ចរឹកឆេវឆាវប្តីល្ងង់ខ្លៅ កាប់ប្រពន្ឋពោះធំ៨ខែស្លាប់ ចងកសម្លាប់ខ្លួនតាមក្រោយ បន្សល់កូននៅកំព្រា គ្មានអ្នកទីពឹង

, , Leave a comment

ខេត្តកំពង់ចាម ៖ នៅវេលាម៉ោងប្រមាណ៤រសៀលថ្ងៃទី៦វិច្ឆិកា២០១៥ ស្ថិតនៅ ភូមិព្រែកពោធិ៍លើឃុំព្រែកពោធិ៍ស្រុកស្រីសន្ធរខេត្តកំពង់ចាម ប្តីបានលើកដៃបង្ក

ហិង្សាដោយកាប់ប្រហារលើប្រពន្ធរបស់ខ្លួន ដែលមានផ្ទះពោះ៨ខែ បណ្តាលឲ្យ ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត រួចរត់ទៅចង.កស្លាប់តាមក្រោយ បន្សល់កូននៅកំព្រាគ្មានអ្នកទីពឹង។

មន្ត្រីប៉ូលិសស្រុកបានឲ្យដឹងថា ជនដៃដល់ឃាតករ ជាប្តីឈ្មោះ ធឿន គឹមផេង អាយុ៣១ឆ្នាំនិងប្រពន្ធឈ្មោះស្រីណុចអាយុ៣៨ឆ្នាំស៊ីឈ្មួលធ្វើកម្មករសំណង់នៅ រាជធានីភ្នំពេញដោយបាននាំគ្នាមកលេងផ្ទះនៅថ្ងៃទី៥វិច្ឆិកា ២០១៥ លុះមកដល់ រសៀលថ្ងៃទី៦វិច្ឆិកា ស្រាប់តែមានទំនាស់នៅក្នុងគ្រួសារកើតឡើង គួរឲ្យសង្វេគ បែបនេះតែម្តងគឺដំបូងគេបានឮសំឡេងប្រកែកគ្នានេះមួយសន្ធុះក្រោយមកប្តីបាន ស្ទុះទៅយកពូថៅមកកាប់ប្រហារប្រពន្ធ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមនៅខាង ក្រោមផ្ទះរបស់ម្តាយបន្ទាប់មកបុរសជាប្តីដែលបានក្លាយទៅជាឃាតករក៏ប្រញាប់ យកខ្សែអង្រឹងចងកធ្វើអត្តឃាតបណ្តាលឲ្យស្លាប់តាមក្រោយយ៉ាងអណោចអធ័ម ដូចគ្នា ៕

b7a14bc3-7ce7-47b2-b168-3ee1f49f6cf5

 

Leave a Reply

(*) Required, Your email will not be published