​ល​ស្អាត តែ​ស្ត្រី​មិនបាន​គិតពី​ជំងឺ​ខ្វះ​ឈាម​

, , Leave a comment

27-7-2015 (1)

​ស្ត្រី​នា​សម័យ​បច្ចុប្បន្ននេះ និយម​រូបរាង​ដែល​ស្គម​ស្វែ​ល ដូច​តារា​បង្ហាញ​ម៉ូដ អ្នកខ្លះ​រក​វិធី​កម្ចាត់​ភាពធាត់​ចេញពី​ក្នុង​ខ្លួន ដោយ​មិន​ខ្វល់​ពី​សុខភាព​របស់​ខ្លួនឯង​។ ចំណែក​ក្មេងស្រី​ជំទង់ៗ​នៅ​បរទេស​ចូលចិត្ត​សម្រក​ទម្ងន់​យ៉ាងគំហុក ឲ្យ​មើលទៅ​ស្គម​ដូច​តារា​បង្ហាញ​ម៉ូដ​តែម្តង ដោយ​គោលបំណង គឺ​ចង់​ស្លៀក​ខោអាវ​ដែលមាន​ទំហំ​តូច​។ ទង្វើ​បែបនេះ​អាច​ប៉ះពាល់​ដល់​សុខភាព រហូតដល់​៤៦​ភាគរយ​។​

 

​តាម​ការស្រាវជ្រាវ​រប​ស់​វិទ្យាស្ថាន​ផ្នែក​មាត្រដ្ឋាន​អាហារ​របស់​ប្រទេស​អង់គ្លេស​បាន​រកឃើញថា ចំពោះ​ក្មេងស្រី​ជំទង់ ជនជាតិ​អង់គ្លេស មាន​ទម្ងន់​លើស​មាត្រដ្ឋាន​ប្រហែលជា​១​ភាគ​៣ ហើយ​ចំពោះ​អ្នក​ដែល​ធាត់ ប្រហែល​១​ភាគ​៥ ដែល​ធ្វើ​ឲ្យ​ការបញ្ចុះ​ទម្ងន់​ក្នុង​ក្រុម​នេះ មានការ​ពេញនិយម​បំផុត​។​

 

​វេជ្ជបណ្ឌិត អា​លី​សាន់ ថេត​ស្តូ​ន ជា​អ្នកសិក្សា​ខាង​ចំណីអាហារ​បាន​មានប្រសាសន៍ថា ចំពោះ​ក្មេងស្រី​ជំទង់​ដែល​ទទួលទាន​គ្រប់​៥​ដង​មាន​ត្រឹមតែ​៧​ភាគរយ​។ ឯ​ចំណែក​ដែល​នៅសល់ គឺជា​អ្នក​ដែល​មិនសូវ​បាន​ទទួលទាន​ជាប់លាប់ ដោយ​ភាគច្រើន គឺជា​អ្នក​ដែល​ព្យាយាម​សម្រក​ទម្ងន់​។ ចំពោះ​ក្រុម​នេះ​ពួកគេ​ទទួលទាន​អាហារ​ម្សៅ និង​ប្រូតេអ៊ីន​តិច​បំផុត ដែល​ធ្វើ​ឲ្យ​ជាតិ​ដែក​មាន​ចំនួន​តិច រហូតដល់​បង្ក​ជា​ជំងឺ​ខ្វះ​ឈាម គ្មាន​កម្លាំងកំហែង និង​ងងុយគេង ជាពិសេស គឺ​ខ្វះ​ជាតិ​ម៉ាញេស្យូម និង​សេ​លេ​នី​ញូ​ូ​ម បង្ក​ជា​ជំងឺ​គេង​មិន​លក់ ឈឺក្បាល​ខ្លាំង អារម្មណ៍​ប្រែប្រួល និង​ទទួលបាន​ជាតិ​ខ្លាញ់​ពី​ត្រី ដូចជា អូ​មេ​ហ្គា​-៣ ដែលជា​សារធាតុ សំខាន់​សម្រាប់​បេះដូង និង​ប្រព័ន្ធ​ប្រសាទ មិន​គ្រប់គ្រាន់​ថែមទៀត​។​

 

​បន្ទាប់ពី​ធ្វើការ​ត្រួត​ពិ​ន្យិ​រួចមក​គេ​រកឃើញថា ក្មេងស្រី​ជំទង់ ជក់បារី និង​ទទួលទាន​ភេសជ្ជៈ​មាន ជាតិ​អាល់កុល ច្រើនជាង​ក្មេងប្រុស​ជំទង់​ដែលមាន​វ័យ​ស្របាល​គ្នា ដោយ​ក្មេងស្រី​ជំទង់​អាយុ​១៣ ទៅ​១៥​ឆ្នាំ ចំនួន​១២​ភាគរយ បាន​ប្រាប់ថា ក្នុង​មួយអាទិត្យ ពួកគេ​ផឹកស្រា យ៉ាងតិច​ម្តង ច្រើនជាង​ក្មេងប្រុស​ជំទង់​ដល់​ទៅ​៣​ដង និង​ជក់បារី​រហូតដល់​២៩​ភាគរយ ខណៈដែល​ក្មេងប្រុស​ជំទង់ ជក់បារី​មាន​ត្រឹមតែ​១៦​ភាគរយ​៕ចុះប្រិយមិត្តកំណើតថ្មីយល់បែបណា?

27-7-2015

 

Leave a Reply

(*) Required, Your email will not be published