លោ​​ក ​វ​ង្ស​ សុ​ខ​​​សេ​​រី មិ​នដែ​ល​​ហ៊ា​ន​​ហើ​ប​មា​ត់​​ពី​​​​កា​រ​ដឹ​កជញ្ជូន​​ឈើ​​​ខុស​ច្បាប់​​ ​ចេញពី​​​ខេត្ត​រ​តន​​គិ​​រី ​ទៅ​​​ប្រទេ​ស​​​វៀ​ត​ណា​ម​ ​​តា​​​​​ម​​​ច្រ​​ក​​​អន្ត​រជា​តិ​​​​អូ​រ​​​​យ៉ា​​ដា​វ​ ​និង​​​ច្រ​ក​រ​បៀ​ង​​

, , Leave a comment

images

​ខេត្តរតនគិរី​ ៖ ការដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​តាម​បណ្តា​ស្រុក​មួយចំនួន ក្នុង​ខេត្តរតនគិរី ទៅ​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ អូ​រយ៉ា​ដាវ និង​ច្រករបៀង​មួយចំនួន ដូចជា​នៅ​ច្រក​ភ្នំ​ក្រហម ឃុំ​ប៉ក់​ញ៉ៃ ច្រក​ផ្លូវទឹក ភូមិ​ភិៈ និង​ច្រករបៀង ហៅ​ច្រកចេញ​បារី ខាងក្រោយ​កាស៊ីណូ លោក​ឧកញ៉ា ទ្រី ភាព ចម្ងាយ ៣០០​ម៉ែត្រ​ពី​ច្រកទ្វា​អន្តរជាតិ​អូ​រយ៉ា​ដាវ ដោយមាន​មន្ត្រីនគរបាល​អន្តោប្រវេសន៍ និង​គយ​ប្រចាំការ​ចាំ​យកលុយ​នៅ​ទីនោះ​ផងដែរ​។ ឯ​ច្រករបៀង​ផ្សេងទៀត​ក៏មាន​មន្ត្រីនគរបាល និង​យោធា វរៈ​ការពារ​ព្រំដែន​គោក​ប្រចាំការ​នៅ​ទី​នោះដែរ​។​

 

 

​ចំពោះ​ការដឹកជញ្ជូន​ឈើ​ប្រណីត​នោះ គឺធ្វើឡើង​នៅលើ​ផ្លូវជាតិ​លេខ​78A ដោយបាន​ឆ្លងកាត់​មន្ត្រី​សមត្ថកិច្ច តាម​ដងផ្លូវ​ជាច្រើន​កន្លែង​ទៀត ដូចជា​នគរបាល​ស្រុក កងរាជអាវុធហត្ថ​ស្រុក យោធា​ស្រុក កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស នគរបាល​សេដ្ឋកិច្ច​ខេត្ត និង​ក្រសួង ព្រមទាំង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​គយ​ចល័ត​ជា​ហូរហែ​ទៀត​។​ តាម​ប្រភព​បាន​បង្ហើប​ឲ្យ​ដឹងថា រថយន្ត​ដែល​ដឹកជញ្ជូន​ឈើ​ប្រណីត​លើផ្លូវ​ជាតិ​លេខ​78A មាន​ច្រើន​ប្រភេទ​ដូចជា​កាមរី ឡង់​គ្រី​ស័​រ តូ​យូ​តា​មួយ​បាំង​កន្លះ​។ ចំពោះ​ការដឹក​តាមផ្លូវ​ទឹក តាម​ទន្លេ​សេ​សាន្ត​ចេញពី​ទីនោះ​កាត់​ភូមិ​បា ពេលយប់​ចូល​ច្រករបៀង ភូមិ​ភិៈ ។​
 

ជុំវិញ​បទល្មើស​ទាំងនេះ មិន​អាចមាន​រថយន្ត ឫ​ទូក​ណាមួយ​រំលង​សមត្ថកិច្ច​តាម​ដងផ្លូវ​បានឡើយ បើ​មិន​បង់ប្រាក់ ដល់​សមត្ថកិច្ច​ទាំងនោះ  ប្រាកដជា​ត្រូវ​រង​ការ​ប្រដេញ​តាម​រថយន្ត រឺ​ស្ទាក់​ចាប់យក​ស្នាដៃ​អោយ​កាសែត​ចុះផ្សាយ​ជាមិនខាន​។

 

​ជំនួញ​ឈើ​ខុសច្បាប់​ខាងលើ មិនដែលមាននរណាហ៊ានបង្ក្រាបឬហ៊ានហើបមាត់ ត្រូវគេ គេ​សង្ស័យថា​លោក​លោក វង្ស សុខ​សេរី  ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគីរីជាអ្នកជួយសម្របសម្រួលឬបិទភ្នែកបណ្តោយអោយមានការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ឬ​ការដឹកជញ្ជូន​ឈើ​ទាំងនោះ​មិនមាន​ការបង្ក្រាប​ឬ​ទប់ស្កាត់​ពី​មន្ត្រី​ជំនាញ​។ លោក អ៊ុក រ៉ាប៊ុន ជាពិសេស​លោក ឆេង គឹម​ស៊ុន ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ ប្រសិន​បើ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​អនុវត្ត​បទបញ្ជា​លេខ ០១ ក្នុងការ​បង្ការ​បង្ក្រាប​និង​ទប់ស្កាត់​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​រាជរដ្ឋាភិបាលមិនគួរមើលរំលងពីជំនួញឈើខុសច្បាប់ទ្រង់ទ្រាយធំពីការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ខេត្តរតនគិរី ទៅ​ប្រទេស​វៀតណាម​ តាម​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​ច្រករបៀង​មួយចំនួន​នោះទេ​ព្រោះ លោក​លោក​វង្ស សុខ​សេរី  ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគីរី ហាក់​មិនមាន​សកម្មភាព​ពី​ការ​​ទប់ស្កាត់​និង​បង្ក្រាប​សោះឡើយ​៕​

  images12334

images

 

images៤៣៤២

 
 ​


 

Leave a Reply

(*) Required, Your email will not be published