នគរបាលព្រហ្មទណ្ឌក្រុងចិត្តខ្លាំង រហស្សនាមទិវា១១២ ខឹងប្រពន្ធមិនឲ្យទៅច្រៀងខារ៉ាអូខេ បាញ់ក្បាលខ្លួនឯង រងរបួសធ្ងន់

, , Leave a comment

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី៣១តុលាឆ្នាំ២០១៥ នៅចំណុចផ្លូវលេខ១៨២(ខាងជើងស្តុបទេពផន)សង្កាត់ផ្សារដេប៉ូទី២ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ម្នាក់រហស្សនាមទិវា១១២បានបាញ់ចំក្បាលខ្លួនឯង បណ្តាលរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារតែខឹងប្រពន្ធហាមមិនឲ្យទៅច្រៀងខារ៉ាអូខេបន្តទៀត ក្រោយពីពួកគេ ចេញពីហូបការ។

 

មន្រ្តីនគរបាលរាជធានីភ្នំពេញបានអោយដឹងថា ជនរងគ្រោះឈ្មោះចាន់ ផល្លា ភេទប្រុសអាយុ៣៩ឆ្នាំជាមន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាលក្រុង នៅមុនពេល កើតហេតុ ជនរងគ្រោះ និងប្រពន្ធបានជិះរថយន្តមួយគ្រឿងម៉ាក់ CRV ជាមួយគ្នា ចេញពីហូបការគេហើយពេលកំពុងធ្វើដំណើរតាមផ្លូវជនរងគ្រោះចង់ទៅផឹកស្រា បន្តទៀតតែប្រពន្ធមិនឲ្យទៅក៏បានឈ្លោះប្រកែកគ្នារហូតដល់ជនងគ្រោះខឹងបាន ដកកាំភ្លើងខ្លីម៉ាកK59បាញ់ក្បាលរបស់ខ្លួនមួយគ្រាប់បណ្ដាលឲ្យរងរបួសធ្ងន់តែម្តង និងបង្កឲមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានផងដែរក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យ កាល់ម៉ែតភ្លាមៗដែរ ដើម្បីសង្គ្រោះជីវិត៕

M01-11-15-m-700x400

 

Leave a Reply

(*) Required, Your email will not be published