យន្តហោះដឹកអ្នកដំណើររបស់រុស្ស៊ី ធ្លាក់នៅក្នុងប្រទេសអេហ្ស៊ីប សង្ស័យមនុស្សជាង២០០នាក់ស្លាប់

, , Leave a comment

អេហ្ស៊ីប ៖ យោងតាមព័ត៌មាន ក្រៅប្រទេសបានអោយដឹងថា យន្តហោះរបស់ ក្រុមហ៊ុនរុស្ស៊ីនៅប្រទេសអេហ្ស៊ីបដែលដឹកមនុស្សនៅលើយន្តហោះ២២៤នាក់ធ្វើ ដំណើរចាកចេញពីរមណីយដ្ឋាន

Sharm el-Sheikh ប្រទេសអេហ្ស៊ីប ឆ្ពោះទៅកាន់ទីក្រុង St Petersburg របស់ រុស្ស៊ីនោះ បានបាត់ចេញពីប្រព័ន្ធរ៉ាដា(ធ្លាក់) ដែលស្ថិតនៅទីតាំង Cypriot នោះ ។

 

ព័ត៌មានReutersបន្តថា នៅលើយន្តហោះដែលធ្លាក់នោះសុទ្ធសឹងតែជនជាតិរុស្ស៊ី ២១៧ ក្នុងនោះមានក្មេង១៧នាក់ និងសហសេវិក៧នាក់។ ក្រុមជួយសង្គ្រោះ បានរកឃើញសាកសពជាង១០០នាក់នៅកន្លែងកើតហេតុនិងកំពុងស្វែងរកប្រអប់ ខ្មៅ (Black Box)។ យោងតាមសំដីរបស់មន្ត្រីអាកាសយានដ្ឋានបានឲ្យដឹងថា យន្តហោះAirbusA321ជើងហោះហើរKolavia Flight7K9268 បានបាត់ពីប្រព័ន្ធ តារា ជាមួយនឹង អ្នកដំណើរជនជាតិរុស្ស៊ី ២១៧នាក់ និងសហនាវិក ៧នាក់បន្ទាប់ ពីហោះហើរបាន២៣នាទីចេញពីអាកាសយានដ្ឋាន Sharm El-Sheikh ប្រទេស អេហ្ស៊ីបទៅកាន់អាកាសយានដ្ឋានSt. Petersburg ក្នុងប្រទេសរុស្ស៊ី។

នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Medvedev បានបញ្ជាឲ្យលោក Maksim Sokolov រដ្ឋមន្រ្តី ក្រសួងដឹកជញ្ជូន និងក្រុមជួយសង្រ្គោះ របស់រុស្សីទៅអេហ្ស៊ីប ដើម្បី ពិនិត្យមើលស្ថានការណ៍ ករណីធ្លាក់យន្តហោះ។

ចំណែកប្រធានាធិបតី បានបញ្ជាឲ្យបើកការ ស៊ើបអង្កេតរកមូលហេតុ នៃការធ្លាក់ យន្តហោះដឹកអ្នកដំណើរនេះ៕

1446331868537 (2) 1446331868537 (3) 1446331868537 A-woman-reacts-next-to-Russian-Emergencies

 

 

Leave a Reply

(*) Required, Your email will not be published