ភ្នំពេញ ៖ នៅវេលាម៉ោងជិត១១យប់ថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០១៥ តាមបណ្តោយផ្លូវ ជាតិលេខ៥ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវរាជធានីភ្នំពេញរថយន្តស្រា បៀរកម្ពុជាមួយគ្រឿងបានបុក
អូសម៉ូតូក្រោមរថយន្តជិត១០ម៉ែត្រខណះម៉ូតូបើកលឿនបុកអ្នកថ្មើរជើងខ្ទាតចូល រថយន្តបណ្តាលអោយជនរងគ្រោះបាក់កស្លាប់ភា្លមៗគួរអោយរន្ឋត់។
មន្ត្រីសមត្ថកិច្ចបានអោយឹងថា មុនកើតហេតុ បុរសម្នាក់ជិះម៉ូតូ មួយគ្រឿងបើកបរ ក្នុងល្បឿនលឿនជ្រុលបុកអ្នកថ្មើរជើងហើយខ្ទាតចូលក្រោមរថយន្តស្រាបៀរកម្ពុជា ដែលបើកបរស្របគ្នាកិនអូសក្រោមរថយន្តជិត១០ម៉ែត្របណ្តាលបាក់កស្លាប់ភ្លាមៗ ក្រោយពីកើតហេតុសមត្ថកិច្ចទាក់ទង ទៅក្រុមគ្រួសារសាកសព ដើម្បីមកទទួល យកសាកសពទៅរៀបចំធ្វើបុណ្យតាមប្រពៃណីចំណែករថយន្តបង្កនិងម៉ូតូត្រូវបាន យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕