រាជធានីភ្នំពេញ : ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាប់ផ្តើមធ្វើការចុះឈ្មោះបោះឆ្នោតសាកល្បងតាមបែបបច្ចេកវិទ្យាទំនើបដោយប្រើប្រាស់កុំព្យូទ័រ ដែលការចុះឈ្មោះនេះ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅតាមភូមិចំនួន៤៣ ស្ថិតក្នុង២៥ ឃុំសង្កាត់ ហើយបើតាមនីតិវិធីនេះការចុះឈ្មោះក្នុងមួយរាជធានី ខេត្ត កំណត់យកតែមួយឃុំ ឬមួយសង្កាត់ ប៉ុណ្ណោះ។
ទាក់ទងនឹងការចុះឈ្មោះបោះឆ្នោតសាកល្បងតាមបែបបច្ចេកវិទ្យាទំនើបនេះ សារព័ត៌មានកំណើតថ្មី មិនទាន់អាចចុះការបញ្ជាក់បានទេ លើដំណើការនេះ ប៉ុន្តែលោក ជា ប៉ូច អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលកំពុងតាមដានមើលដំណើរការចុះឈ្មោះនៅឃុំត្រពាំងភ្លាំង ភូមិត្រពាំងផ្តៅ ស្រុកឈូក ខេត្តកំពត បាននិយាយថា ដំណើរការចុះឈ្មោះសាកល្បងនៅថ្ងៃដំបូងនេះ បានដំណើការទៅដោយមិនមានបញ្ហាអ្វី កើតឡើងទេ ប៉ុន្តែយ៉ាងណានេះគ្រាន់តែជាការចាប់ផ្តើម ហើយនៅឃុំមួយប៉ុណ្ណោះ។
ចំណែកលោក គួយ ប៊ុនរឿន អនុប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់អ្នកសារព័ត៌មានខណៈចុះទៅពិនិត្យដំណើរការចុះឈ្មោះអ្នកបោះឆ្នោតសាកល្បងនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ ថា ការ ចុះឈ្មោះអ្នកបោះឆ្នោតសាកល្បងនេះ មានទាំងកុំព្យូទ័រ និងថតរូប ព្រមទាំងស្នាម មេដៃអ្នកបោះឆ្នោតផង ហើយការធ្វើបែប នេះ គ.ជ.ប មានគោលដៅក្នុងការទប់ស្កាត់អ្នកបន្លំចុះឈ្មោះច្រើនដងហើយយើងចង់រៀបចំបញ្ជីបោះឆ្នោតមួយមានតម្លាភាព និងមានគុណភាពព្រមទាំងមានសុវត្ថិភាព។
ដោយឡែកលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្លាប់បានបញ្ជាក់នៅក្នុងពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីការចុះឈ្មោះ បោះឆ្នោតសាកល្បងតាមប្រព័ន្ធកុំព្យូទ័រឆ្នាំ២០១៥កាលពីពេលថ្មីៗនេះថា គ.ជ.ប បានយកគោលការណ៍ចំនួន៧ចំណុចដើម្បី ធានាឲ្យមានភាពត្រឹមត្រូវ តាមគន្លងច្បាប់និងភាពអាចជឿទុកចិត្តបានពីភាគីពាក់ព័ន្ធ។ លោកបន្តថា ដើម្បីធានាការរៀបចំការបោះឆ្នោតឲ្យបានត្រឹមត្រូវគឺត្រូវធានាឲ្យមានភាពត្រឹមត្រូវតាមគន្លងច្បាប់ និងភាពអាចជឿទុកចិត្តបានពីគ្រប់ភាគី។ គោលការណ៍៧ចំណុចនោះរួមមាន ឯករាជ្យ ភាព ភាពឥតលំអៀង សុចរិតភាព តម្លាភាព ប្រសិទ្ធភាព វិជ្ជាជីវភាព និងភាពជាអ្នក បម្រើសេវា។
លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ថា ច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានធ្វើវិសោធនកម្មជាបន្តបន្ទាប់ចំនួន៧លើករួចមកហើយ។ ហើយនេះជាលើកទី៨ដែលច្បាប់បោះឆ្នោតស្ទើរតែកែប្រែទាំង ស្រុងក្នុងគោលបំណងឲ្យការបោះឆ្នោតកាន់តែល្អប្រសើរឡើងស្របតាមសេចក្តីបំណងរបស់សាធារណជន។
ចំណែកលោក ហង្ស ពុទ្ធា មន្ត្រីអ្នកនាំពាក្យ គ.ជ.ប បាននិយាយថា ចំពោះការចុះឈ្មោះសាកល្បងឆ្ពោះឈានដល់ការចុះឈ្មោះជាផ្លូវការនៅទូទាំងប្រទេស គ.ជ.ប បានត្រៀមរួចរាល់ហើយដែលក្នុងនោះមានទីកន្លែងដែលត្រូវទៅចុះឈ្មោះសាកល្បង និងការបណ្តុះបណ្តាល ដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានគ្រប់រាជធានី ខេត្ត និងបណ្តាគ្រប់គ្រូបង្គោល និងអង្គការជាតិ និងអន្តរជាតិ ដែលមានការចូលរួមពីបណ្តាញអ្នកសារព័ត៌មានផងដែរ។ លោកបញ្ជាក់ថា ទី១-ការបណ្តុះបណ្តាល នីតិវីធីនៃការចុះឈ្មោះ ទី២-បច្ចេកវិទ្យាកុំព្យូទ័រ សម្រាប់ការចុះឈ្មោះបោះឆ្នោត ហើយនេះពិតជាមានសារៈសំខាន់សម្រាប់ការចុះឈ្មោះបោះឆ្នោតថ្មី ទៅតាមអ្វីដែល បានគ្រោងទុក។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ថ្មី បានកើតចេញជារូបរាងតាមរយៈកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយ នយោបាយរវាងគណបក្សទាំងពីរកាលពីខែកក្កដា ឆ្នាំ២០១៤ ដោយឯកភាពគ្នាកែទម្រង់ការបោះឆ្នោតដោយរៀបចំស្ថាប័នបោះឆ្នោតជាស្ថាប័នមានឯករាជ្យពេញលេញ។ ដោយឡែកថ្នាក់ដឹកនាំ និងសមាជិកគ.ជ.ប ថ្មី ចំនួន៩រូបត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥។ អ្នកទាំង៩រូបនោះមកពីសមាសភាពចម្រុះ ពោលគឺមាន ទាំងភាគីគណបក្សនយោបាយ និងសង្គមស៊ីវិល៕
០១ វិច្ឆិកា ២០១៥ / 01 November 2015, 08:30 – Biometrics to ensure election integrity.គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ. ប.) បានចាប់ផ្តើមធ្វើការចុះឈ្មោះបោះឆ្នោតសាកល្បង តាមបែបបច្ចេកវិទ្យាទំនើប ចាប់ពីថ្ងៃ ០១ ដល់ ១៥ វិច្ឆិកា ២០១៥ នៅតាមការិយាល័យ ឃុំ/សង្កាត់ ទូទាំង ២៥ រាជធានី៊/ខេត្ត ក្នុងប្រទេសកម្ពុជា។For 15 days, starting today until 15 November 2015, at a number of mock polling stations scattered all over the country, the National Election Committee (NEC) is testing a more credible voter registration process based on modern technologies (biometrics) with the objective of establishing a new and more secure voters’ list for the 2017 local elections and the 2018 national elections. The NEC is supported by Japan and the European Union in the accomplishment of this huge and challenging task.
Posted by Sam Rainsy on Saturday, 31 October 2015