តំណែងអនុប្រធានទី១ នៃរដ្ឋសភា របស់លោក កឹម សុខា ត្រូវបានរដ្ឋសភាបោះឆ្នោតដកតំណែងដោយសម្លេងឯកច្ឆ័ន ៦៨ លើ៦៨

, , Leave a comment

រាជធានីភ្នំពេញ ៖ កាលពីវេលាព្រឹកថ្ងៃសុក្រទី៣០ខែតុលាឆ្នាំ២០១៥ នេះរដ្ឋសភា បានសម្រេចបោះឆ្នោតទម្លាក់តំណែងអនុប្រធានទី១ នៃរដ្ឋសភារបស់លោក កឹម សុខា ហើយដោយសម្លេងឯកច្ឆ័ន

៦៨លើ៦៨ក្រោមច្បាប់រដ្ឋធម្មនុញ្ញ៥០បូក១។បន្ទាប់ពីរដ្ឋសភាបើកកិច្ចប្រជុំ ដែល មានរបៀបវារៈបោះឆ្នោតដកតំណែងលោក កឹម សុខា ចេញពីអនុប្រធានទី១ នៃ រដ្ឋសភា។

កិច្ចប្រជុំរដ្ឋសភា ដើម្បីបោះឆ្នោតទម្លាក់ តំណែងលោក កឹម សុខា ធ្វើឡើងក្រោម អធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយ ពុំមានតំណាង រាស្រ្តគណបក្សសង្រ្គោះជាតិណាមួយចូលរួមប្រជុំសភាពេញអង្គនោះទេការបោះ ឆ្នោតទម្លាក់នេះធ្វើឡើងតាមញត្តិរបស់តំណាងរាស្រ្ត ពីររូប គឺលោក ប៉ែន បញ្ញា ជាប្រធានគណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភា និងលោក ជាម យៀប ជា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៃរដ្ឋសភា និងធ្វើ ឡើងបន្ទាប់ពីមានការធ្វើបាតុកម្មពីប្រជាពលរដ្ឋរាប់ពាន់នាក់កាលពីថ្ងៃទី២៦ខែតុលា ទាមទារឲ្យរដ្ឋសភាទម្លាក់លោក កឹម សុខា ពីតំណែងដោយចោទលោកកឹមសុខា ថាជា”មនុស្សពិសពុល ក្រឡិចក្រឡុច”។

លោក ជាម យៀប បានថ្លែងឲ្យដឹងនៅក្នុងកិច្ចប្រជុំសភាថា ការប្រជុំបោះឆ្នោត ទម្លាក់ដំណែង លោក កឹម សុខា ធ្វើឡើងដោយមានការទទួលញត្តិប្រជាពលរដ្ឋ ដែលទាមទារឲ្យដកលោក កឹម សុខា មានរហូតជាង ៣០ម៉ឺននាក់ ៕

 12189141_1516401112007588_4592000546212946218_n 12112044_1516401098674256_3253529306898215019_n 12105697_1516401195340913_3008961021701047333_n

 

 

Leave a Reply

(*) Required, Your email will not be published