រាជធានីភ្នំពេញ : ស្ថិតក្នុងសម្លៀកបំពាក់ឯកសណ្ឋានជាគ្រូបង្រៀន ដែលកំពុងឈបង្ហាត់សិស្ស នៅក្នុងថ្នាក់រៀន អតីតតារាចម្រៀងសិចស៊ី ឆៃ លីដាឡែន ថ្មីៗនេះ បានបង្កការភ្ញាក់ផ្អើលដល់មហាជន ពិសេសអ្នកនិយមលេងបណ្ដាញទំនាក់ទំនងសង្គម បន្ទាប់ពីឃើញសកម្មភាពតែងខ្លួនជាអ្នកគ្រូស្រី ដែលមានរូបសម្រស់ស្រស់ស្អាតបំផុត រហូតធ្វើឲ្យមនុស្សប្រុសមួយចំនួនធ្លាក់ក្នុងអន្លង់ស្នេហ៍ ព្រោះនឹកស្មានថា រូបថតនេះជាគ្រូបង្រៀនពិតមែន ដោយមិនបានគិតថា ជាតារាចម្រៀងអ្នកនាង ឆៃ លីដាឡែន នោះទេ។
តាមការពិតទៅ អ្នកគ្រូស៊ីអារម្មណ៍ដែលគ្រប់គ្នា បានឃើញតាមបណ្តាញសង្គមនោះ គឺតារាសម្តែងស្រី ឆៃ លីដាឡែន ដែលរូបនាង ត្រូវបានដើរតួជា អ្នកគ្រូបង្រៀនរូបស្រស់ម្នាក់ ក្នុងខ្សែភាពយន្តថ្មីមួយ។ រូបថតរបស់ អ្នកនាង ឆៃ លីដាឡែន ប៉ុន្មានសន្លឹក ដែលសម្តែង ជាអ្នកគ្រូស៊ិចស៊ីនោះ បានធ្វើឲ្យអ្នកគាំទ្រ មិនតិចនាក់ទេ បានបង្ហើរមតិតាមហ្វេសប៊ុក សុទ្ធតែថា "ចង់រៀនជាមួយនឹង អ្នកគ្រូស៊ិចស៊ី" និងអ្នកខ្លះទៀតបាននិយាយដែរថា "បើមានអ្នកគ្រូ ស្រស់ស្អាត សិចស៊ីបែបនេះ ប្រហែលជា រៀនមិនឈប់នោះទេ"។
យ៉ាងណាមិញភាពភ្ញាក់ផ្អើលនេះ បានកើតឡើងស្របពេលដែលរូបថតរបស់នាងត្រូវបានបែកធ្លាយហើយបង្ហាញ ឲ្យឃើញពីភាពសិចស៊ីស្រស់ស្អាត និងគួរឲ្យស្រឡាញ់យ៉ាងខ្លាំង ធ្វើឲ្យមានការចាប់អារម្មណ៍នឹងសម្រស់ដ៏ស្រស់ស្អាតរបស់នាង នៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយមានមតិជាច្រើនបានសរសើរថា ស្អាតហើយថែមទាំងសិចស៊ីទៀត ប្រសិនបើបានគ្រូបង្រៀនបែបនេះ មែនប្រហែលគ្មានសិស្សណាម្នាក់ឈប់ឬគេចមិនចូលរៀនឡើយ៕
ចុះប្រិយមិត្តវិញ បើមានគ្រូស៊ិចស៊ីបែបនេះ តើអ្នកនឹងទៅរៀនរាល់ថ្ងៃដែរទេ?