ព្រោះតែ​ថវិកា ធ្វើ​ឲ្យ​ព្រះសង្ឃ​វាយប្រហារ​គ្នា នៅមុខ​មន្ទីរពេទ្យ​

, , Leave a comment

04-11-2015 (1)

រាជធានី​ភ្នំពេញ : ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់ពី​ព្រះសង្ឃ​២​អង្គ​និមន្ត​បិណ្ឌបាត​រួមគ្នា មិនដឹងថា​មានទំនាស់​គ្នា​ពី​បញ្ហា​អ្វី ស្រាប់តែ​ឈានដល់​វាយ​គ្នា​ផ្អើល​អស់​ប្រជាពលរដ្ឋ ដែល​យក​កូន​មក​ព្យាបាល នៅ​មន្ទីរពេទ្យ​គុន្ធបុប្ផា​។​

 

​ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ម៉ោងជាង​៩​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា​នេះ ខាងមុខ​មន្ទីរពេទ្យ​គុន្ធបុប្ផា​ទី​៤ ស្ថិ​ខាងជើង​វត្តភ្នំ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ព្រះសង្ឃ​២​អង្គ​ដែល​វាយតប់​គ្នា​នេះ​ទី​១-​នាម កែវ ចំរើន ព្រះជន្ម​២៥​ព្រះវស្សា គង់នៅ​វត្ត​សា​រ៉ា​វ័ន​តេ​ជោ នៅ​កុដិ​លេខ​១៧ និង​ទី​២-​នាម សឿន ម៉ាប់ ព្រះជន្ម​២២​ព្រះវស្សា គង់​វត្ត​នៅ​ជាមួយគ្នា នៅ​កុដិ​លេខ​២៤​។

 

​បើតាម​សាក្សី​ដែល​បានឃើញ​ហេតុ​ការ​នេះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​លោកសង្ឃ​២​អង្គ បាន​និមន្ត​បិណ្ឌបាត​តាម​បណ្តោយ​ផ្លូវ​លេខ​៩០ ពេលមកដល់​ចំណុច​កែង​ខាងមុខ មន្ទីរពេទ្យ​គុន្ធបុប្ផា មិនដឹង​ជាមាន​បញ្ហា​អ្វី​នោះទេ ស្រាប់តែ​លោកសង្ឃ​ទាំង​២​អង្គ​នោះបាន ដេញ​វាយ​គ្នា​ទៅវិញទៅមក ធ្វើ​ឲ្យ​ផ្អើល​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​ដែល​យក​កូន​មក​ព្យាបាល នៅ​មន្ទី​ពេទ្យ​គុន្ធបុប្ផា នាំគ្នា​ចោមរោម​មើល​ហើយ ក៏​ត្រូវបាន​សមត្ថកិច្ច​ប្រចាំការ​មន្ទីរពេទ្យ បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​នាំ​លោកសង្ឃ​២​អង្គ​នោះ ទៅ​សួរ​នាំនៅ​ប៉ុស្តិ៍​រដ្ឋបាល​វត្តភ្នំ ដើម្បី​សួរ​ពី​មូលហេតុ​នាំ​។

 

​បើតាម​ការបញ្ជា​ក់រប​ស់មត្ថកិច្ច​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​នាំ​ឲ្យ​លោកសង្ឃ​២​អង្គ​នោះ វាយ​គ្នា​ទៅវិញទៅមក ដោយសារតែ​និមន្ត​បិណ្ឌបាត ជាមួយគ្នា​ឲ្យ​ធម៌​មិន​ស្របគ្នា ហើយ​ម្យ៉ាងវិញទៀត​កើតចេញពី​ការចេះ​បិណ្ឌបាត និង​មិនចេះ​បិណ្ឌបាត ពីព្រោះ​លោកសង្ឃ​ព្រះនាម កែវ ចំរើន បួស​បាន​៣​វស្សា​ចេះ​បិណ្ឌបាត​ស្ទាត់ តែ​ចំណែក​ព្រះសង្ឃ​ព្រះនាម សឿន ម៉ាប់ បួស​បាន​៤​វស្សា​មិនសូវ​ចេះ​បិណ្ឌបាត ទើប​កើតចេញ​ជា​ទំនាស់​កាច់​កុង​គ្នា ទើប​កើតជា​រឿង​វាយ​គ្នា​ផ្អើល ប្រជាពលរដ្ឋ​ដូច្នេះ​តែម្តង​។

 

​ក្រោយ​សួរនាំ​រួច ព្រះសង្ឃ​២​អង្គ​នោះ ត្រូវបាន​ប្រគល់​ទៅ​អធិការ​វត្ត​សា​រ៉ា​វ័ន​តេ​ជោ ជា​អ្នក​អប់រំ​តាម​វិន័យ​សង្ឃ​៕

04-11-2015

 

Leave a Reply

(*) Required, Your email will not be published