ប្រយោជន៍​នៃ​ការចូល​គេង​យប់​ជ្រៅ

, , Leave a comment

10-10-2015 (2)

​ទម្លាប់​នៃ​ការចូល​គេង​របស់​មនុស្ស​ម្នាក់ៗ គឺមាន​ភាពខុសៗ​ពីគ្នា​។ មនុស្ស​ភាគច្រើន​ចូលចិត្ត ចូល​គេង​លឿន និង​ក្រោក​ពី​ព្រឹក​ព្រលឹម ដោយសារ​គិតថា នឹង​ផ្តល់​ប្រយោជន៍​ល្អ និង​ច្រើនជាង​ការ​ទម្លាប់​ចូល​គេង​យឺត ឬ​ចូល​គេង​ពេលយប់​ជ្រៅ​។ ប៉ុន្តែ​សម្រាប់​ថ្ងៃនេះ សារព័ត៌​មានកំណើត​ថ្មី បាន​ដកស្រង់​ដោយ​លើក​បង្ហាញ​ពី​មូលហេតុ​មួយចំនួន​អំពី​ប្រយោជន៍ នៃ​ការចូល​គេង​យប់​ជ្រៅ​ដូចខាងក្រោម ៖

 

១-​មាន IQ ឬ​ភាព​ឆ្លាត​វៃ​ខ្ពស់​
​នេះ​បើតាម​អ្នកវិទ្យាសាស្ត្រ លោក Satoshi Kanazawa នៃ​សាលា​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​នយោបាយ នៃ​ទីក្រុង​ឡុ​ដ៏ បានធ្វើ​ការសិក្សា និង​បាន​រកឃើញថា ទំនាក់ទំនង​រវាង​ភាព​ឆ្លាត​វៃ និង​អាកប្បកិរិយា​របស់​មនុស្ស​ជំនាន់​ថ្មី គឺ​ធ្វើ​អ្វី​មិន​តាម​គន្លង​មនុស្ស​ជំនាន់​មុនៗ​នោះទេ​។ ការសិក្សា​នេះ​បាន​បញ្ជាក់ថា មាន​ក្មេងៗ​ឆ្លាត​វៃ និង IQ ខ្ពស់​ជាច្រើន​នាក់ ពួកគេ​មាន​ភាព​ផ្សេង​ពី​មនុស្ស​ជំនាន់​មុន​ដោយសារ​ពួកគេ មាន​ទម្លាប់​ដូច​មនុស្សពេញវ័យ ដែល​មនុស្សពេញវ័យ​ភាគច្រើន គឺ​ចូល​គេង​យប់​ជ្រៅ និង​ក្រោក​ពី​គេង​យឺត ទាំង​ថ្ងៃ​ធម្មតា ឬ​ថ្ងៃ​ចុង​សប្តាហ៍​។​

 

២-​ផ្តល់​ផលប្រយោជន៍​ចំពោះ​កម្លាំង​រាងកាយ​
​ការស្រាវជ្រាវ​មួយ​បង្ហាញថា ការចូល​គេង​យប់​ជ្រៅ អាច​ផ្តល់​ប្រយោជន៍​ដល់​រាងកាយ​ច្រើនជាង​ការចូល​គេង​លឿន និង​ឆាប់​ក្រោក​ពី​ព្រលឹម​។ ការសិក្សា​នេះ​ធ្វើឡើង​ក្នុង​សាកលវិទ្យាល័យ Alberta​ដោយបាន​ធ្វើការ​សិក្សា​ដោយ​ធ្វើ​ពិសោធន៍ និង​ធ្វើតេស្ត​លើ​កម្លាំង​ជើងមនុស្ស​៩​នាក់ ដែល​ឆាប់​ចូល​គេង និង​ក្រោក​ពី​ព្រលឹម និង​មនុស្ស​៩​នាក់​ផ្សេងទៀត ដែល​ចូល​គេង​យប់​ជ្រៅ​។ ការសិក្សា​នេះ​បាន​រកឃើញថា មនុស្ស​ចូល​គេង​យប់​ជ្រៅ​មានការ​កើនឡើង កម្លាំង​ខ្លាំង​ជាង​នៅពេល​ពួកគេ​មិនទាន់​ឆាប់​ចូល​គេង​នោះ ។​

 

៣-​អាចមាន​គំនិត​ច្នៃប្រឌិត​ច្រើន​
​ក្នុង​ចំណុច​នេះ គឺ​បង្ហាញថា សម្រាប់​មនុស្ស​ចូលចិត្ត​គេង​យប់​ជ្រៅ ដោយសារ​ជាប់រវល់​ធ្វើ​ការងារ និង​សិក្សា​អាច​នាំ​ឲ្យ​មានគំនិត​ច្នៃប្រឌិត​ច្រើន​។ ការសិក្សា​ស្រាវជ្រាវ​មួយ​របស់​សាកលវិទ្យាល័យ​Catholic បាន​រកឃើញថា មនុស្ស​ទំនោរ​ធ្វើ​ការងារ ពេលយប់​រហូត​ពេលយប់​ជ្រៅ ទើប​ចូល​គេង​។ ទំនងជា​អាច​អភិវឌ្ឍន៍ ការគិត​ឃើញ​ថ្មី និង​មានគំនិត​ច្រើន​ក្នុងការ​ដោះស្រាយ​បញ្ហា ជាជាង​មនុស្ស​ភ្ញាក់​ងើប​ពី​ការងារ​ពី​ព្រលឹម​។ លោក Marina Giampietro ជា​អ្នកដឹកនាំ ការសិក្សា​នេះ​បានបង្ហាញ​មូលហេតុ​ធ្វើ​មនុស្ស​ចូលចិត្ត​ធ្វើការ​យប់​ជ្រៅ​ទើប​គេង នោះ​អាចធ្វើ​ឲ្យ​ពួកគេ​អាច​ប្រមូលផ្តុំ​អារម្មណ៍​បានល្អ ជា​កត្តា​ធ្វើ​ឲ្យ​មាន​សមត្ថភាព​ក្នុងការ​រកឃើញ​អ្វី​ថ្មី និង​ការដោះស្រាយ​បញ្ហា​លើ​ការងារ​បាន​ច្រើន​។​

 

៤- អាច​ទទួលបាន​ពិន្ទុ​ច្រើន​លើ​ការធ្វើ​តេស្ត​សមត្ថភាព​បញ្ញា
​ការស្រាវជ្រាវ​មួយ​របស់​សាកលវិទ្យាល័យ Madrid បានចេញ​ផ្សាយ​កាលពី​ឆ្នាំមុន ថា បើ​គិត​តាម​លើ​របៀប​គេង​របស់​យុវវ័យ​១០០០​នាក់​នោះ គឺ​ការសិក្សា​រកឃើញថា យុវវ័យ​ចូល​គេង​យប់​ជ្រៅ​ទទួលបាន​ពិន្ទុ​ខ្ពស់​លើ​តេស្ត​សមត្ថភាព បញ្ញា ច្រើនជាង​យុវវ័យ​ដែល​ឆាប់​ភ្ញាក់​ពី​ព្រឹក​ព្រលឹម​។​

 

៥-​អាច​ទទួល​តំណែង​ខ្ពស់​ក្នុង​ការងារ​
​ដោយសារ ការចូល​គេង​យប់​ជ្រៅ​អាចមាន​គំនិត​ច្នៃប្រឌិត​ច្រើន និង​ដោះស្រាយ​បញ្ហា​ដែល​លើក ឡើង​ពី​ចំណុច​ខាងលើនេះ គឺ​ពិតជា​ធ្វើ​ឲ្យ​មនុស្ស​អាច​ទទួល​បានកា​រងារ​ល្អ​។ ក្នុងនោះ​សូម្បីតែ​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​មនុស្ស​ចូល​គេង​យប់​ជ្រៅ​ដែរ​។ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​និយាយប្រាប់​កាសែត Newsweek កាលពី​ឆ្នាំ ២០០៩ ថា គាត់​ចូលចិត្ត​នៅ​រហូតដល់​យប់​ជ្រៅ​ហើយ​បន្ទាប់ពី​គាត់​ធ្វើ​កិច្ចការងារ របស់គាត់​ចប់​នោះ គាត់​នឹង​បន្ត​អាន​សៀវភៅ​ទើប​ចូល​គេង​។​

 

៦-​អាចមាន​ស្មារតី​ល្អ ច្រើន​ម៉ោង បន្ទាប់ពី​ក្រោក​ពី​គេង​
​តាមរយៈ​ការសិក្សា​មួយ ក្នុង​ឆ្នាំ ២០០៨ ដោយ​សាកលវិទ្យាល័យ Liege ប្រទេស​បែ​ល​ហ្សិ​ក បានធ្វើការ​ពិសោធន៍​លើ​មនុស្ស​១៥​នាក់ ដែល​ទម្លាប់​គេង​យប់​ជ្រៅ និង​១៥​ផ្សេងទៀត​ដែល​ទម្លាប់​ចូល​គេង​លឿន និង​ក្រោក​ពី​គេង​លឿន​។ អ្នកស្រាវជ្រាវ​លើ​ការសិក្សា​នេះ បានធ្វើ ការវាស់ស្ទង់​សកម្មភាព​ខួរក្បាល និង​ស្មារតី​តាំង​អារម្មណ៍ ដោយ​ធ្វើតេស្ត​ប្រឡង​របស់​អ្នកចូលរួម​ទាំង​អស់ពី​រដង គឺ​លើក​ទី​១​ពេល​ពួកគេ ទើប​ក្រោក​ពី​ដេក និង​ម្តងទៀត​ក្រោយ​រយៈ​ជិត ១១​ម៉ោង​។ ក្រោយមក​ការសិក្សា​នេះ​រកឃើញថា ពិន្ទុ​របស់​អ្នកចូលរួម​នៅពេល​ទើប​ក្រោក​ពី​គេង គឺ​ស្មើគ្នា ប៉ុន្តែ​ពិន្ទុ​ការធ្វើ​តេស្ត​លើក​ទី​២ ក្រោយ​រយៈពេល​ជិត​១១​ម៉ោង របស់​អ្នក​ចូល​គេង​យប់​ជ្រៅ​ទទួលបាន​ច្រើនជាង ដោយ​ពួកគេ​មានដំណើរ​ការល្អ ក្នុង​ខួរក្បាល​ដែល​អាច​បញ្ជា​ឲ្យ​មានការ​តាំងស្មារតី​ល្អ​ជាង​៕

10-10-2015 (1) 10-10-2015

 

Leave a Reply

(*) Required, Your email will not be published