កម្មការិនីស្លាប់ និងដួលសន្លប់ជិត២០នាក់ នៅរោងចក្រស្វាយអន្ទរ ខេត្តព្រៃវែង

, , Leave a comment

ព្រៃវែង ៖ នៅរសៀលថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៥ មានកម្មករបានស្លាប់បាត់បង់ជីវិត ម្នាក់និងដួលសន្លប់ចំនួន១៧នាក់ ដែលធ្វើការនៅរោងចក្រស្វាយអន្ទរមានឈ្មោះ

“សហគ្រាស អរសម្បត្តិ ត្រេនឌីងខអិលធីឌី ដែលមានទីតាំងស្ថិតក្នុងភូមិពោធិ ចិនដាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

 

មន្ត្រីនៃមន្ទីរការងារខេត្តព្រៃវែងបានចុះពិនិត្យរោងចក្រកាត់ដេរនោះបានបង្ហើបឲ្យ ដឹងថារោងចក្រខាងលើនេះមានកម្មករ កម្មការិនីបម្រើការសរុបជាង៣,០០០នាក់ មិនទាន់រកមូលហេតុពិតបណ្តាលឲ្យកម្មកដួលសន្លប់ រហូតដល់ស្លាប់ទេក្នុងរោង ចក្រនេះ។ ប៉ុន្តែបើយោងតាមកម្មការិនីជាច្រើននាក់បម្រើការងារក្នុងរោងចក្រនេះ និយាយថា មូលហេតុបណ្តាលឲ្យ មានកម្មករដួលសន្លប់នោះ ដោយសារចំហាយ ក្លិនស្អុយពុល ចេញពីក្រណាត់ដែលយកមកដេរ។

ហើយពាក់ព័ន្ធករណីខាងលើនេះ បើតាមប្រភពពីកម្មការិនីជាច្រើន ដែលធ្វើការ ជាមួយជនរងគ្រោះខាងលើបានរៀបរាប់ឲ្យដឹងថា នៅរសៀលថ្ងៃកើតហេតុខាង លើវេលាម៉ោងប្រហែលជា៤ គេឃើញមានករណីកម្មការិនី ប្រហែលជិត២០នាក់ បានដួលសន្លប់ហើយនៅពេលនោះក៏បង្កការភ្ញាក់ផ្អើលផងដែរតែក្រោយមកក៏មាន បងប្អូនធ្វើការ ជាមួយនឹងសាច់ញាតិ បានបញ្ជូនជនរងគ្រោះដែល បានស្លាប់បាត់ បង់ជីវិតខាងលើ ទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយអន្ទរ ដើម្បីសង្គ្រោះដែរ ប៉ុន្តែនៅ ពេលដែលកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយអន្ទរនោះគឺជនរងគ្រោះ មិនមានអាការៈធូរស្បើយនោះទេក្រោយមកបងប្អូនខាងជនរងគ្រោះសូមឲ្យពេទ្យ បញ្ជូនទៅគ្លីនិកឯកជនតែគ្រូពេទ្ព្យាបាលយនៅទៅនោះមិនឲ្យចេញរហូតអ្នកជំងឺ ស្លាប់តែ ម្តង៕

12196265_1519016198412746_8894800606088773906_n 12189720_1519016248412741_2059759920530323184_n

 

Leave a Reply

(*) Required, Your email will not be published