ជនសង្ស័យ៣នាក់ តុលាការ សម្រេចចោទ និងឃុំខ្លួន ពាក់ព័ន្ធវាយ តំណាងរាស្ដ្រ បក្សប្រឆាំង

, , Leave a comment

រាជធានីភ្នំពេញ : កាលពីល្ងាចថ្ងៃទី៤ខែវិច្ឆិកានេះ ចៅក្រមតុលាការសាលាដំបូង រាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ព្រមទាំងបញ្ជូនបុរសទាំងបីនាក់ក្នុង បទ

ប្រើអំពើហិង្សាវាយដំទៅលើតំណាងរាស្ដ្របក្សប្រឆាំងទៅឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារព្រៃសបន្ទាប់ពីបញ្ចប់ការសាកសួរអស់មួយថ្ងៃពេញ ។

ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា បន្ទាប់ពីធ្វើការសាក សួរអស់មួយថ្ងៃពេញ រួចមកលោកព្រះរាជអាជ្ញារង មាស ច័ន្ទ ពិសិដ្ឋ ដែលកាន់ សំណុំរឿងនិងសាកសួរជនសង្ស័យទាំងបីនាក់ខាងលើ បានសម្រេចធ្វើ ការចោទ ប្រកាន់ចំនួនពីរបទល្មើសទៅជនទាំងបីនាក់នេះ ដែលបទល្មើសទី១ ចោទពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងបទល្មើសទី២ ចោទពីបទ ធ្វើឱ្យ ខូចខាតទ្រព្យសម្បត្ដិដោយ ចេតនាមានស្ថានទម្ងន់ ទោស រួចហើយត្រូវ បានចៅ ក្រមស៊ើបសួរ លោកអ៊ី ថានវរៈ សម្រេចបង្គាប់ឱ្យឃុំខ្លួន នៅពន្ធនាគារ ព្រៃស ជា បណ្ដោះអាសន្ន ដើម្បីធ្វើការស៊ើបអង្ដេតបន្ដ ។

សូមបញ្ជាក់ថា ជនទាំងបីនាក់ខាងលើ បាននាំគ្នាចេញសារភាពនិងប្រគល់ខ្លួន ទៅឱ្យគណៈកម្មការស៊ើបអង្កេត ដែលបង្កើតឡើង ដោយក្រសួងមហាផ្ទៃ ក្នុងការ ធ្វើការស្រាវជ្រាវករណីវាយដំទៅលើអ្នកតំណាងរាស្ដ្រ គណបក្ សសង្គ្រោះ ជាតិ ចំនួនពីរនាក់ កាលពី រសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនេះ ។

ក្រោយការចេញសារភាពនិងប្រគល់ខ្លួនសមត្ថកិច្ចក្រសួងមហាផ្ទៃ ក៏បាន កសាង សំណុំរឿង និងបញ្ជូន ខ្លួនមកកាន់តុលាការ ដើម្បីធ្វើការសាកសួរ បន្ដ។

ជនទាំង ៣នាក់នោះ មានឈ្មោះ ចាយ សារិទ្ធ អាយុ ៣៣ឆ្នាំ មានទីលំនៅក្នុង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ទី២ ឈ្មោះ ម៉ៅ ហឿន អាយុ ៣៤ឆ្នាំ មានទីលំនៅ ក្នុងឃុំព្រែកខ្សាយ “ខ” ស្រុកពាមរក៍ ខេត្តព្រៃវែង និងទី៣ ឈ្មោះ សុត វណ្ណនី អាយុ ៤៥ឆ្នាំ មានទីលំនៅក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕

Hong-0083

Hong-0081 Hong-0082

 

Leave a Reply

(*) Required, Your email will not be published