រថយន្តយីឌុបដឹកគោយន្តកន្ត្រៃ បុកអ្នកជិះម៉ូតូ បីនាក់ម្តាយកូន ស្លាប់និងរបួសធ្ងន់

, , Leave a comment

ខេត្តកំពង់ធំ ៖ កាលពីល្ងាចថ្ងៃទី៥វិច្ឆិកា២០១៥ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិឈូកឃុំប្រឡាយស្រុកស្ទោងខេត្តកំពង់ធំ។ស្ត្រីម្នាក់បានស្លាប់ និងកូន ប្រុស-ស្រី២នាក់ទៀតបានរងរបួសធ្ងន់

ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តយីឌុបដឹកគោយន្តកន្ត្រៃនិងរ៉ឺម៉កម៉ូតូ។ 

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តយីឌុប ស្លាកលេខ បន្ទាយ មានជ័យ 3A-0467 ដឹកគោយន្តកន្ត្រៃ បើកបរយ៉ាងលឿនក្នុងទិសដៅបាន បុករ៉ឺម៉កម៉ូតូពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ ឈ្មោះ ម៉ុម ដូប ភេទស្រីអាយុ៥៥ឆ្នាំត្រូវជាម្តាយស្លាប់នៅនឹងកន្លែងកើតហេតុនិងកូនបង្កើត២នាក់ រងរបួសធ្ងន់១-ឈ្មោះ ណាង គង់ ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកបើករ៉ឺម៉កម៉ូតូ និង ២-ឈ្មោះ ណាង ដានី ភេទស្រី អាយុ២២ឆ្នាំរស់នៅភូមិថ្នល់តាសិត ឃុំគោកធ្លក ក្រោមស្រុកជីក្រែងខេត្តសៀមរាម ដោយឡែកអ្នកបើកបររថយន្តបានរត់គេចខ្លួន បាត់ត្រូវបានគេស្គាល់ថាឈ្មោះ ស៊ឹម លីន ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិ ក្បាលស្ពាន ឃុំព្រះពន្លា ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្រោយពីកើតហេតុសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារ សាកសព ដើម្បីមកទទួល យកទៅរៀបចំធ្វើបុណ្យតាបប្រពៃណី។ចំណែករថយន្តបង្កនិងម៉ូតូ ត្រូវបានយក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលដើម្បីធ្វើការដោះ ស្រាយតាមផ្លូវច្បាប់៕

1111

 

Leave a Reply

(*) Required, Your email will not be published