យោងតាមអ្នកជំនាញដែលបានសិក្សាស្រាវជ្រាវ និងស្ទង់មតិទៅលើបុរសទូទៅឱ្យដឹងថា ស្ត្រីមានចំណុចទាក់ទាញភ្នែកបុរសឱ្យគយគន់ដល់ទៅ៨កន្លែងលើរាងកាយរបស់ខ្លួនក្នុងនោះទម្រង់មុខ បបូរមាត់ និងគល់សុដន់ស្ថិតនៅលំដាប់លើគេ ។
១.ផ្ទៃមុខ ៖ ស្នាមញញឹមដ៏ស្រស់ស្អាតដែលផុសចេញពីបេះដូងរបស់ស្ត្រី គឺជាឱសថ ស័ក្តិសិទ្ធិ អាចធ្វើឱ្យបុរសទន់ចិត្តបាន ។ ទោះបីស្ត្រីមានមុខមាត់ស្អាតតែបើធ្វើមុខក្រញូវចងចិញ្ចើម គឺមិនទាក់ទាញបុរសឡើយ ។ ប៉ុន្តែមានពេលខ្លះការញញឹមរបស់ស្ត្រីធ្វើឱ្យបុរសមួយចំនួនយល់ច្រឡំទៅរឿងផ្សេង ។ គេគិតថា ស្ត្រីនោះអាចពេញចិត្តនិងស្រឡាញ់រូបគេ ។
២.បបូរមាត់ ៖ ពិតណាស់បុរសភាគច្រើនចូលចិត្តគយគន់បបូរមាត់ស្ត្រីពេលនាងបញ្ចោញស្នាមញញឹម ហើយមានអ្នកខ្លះចូលចិត្តថើបនៅកន្លែងនេះទៀតផង ។
៣.គល់សុដន់ដ៏ខ្ចីល្វក់ ៖ ទោះបីបុរសស្ថិតជាយុវវ័យ ឬវ័យចំណាស់បន្តិចក៏ដោយ ពួកគេកម្រនឹងរំលងភ្នែកចោលតំបន់នេះខ្លាំងណាស់ត្បិតជាផ្នែកមួយដែលបញ្ជាក់ពីភាពខុសគ្នារវាងបុរស និងស្ត្រី ។ សម្រាប់បុរសភាគច្រើនទំហំសុដន់របស់ស្ត្រីមិនសូវជាសំខាន់ណាស់ណាទេ តែអ្វីដែលពួកគេចាប់អារម្មណ៍បំផុតនោះ គឺភាពក្បំរបស់សុដន់ ។ សុដន់យោលបោកពេលស្ត្រីរត់ ឬដើរលឿនក៏ជាចំណុចទាក់ទាញភ្នែកបុរសឱ្យគយគន់ផងដែរ ។
៤.កំប៉េះគូទ ៖ បុរសពិតជាចូលចិត្តសម្លឹងមើលកំប៉េះគូទស្ត្រី ជាពិសេសនៅពេលពួកនាងស្លៀកខោខូវប៊យរឹបតឹងណែន ហើយមានអ្នកខ្លះចូលចិត្តយកដៃស្ទាបទៀតផង ។ ស្ត្រីដែលកំប៉េះគូទយារធ្លាក់មិនទទួលបានការចាប់អារម្មណ៍ពីបុរសឡើយ ។
៥.សក់ ៖ ជាទូទៅស្ត្រីមានសក់ត្រង់វែងរលោងភ្លឺថ្លា ទាក់ទាញភ្នែកបុរសជាងស្ត្រីមានសក់ខ្លី ។ បុរសពិតជាចូលចិត្តគយគន់ស្ត្រីធ្វើកាយវិការគ្រវីសក់ ឬវែកសក់ ជាពិសេសពេលនាងកំពុងនិយាយ ប៉ុន្តែតាមធម្មតាកាយវិការបែបនេះ ត្រូវតែអមដោយស្នាមញញឹមផង ។ ចំណុចនេះយើងអាចហៅបានថា នាងបញ្ចោញភាពម្ញ៉ិកម្ញ៉ក់ ។
៦.ជើងទាំងទ្វេ ៖ ជើងទាំងទ្វេពិតជាសំខាន់សម្រាប់មនុស្សទូទៅ ។ បើស្ត្រីគ្មានជើងក៏ពិបាកទាក់ទាញចិត្តបុរសដែរ ។ ទោះជាជើងខ្លី ឬជើងវែងឱ្យតែមើលទៅស្រឡូនព្រមគ្នា រលេចដោយរោមឆ្មារៗខ្លីៗ និងសរសៃខៀវក៏ទាក់ទាញចិត្តបុរសបានដែរ ។
៧.ត្រគាក ៖ វាជាផ្នែកមួយទៀតដែលបញ្ជាក់ពីភាពខុសគ្នារវាងភេទស្ត្រី និងបុរស ។ មិនសំខាន់ថា ត្រគាករាងបែបណាទេ ត្បិតបុរសចូលចិត្តរាងរៅខុសៗគ្នា ជាពិសេសនៅពេលស្ត្រីស្លៀកខោខូវប៊យគូទខ្លី ។
៨.សាច់ខ្នង និងក្បាលពោះ ៖ ក្បាលពោះរាបស្មើរំលេចដោយប្រហោងផ្ចិត និងស្បែក ម៉ត់ខៃ ពិតជាធ្វើឱ្យបុរសៗទ្រាំមើលមិនបាន ។ ស្ត្រីអាចបញ្ចោញរាងសិចស៊ីបែបនេះ ល្គឹកណា នាងស្លៀកខោខូវប៊យគូទខ្លី ។ ផ្នែកក្រោយខ្នងត្រង់ម្តុំបោះដៃផុតក៏ទាក់ទាញណាស់ដែរ ។ ប៉ុន្តែបើនៅលើផ្នែកទាំងពីរនេះ (សាច់ខ្នង និងក្បាលពោះ) មានសាក់រូបអ្វីមួយនោះវាមិនមែនជាការពេញចិត្តរបស់បុរសភាគច្រើនឡើយ ។ សុភាពស្ត្រីមិនគួរសាក់រូបផ្សេងៗលើផ្នែកណាមួយនៃរាងកាយនោះទេ ៕