បុណ្យ​កឋិនទាន​ថ្មី ក្នុងន័យ​រិះគន់​

, , Leave a comment

03-11-2015 (3)

​រាជធានី​ភ្នំពេញ : កឋិនទាន គឺជា​បុណ្យ​មួយ​ដែល​មានតែ​ក្នុង​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ និង​ជា​ទាន​មានមក​តាមផ្លូវ​ព្រះ​វិន័យ ហើយក៏​ជា​កាល​ទាន​ដ៏​ពិសេស​មួយ​មានកំណត់​ពេលវេលា​ច្បាស់លាស់ ពុំមែន​ចេះតែធ្វើ​នៅពេលណា​ក៏បាន​តាមចិត្ត​ចង់​នោះឡើយ​។ គឺ​រយៈកាល​ទទួល​កឋិន​ទាន​ក្ដី និង​រយៈកាល​កឋិនទាន​ក្ដី អាចធ្វើ​បានតែ​ក្នុងសម័យ​តែ​១​ខែ​គត់ (២៩​ថ្ងៃ​)​ចាប់ពី​ថ្ងៃ​១​រោច ខែអស្សុជ ដល់​ថ្ងៃ​១៥​កើត ខែកត្តិក​។ បើ​ខុសពី​សម័យកាល​នេះ ទោះបី​អ្នកមាន​សទ្ធា​ធ្វើបុណ្យ​មាន​លក្ខណៈ​សណ្ឋាន​ដូច​កឋិន​ក៏ដោយ ក៏​មិនអាច​ហៅថា​កឋិនទាន​បានដែរ ព្រោះ​ធ្វើ​ខុស​កាល​ទាន មិន​ចំ​សម័យ​មួយខែ​ចុង​វស្សានរដូវ​នេះ ពោលគឺ​មិនត្រូវ​តាម​ពុទ្ធានុញ្ញាត​។​

 

​ចំពោះ​ករណី​នេះដែរ រូបភាព​ជាច្រើន​សន្លឹក​ត្រូវបាន​បណ្តាញ​សង្គម​មួយ​ឈ្មោះ ប្រុស​ស្អាត Global News ដែលមាន​អ្នកគាំទ្រ​ប្រមាណ 37,755 like ធ្វើការ​ចែករំលែក​ទុក​ឲ្យ​អ្នក​និយម​លេង​បណ្តាញ​សង្គម​មួយ​នេះ ធ្វើការ​លើកឡើង​ជាម​តិ​។ ជាមួយគ្នានេះដែរ​ទំព័រ​បណ្តាញ​សង្គម​មួយ​នេះ​បាន​លើកឡើងថា ៖ « វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ​ជាតិ​ថ្កើងថ្កាន​»​។​

 

​ឥលូវ​នេះ​យើង​កំពុង​ភ្លេចខ្លួន គេ​កំពុង​បន្ទន់​ឆ្អឹង​យើង គេ​បំផ្លាញ​សេដ្ឋកិច្ច​យើង បំផ្លាញ​វប្បធម៌​យើង បំផ្លាញ​ធនធានធម្មជាតិ​របស់​យើង បន្ទាប់មក​គេ​នឹង​លេប​ជាតិ​យើង​ទាំងមូល​តែម្តង​។ គេ​ថាបើ​ចង់​ឲ្យ​ជាតិ​សាសន៍​មួយ​ខ្សោយ គេ​ត្រូវ​បំផ្លាញ​សេដ្ឋកិច្ច​របស់​ប្រទេស​នោះ តែបើ​ចង់អោយ​ជាតិ​សាសន៍​មួយ​រលាយ​ហិនហោច​បាត់​អត្តសញ្ញាណ គេ​ត្រូវ​បំផ្លាញ​វប្បធម៌​របស់​ជាតិ​សាសន៍​នោះ​។​

 

​អីចឹង​ហើយ​បានជា ដូនតា​យើង​បាន​បន្សល់ទុក​នូវ​សុភាសិត​ដែល​ពោលថា "​វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ​ជាតិ​ថ្កើងថ្កាន​"​។ វប្បធម៌​រលាយ​វា​មិន​ខុស​អី​ពី​បាត់​ដួងព្រលឹង​ជាតិ បើ​ជាតិ​មួយ​បាត់​ដួងព្រលឹង​ទៅហើយ តើ​វា​ខុស​អី​នឹង​មនុស្ស​ដែល​រស់នៅ​មានតែ​រូប​កាយ តែ​គ្មាន​វិញ្ញាណ​ក្នុង​ខ្លួន​នោះ ដូច្នេះ​វា​មិន​ខុសពី​មនុស្ស​ស្លាប់​នោះទេ​។ ពិតជា​អនិច្ចា​ជាតិ​យើង​ណាស់​បងប្អូន​៕

 

(​រូបភាព​Facebook បុណ្យកឋិន​សម័យថ្មី​)

 

​សូម​អរគុណ​!!!!!!!

 

​ជាទូទៅ​បុណ្យ​កឋិនទាន ត្រូវបាន​ដង្ហែ​ដោយ​ក្រុម​វង់ភ្លេង​ឆៃយ៉ាំ ប៉ុន្តែ​អ្វី​ចម្លែក​នោះ​គឺមាន​ក្រុម​ម៉ុង​សាយ ដែល​ប្រជាជន​ចិន​និយម​សម្តែង​ក្នុងឱកាស​ចូលឆ្នាំ​ប្រពៃណី​របស់​ជនជាតិ​ចិន​-​វៀតណាម​នោះ​។​

 

​ចុះ​ប្រិយមិត្ត​មានមតិ​យ៉ាងណាដែរ​?

03-11-2015 (2) 03-11-2015 03-11-2015 (1)

 

Leave a Reply

(*) Required, Your email will not be published