គន្លឹះ​ទាំង​១០ ក្នុងការ​ពន្លូត​កម្ពស់​របស់​អ្នក​តាមបែប​ធម្មជាតិ​

, , Leave a comment

​មនុស្ស​ភាគច្រើន​ដែលមាន​កម្ពស់​ទាប​បា ន​ព្យាយាម​យ៉ាងខ្លាំង​ក្លា ដើម្បី​ពន្លូត​កម្ពស់​របស់​ពួកគេ​។ ភាគច្រើន​ពួកគេ​តែងតែ​សង្វាត​ប្រើប្រាស់​នូវ​ផលិតផល​ដែលមាន​គីមី​ផ្សេង​។ វិធី​ដ៏​ល្អ​បំផុត ដើម្បី​ពន្លូត​កម្ពស់​តាមបែប​ធម្មជាតិ គឺត្រូវធ្វើ​លំ​ហាត់ប្រាណ និង​ទទួលទាន​អាហារ​សារធាតុ​បំប៉ន​ដែល​ជំនួយ​ដល់​ការ​លូត​កម្ពស់​។ ការធ្វើ​លំ​ហាត់ប្រាណ​រួមទាំង​របប​អាហារ​ដ៏​ត្រឹមត្រូវ គឺ​ពិត​ជាមាន​សារៈសំខាន់​បំផុត ក្នុងការ​ពន្លូត​កម្ពស់​។ ជាធម្មតា​ការ​លូត​កម្ពស់​គឺ​ត្រូវ​បញ្ឈប់​ត្រឹម​អាយុ​ចាប់ពី​២១​ឆ្នាំ​ឡើងទៅ​។ ដូច្នេះ​ដើម្បី​ទទួលបាន​ការ​លូត​កម្ពស់​តាមបែប​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធិភាព នោះ​លោកអ្នក​គួរតែ​ព្យាយាម​ពន្លូត​កម្ពស់​តាម​វិធី​នេះ​នៅក្រោម​អាយុ​២១​ឆ្នាំ​។​

 

១-​លោតអន្ទាក់​
​ការ​លោតអន្ទាក់​អាចជួយ​បង្កើន​ចលនា​ឈាម​រត់ និង​ជួយ​ឲ្យ​សាច់ដុំ រាងកាយ​រីកលូតលាស់​។ វា​គឺជា​ផ្នែក​មួយ​នៃ​វិធី​ធ្វើ​លំ​ហាត់ប្រាណ​ដ៏​សាមញ្ញ ដើម្បី​ពន្លូត​កម្ពស់​របស់​យើង​។​

 

២​ទឹកដោះគោ​
​សារធាតុចិញ្ចឹម​ទាំង​៣​រួមមាន​ប្រូតេអ៊ីន វីតាមីន​D និង​កាល់ស្យូម ដែលមាន​ក្នុង​ទឹកដោះគោ គឺ​ជំនួយ​ដល់​ការ​លូត​កម្ពស់​។​

 

៣-​កាល់ស្យូម​ផ្កាថ្ម​
​កាល់ស្យូម​ផ្កាថ្ម គឺជា​ប្រភេទ​នៃ​ជាតិ​កាល់ស្យូម​ដ៏​ល្អ​បំផុត​ដែល​បានមកពី​ផ្កាថ្ម​សមុទ្រ​។ វា​ជំនួយ​ដល់​ការ​លូត​កម្ពស់ ក៏ដូចជា​ដង់ស៊ីតេ​ឆ្អឹង​ផងដែរ​។​

 

៤-​ធ្វើ​ចលនា​ជើង​ដោយ​ប្រើ​កាយវិការ​ទាត់​
​វា គឺជា​វិធី​ធ្វើ​លំ​ហាត់ប្រាណ​ដ៏​ល្អ​បំផុត ដែល​ជួយ​ឲ្យ​មានការ​លូតលាស់​ផ្នែក​ខាងក្រោម​នៃ​ជើង​។ នេះ​គឺ​ការហាត់​កម្តៅ​សាច់ដុំ​ដ៏​សំខាន់ នៅក្នុង​ការ​សិល្បៈ​គុន​។​

 

៥-​ទឹក​សណ្តែក​
​ទឹក​សណ្តែក គឺ​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​ដែល​អាចជួយ​ដល់​ការរីកលូតលាស់​នៃ​សាច់ដុំ​។​

 

៦-​បញ្ឈរ​ខ្លួន និង​រំកិល​
​ឈរ​ឲ្យ​ត្រង់​ដោយ​ប្រើ​ជើង​ម្ខាង​ជាន់​លើ​ម្រាមជើង​របស់​អ្នក​ម្ខាង​ទៀត ហើយ​លើកដៃ​របស់​អ្នក ដាក់​នៅលើ​ក្បាល បន្ទាប់មក​រំកិល​ជំហាន​យឺតៗ​ទៅមុខ​តាម​ដែល​អ្នក​អាចធ្វើ​ទៅបាន​។ វា​នឹង​ជួយ​ឲ្យ​សាច់ដុំ​រាងកាយ​របស់​អ្នក​រីកលូតលាស់​។​

 

៧-​ប្រភេទ​សាច់​ដែលមាន​ជាតិ​ប្រូតេអ៊ីន​
​សាច់មាន់ សាច់គោ ដែលជា​ប្រភេទ​សាច់សត្វ​មាន​ជាតិ​ប្រូតេអ៊ីន អាច​ជំនួយ​ដល់​ការរីកលូតលាស់​សាច់ដុំ​។ នេះ​គឺជា​ធនធាន​ប្រូតេអ៊ីន​ដ៏​ល្អ​បំផុត ដែលជា​តម្រូវ​ការចាំបាច់​សម្រាប់​ការរីកលូតលាស់​សាច់ដុំ​។​

 

៨-​យូ​ហ្គា (Yoga)
​នេះ​គឺជា​សកម្មភាព ដែល​ប្រហាក់ប្រហែល​ទៅនឹង​ពស់​បើក​វែក​ដែរ​។ ក្រាប ដោយ​ដាក់​ដើមទ្រូង​របស់​អ្នក​ទៅលើ​កម្រាល​ឥដ្ឋ បន្ទាប់មក​ងើប​ខ្លួន​មួយ​កំណាត់​ផ្នែក​ខាងលើ​របស់​អ្នក​ឡើង​។ នេះ​ជា​វិធី​ដែល​អាចជួយ​ឲ្យ​សាច់ដុំ​ផ្នែក​ខាងលើ​នៃ​រាងកាយ​របស់​អ្នក​រីកលូតលាស់​ស ន្សឹ​មៗ និង​បានយូរ​ផងដែរ​។​

 

៩-​ស៊ុត​
​ស៊ុត គឺ​សម្បូរ​ទៅដោយ​កាល់ស្យូម ប្រូតេអ៊ីន វីតាមីន D​។ សារធាតុចិញ្ចឹម​ទាំង​៣​ប្រភេទ​នេះ​ជួយ​ឲ្យ​អ្នក​លូត​កម្ពស់​ខ្ពស់ជាង​មុន​។​

 

១០-​តោង​បង្គោល និង​បញ្ឈរ​ខ្លួន
​តោង ឬ​សង្កត់​បង្គោល ហើយ​បញ្ឈរ​ខ្លួន​ឡើង​អាចជួយ​ពន្លូត​កម្ពស់​បាន​។ ប្រសិនបើ ធ្វើ​ដូចនេះ​នៅ​វ័យក្មេង នោះ​ឆ្អឹងខ្នង និង​ខួរឆ្អឹងខ្នង​របស់​អ្នកនឹង​លូតលាស់​បានល្អ​៕

11159910_1007145056014369_8922810628563179665_o

 

Leave a Reply

(*) Required, Your email will not be published