ឆ្នាំនេះ រាជរដ្ឋាភិបាលសម្រេចផ្អាកពិធី បុណ្យអ៊ុំទូក បណ្តែតប្រទីត អកអំបុក សំពះព្រះខែ ដែលប្រារព្ធធ្វើនៅមុខព្រះបរមរាជវាំងរាជធានីភ្នំពេញ

, , Leave a comment

 image022

រាជធានីភ្នំពេញ ៖ កាលពីទី៣១ខែតុលាឆ្នាំ២០១៥ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារាចរស្តីពី ការផ្អាកពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក

ឆ្នាំ២០១៥នេះដែលប្រារព្ធទៅនៅមុខ ព្រះរាជវាំង រាជធានីភ្នំពេញ ។

សារាចរស្តីពី ការផ្អាកពិធីបុណ្យអុំទូក គឺដោយសារទឹកទន្លេមានកម្រិតទាបពេក ហើយនៅចំពោះមុខព្រះរាជាណាចក្រកម្ពុជាកំពុងជួបប្រទះគ្រោះរាំងស្ងួតដែល ទាមទារឱ្យយើងត្រូវប្រមូលផ្តុំកម្លាំងសរុប មធ្យោបាយសរុប ក្នុងការដោះស្រាយ បញ្ហាកង្វះខាតទឹក សម្រាប់ជួយស្រូវប្រាំងប្រជាកសិករនៅតាមខេត្ត ។

បើទោះជាយ៉ាងណាការឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត កម្មករ ចំនួន ៣ថ្ងៃ ក្នុងព្រះរាជពិធីនេះនៅ ថ្ងៃទី២៤ ២៥ និង ២៦ ខែវិច្ឆិកា រក្សាដដែល។

រាជរដ្ឋាភិបាលធ្លាប់ប្រកាសផ្អាកព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះ ព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញ រយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣ បន្ទាប់ពីមានហេតុការណ៍រត់ជាន់គ្នានៅលើស្ពានកោះពេជ្រ កាល ពីយប់ថ្ងៃបង្ហើយនៃព្រះរាជពិធីនេះកាលពីថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០១០ ធ្វើអោយ មនុស្សស្លាប់ជាង៣០០នាក់និងរបួសជាច្រើនាក់។ ព្រះរាជពិធីនេះត្រូវបានប្រារព្ធ ឡើងវិញកាលពីឆ្នាំ២០១៤ ៕

78a5263f-aa03-450c-98b7-3f44278a901a (1)

 

 

 

Leave a Reply

(*) Required, Your email will not be published