រាជធានីភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះមានការភ្ញាក់ផ្អើលមួយ បានកើតឡើងក្រោយពីក្រុមក្មេងស្ទាវ៣នាក់រថយន្តមួយគ្រឿងម៉ាកHilander បើក លឿនស្លេវបានបង្កគ្រោះថ្នាក់ចរាចរណ៏
ដោយបើកប៉ះរថយន្តមួយគ្រឿងនៅកោះពេជ្ររួច បើករត់មក ជិតព្រះបុរមរាជវាំង ក៏ប៉ះឡាន Vigo មួយគ្រឿងទៀត ត្រូវបានជនរងគ្រោះតាមមកទាន់ហើយ បាន វាយមកលើឡានជនបង្ក និងក្រុមក្មេងស្ទាវទាំង៣នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ស្រាល។
ប្រភពព័ត៌មានបានបន្តថា មុនកើតហេតុគេឃើញរថយន្តម៉ាកហាយឡែនឌឺ ពណ៌ ទឹកប្រាក់មួយគ្រឿងជិះគ្នា៣នាក់ ធ្វើដំណើរចេញពីកោះពេជ្រលុះមកដល់កន្លែង កើតហេតុក៏ប៉ះជាមួយម៉ូតូយុវជនជិះគ្នា២នាក់ដួលរងរបួសស្រាល ហើយក៏ជ្រុល ទៅបុកម៉ូតូ១គ្រឿងជិះគ្នា២នាក់បណ្តាលឱ្យរងរបួសធ្ងន់២នាក់ ហើយរថយន្តមិន ព្រមឈប់ក៏បន្ថែមល្បឿនបើករត់ត្រូវយុវជននោះលើកម៉ូតូរួមជាមួយយុវជន មួយ ក្រុមជិះម៉ូតូប្រហែលជា២០គ្រឿងដេញតាមរថយន្តបង្ក ជិតព្រះបុរមរាជវាំងបុក រថយន្តម៉ាកVigoមួយគ្រឿងទៀតរត់លែងរួចក៍ត្រូវជនរងគ្រោះ តាមទាន់វាយខ្ទេច រថយន្តនិងម្ចាស់រងរបួសធ្ងន់៣នាក់។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានទៅ ជួយអន្តរាគមន៏ដោយឃាត់ខ្លួនទាំងភាគីរថយន្តបង្កនិងភាគីរថយន្តរងគ្រោះ យក ទៅសួរនាំ រកខុសត្រូវ និងចាត់ការតាមនីតីវិធី៕