ដោយអំណាចដុល្លាញ៉ុកមាត់ រដ្ឋបាលព្រៃឈើស្រុកមេមត់ រថយន្តយីឌុប របស់ ឧកញ៉ាខ្នា ដឹកឈើប្រណីត មួយគ្រឿងក្រឡាប់ ខ្ទាតចេញពីឈើពេញផ្លូវ គ្មានឃើញមកអើតមើល

, , Leave a comment

ខេត្តត្បូងឃ្មុំ ៖ ភាពអនាធិបតេយ្យនៃការដឹកជញ្ជូនឈើខុសច្បាប់ តាមរថយន្ត តូចនិងរថយន្តធំខេត្តក្រចេះឆ្លងកាត់ស្រុកមេមត់ខេត្តត្បូងឃ្មុំនិងបន្តដើម្បីនាំចេញ ទៅប្រទេសវៀតណាមកើតមាន

យ៉ាងគគ្រឹកគគ្រេងមិនមានសមត្ថកិច្ចណាបង្ក្រាបសោះឡើយ។

ជាក់ស្តែងដូចជា កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០១៥ នេះរថយន្ត ប្រភទ យីឌុបមួយគ្រឿង គ្មានស្លាកលេខ ដឹកឈើប្រភេទសុក្រុំ បង្កប់ឈើក្រញូង ពីក្រោមចេញពីក្រុមហ៊ុនខ្មែរអង្គរ ស្ថិតក្នុងស្រុកស្នួលខេត្តក្រចេះបានក្រឡាប់នៅ ភូមិក្រវៀនឃុំជ្រៃឡើង ស្រុមមេមត់ ខេត្តត្បូងឃ្មុំ ស្ទះចររាចររមួយថ្ងៃពេញ គឺគ្មាន ឃើញ ជំនាញរដ្ឋបាលព្រៃឈើ របស់កូនចៅលោក ឆឹង គឺមសុន នាយករដ្ឋបាល ព្រៃឈើធ្វើការបង្រ្កាប ឬចុះមកពិនិត្យនោះទេ មន្ត្រីជំនាញមិនហ៊ានហើបមាត់ពី បញ្ហានេះទេ ដោយគ្រាន់តែបង្ហើបប្រាប់អ្នកកាសែតថារថយន្តយីឌុបដឹកឈើខុស ច្បាប់ខ្នាតយក្សក្រឡាប់នេះគឺជារបស់ ឧកញ៉ាខ្នារ មានការឈ្មោះ ភក្ត័ ជាអ្នករត់ ការដុះស្លែបង់លុយឲ្យសមត្ថកិច្ចតាមដងផ្លូវហើយហើយសមត្ថកិច្ចនិងមន្ត្រីជំនាញ ដែលប្រចាំការតាមដងផ្លូវនៅស្រុកមេមត់ ភាគច្រើន ជាបក្ខពួករបស់ឈ្មោះ ភក្ត័ ដែលគាត់ធ្លាប់ចេញចូលបង់លុយសឹងរាប់ភ្លេចទៅហើយ។

មានការបញ្ជាក់ផងដែរថាបើទោះបីជារថយន្តយីឌុបដឹកឈើប្រណីតរបស់ឧកញ៉ា ខ្នារមានមេការឈ្មោះភក្ត័ បានខូចទៅមុខលែងរួចក៏គេមិនបានឃើញមន្ត្រីជំនាញ ឬសមត្ថកិច្ច ពាក់ព័ន្ធចុះទៅត្រួតពិនិត្យ ការដឹកជញ្ជូនឈើខុសច្បាប់ឲ្យស្របតាម សេចក្តីណែនាំរបស់ថ្នាក់លើនោះឡើយគឺទុកឲ្យឈ្មួញលើកនាំឈើទាំងនោះចេញ ទៅដល់គោលដៅ ដោយសុវត្ថិភាព ។

អាចបញ្ជាក់បានថារាល់ពេលដឹកជញ្ជូនឈើខុសច្បាប់គេផ្តល់ដំណឹងជាមុនហើយ នៅពេលរថយន្តដឹកជញ្ជូនឈើឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យទាំងនោះទើបគេយកប្រាក់ ទៅបង់តាមក្រោយយ៉ាងរលូនល្អ ទើបការដឹកជញ្ជូនឈើខុសច្បាប់មិនដែលមាន ឧបសគ្គម្តងណាឡើយ។

 

ភាពអនាធិបតេយ្យនៃការដឹកជញ្ជូនឈើខុសច្បាប់ទាំងតាមរថយន្តតូចនិងរថយន្ត ធំរបស់ក្រុមឈ្មួញតាមផ្លូវជាតិលេខ៧ ក្នុងមួយថ្ងៃៗរាប់សិបគ្រឿង សុទ្ធតែផ្ទុក លើសទម្ងន់សឹងខូងផ្លូវទៅហើយប៉ុន្តែគេមិនដែលឃើញមន្ត្រីជំនាញនិងសមត្ថកិច្ច ពាក់ព័ន្ធ យកចិត្តទុកដាក់បង្ក្រាបការ ដឹកជញ្ជូនឈើខុសច្បាប់ទាំងនោះឲ្យមាន ប្រសិទ្ធភាពម្តងណាឡើយព្រោះរាល់ការដឹកជញ្ជូនឈើសុទ្ធតែមានផលប្រយោជន៍ បែងចែកឲ្យទៅមន្ត្រី ជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាពិសេសគឺកូនចៅលោក ឆឹង គឺមសុននាយករដ្ឋបាលព្រៃឈើ ។ ប៉ុន្តែផ្ទុយទៅវិញប្រជាពលរដ្ធ ដឹកជានា ឈើ ឬដឹកធ្យូងដឹកជ្រលុងម្រេចបន្តិចបន្តួចយកមកប្រើប្រាស់ ជាលក្ខណះគ្រួសារមន្ត្រី ជំនាញនិងសមត្ថកិច្ចតាមដងផ្លូវកាក់យកលុយគ្មានត្រាប្រណីឡើយ ៕

Hong-0059 Hong-0060

 

Leave a Reply

(*) Required, Your email will not be published